no-alternative title

របាការណ៍ថ្មីបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 ទំនងជាប្រើប្រាស់នូវអេក្រង់ថ្មី Infinity-O

បន្ទាប់ពីការប្រកាសបង្ហាញទៅកាន់ពិភពលោកនូវអេក្រង់ Infinity Display នៅក្នុងខែមីនាឆ្នាំ 2017 នោះ ថ្មីៗនេះក្រុមហ៊ុន Samsung បញ្ចេញនូវអេក្រង់ចំនួន 4 ប្រភេទស៊េរីថ្មីរបស់ខ្លួនដែលនឹងឆាប់ៗនេះ បានប្រកាសថា នឹងដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន។ 

តាមការបញ្ជាក់អំពីប្រភពដែលអាចជឿជាក់បាននោះ អេក្រង់មួយនៅក្នុងចំណោមអេក្រង់ទាំង 4 នេះនឹងប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S10។ បើទោះបីជាក្រុមហ៊ុន Samsung បានបញ្ចេញនូវអេក្រង់ Notch Display ចំនួន 2 នៅថ្ងៃផ្សេងទៀតក៏ដោយ ក៏អេក្រង់ទាំងនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ទាប និងស្មាតហ្វូនថ្នាក់កណ្តាលដូចគ្នា។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីនាពេលខាងមុខនេះនឹងប្រើប្រាស់នូវអេក្រង់ប្រភេទ Infinity-O panel ស៊េរីថ្មី ដែលមានបន្ទះមូលតូចមួយស្ថិតនៅជ្រុងខាងឆ្វេងសម្រាប់ដាក់កាមេរ៉ាខាងមុខ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីមានការប្រកាសចេញកាលពីខែមុននេះ ដែលបញ្ជាក់ថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើអេក្រង់ Displays ជាច្រើន ជាមួយនឹងកាមេរ៉ាដែលលាក់នៅក្នុងអេក្រង់នេះ ហើយព័ត៌មាននេះ ក៏ធ្វើឱ្យមានការខកចិត្តផងដែរ ដោយសារតែការសម្រេចចិត្តនេះ គឺជាប់ទាក់ទងទៅនឹងស្ថានភាពនៃបច្ចុប្បន្នភាពរបស់បច្ចេកវិទ្យាថ្មី។ គំនិតនេះគឺថ្មី បានអនុវត្តទៅលើការថតរូបភាពដែលមានផ្ទៃខាងក្រោយព្រិលៗថែមទៀតផង។ រឿងនេះ ត្រូវបានអ្នកប្រើប្រាស់ជាច្រើន រំពឹងថា នឹងកើតឡើងនៅក្នុងឆ្នាំ 2020 ហើយប្រហែលជាប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S11 ។

បើនិយាយអំពីស្មាតហ្វូន Galaxy S10 ស្មាតហ្វូននេះ នឹងមានការ Upgrades ទៅលើមុខងារជាច្រើន។ សម្រាប់ស្មាតហ្វូននេះ នឹងដកចេញនូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយចេញជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់វិញ។ បន្ថែមពីនេះទៀតនោះ កាមេរ៉ា 3 គ្រាប់នៅខាងក្រោយនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10+ ស្របពេលដែលបន្ទះឈីប 7nm គឺប្រើប្រាស់នៅគ្រប់ម៉ូដែល។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងដាក់លក់ជាមួយនឹង 6 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន