no-alternative title

បន្ទាប់ពីដោះមើលគ្រឿងក្នុង iFixit បានបង្ហាញថា Huawei Mate 20 Pro មានតួរឹងមាំ ប៉ុន្តែពិបាកជួសជុលណាស់

បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មី Mate 20 Pro ត្រូវបានដោះមើលគ្រឿងក្នុងដោយ ZOL រួចមក នៅពេលនេះ ស្មាតហ្វូន គឺដល់ពេលសម្រាប់ក្រុមហ៊ុ iFixit នៅក្នុងការដោះមើលគ្រឿងក្នុងរបស់ស្មាតហ្វូននេះម្តងហើយ។ ក្រុមហ៊ុន iFixit ដោយបានបញ្ជាក់ថា ស្មាតហ្វូននេះ គឺពិតជាពិបាកនៅក្នុងការជួសជុលមែនទែន។  មានព័ត៌មានលម្អិតជាច្រើនទៀតអំពីប្រព័ន្ធកាមេរ៉ា និងមុខងារជាច្រើនទៀត ដែលត្រូវបានដោះចេញខ្ទេចដោយក្រុមហ៊ុន iFixit។

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Mate 20 Pro គឺជាស្មាតហ្វូនចុងក្រោយបំផុត ស្មាតហ្វូននេះ មានលក្ខណៈសម្បត្តិខ្លាំងក្លាជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Kirin 980 SoC ជាមួយនឹងបច្ចេកវិទ្យា AI ដែលត្រូវដោះមើលគ្រឿង នៅក្នុងដោយក្រុមហ៊ុន iFixit។ អាជ្ញាធរ DIY បានរកឃើញនូវការប្រើប្រាស់នូវកាវច្រើនពេកនៅផ្នែកខាងក្រោយ និងផ្នែកខាងមុខ ហើយវាពិតជាពិបាកនៅក្នុងការជួសជុលទៅលើស្មាតហ្វូននេះ។ 

នៅពេលដែលបើកមើលស្មាតហ្វូនេះ iFixit បានរកឃើញថា គឺពិតជាពិបាកមែនទែនក្នុងការបើកមើលផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ដោយសារតែការប្រើប្រាស់នូវកាវច្រើនហួសហេតុពេក។ អ្នកជួសជុលអាចនឹងធ្វើឱ្យស្មាតហ្វូននេះ បាក់បែកបាននៅពេលដែលបើកផ្នែកខាងក្រោយដោយមិនបានប្រយ័ត្ន។ សូម្បីតែការជួសជុលទៅលើអេក្រង់របស់ស្មាតហ្វូននេះ ក៏មិនមែនជារឿងងាយស្រួលដែរ ដោយសារតែវាភ្ជាប់ជាមួយនឹងកាវយ៉ាងតឹង។ បន្ថែមពីនេះទៀតនោះ វាក៏អាចធ្វើអោយខូចទៅលើអេក្រង់ដូចគ្នា ដោយសារតែបញ្ហាទៅលើប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។

នៅលើ Mid-Board ដែលស្ថិតនៅក្នុងចន្លោះកញ្ចក់ គឺមានថាមពលថ្មដែលមានផ្ទុកនូវ NFC Antenna, wireless charging coil, Fual LED flash។ ផ្នែកទាំងមូលនេះ គឺភ្ជាប់ជាមួយនឹងតួខ្លួនដែលមានខ្សែភ្ចាប់មួយ និងវីស 8 គ្រាប់។ ក្រុមហ៊ុន Huawei ក៏បានបន្ថែមនូវ Main Board តូចមួយសម្រាប់ផ្ទុកនូវ Kirin 980 និងមានរ៉េមទំហំ 8GB, Wi-fi Adapter និង 2×2 MIMO port។ លោកអ្នកអាចមើលឃើញនូវ Modules នៃ 3D unlock hardware កាមេរ៉ា 3 គ្រាប់និងវត្ថុជាច្រើនទៀត។ សម្រាប់ Main Board នេះគឺមានខ្សែចំនួន 9 ។

បន្ថែមពីនេះ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ ស្ថិតនៅលើ Mainboard ដែលរួមមានដូចជា កាមេរ៉ាទំហំ 24MP, Rangefinder និងសេនស័រ proximity រួមជាមួយនិង Flood Illuminator ព្រមទាំងសេនស័រ ambient light sensor ហើយនិង IR camera ផងដែរ។ លើសពីនេះទៀតនោះ ក្រុមហ៊ុន Huawei ក៏ប្រើប្រាស់នូវខ្ចៅរបស់ក្រុមហ៊ុន Phillips dដោយប្រើប្រាស់នូវខ្ចៅធម្មតានោះទេ។ ។ ស្មាតហ្វូននេះ ទទួលបានពិន្ទុ 4/10 ទៅលើភាពងាយស្រួលនៃការជួសជុល។ ស្មាតហ្វូន Mate 20 Pro មិនមែនជាស្មាតហ្វូនដែលពិបាកជួសជុលតែម្នាក់ឯងនោះទេ សូម្បីតែស្មាតហ្វូន Galaxy Note 9, LG G7 និង Mate 10 Pro ក៏ទទួលបានពិន្ទុស្រដៀងគ្នាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន