នៅពេលនេះ ក្រុមហ៊ុន Samsung បានធ្វើការរៀបចំសារជាថ្មីឡើងវិញសម្រាប់ស្មាតហ្វូនថ្នាក់ទាប និងស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនសម្រាប់ឆ្នាំក្រោយនេះ នេះបើតាមប្រភពព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះ នឹងធ្វើការបោះបង់ចោលនូវត្រកូល J ជាមួយនឹងការពង្រីកនូវវត្តមានរបស់ស្មាតហ្វូនត្រកូល A-Series ដូចជា A30-A80 ប៉ុន្តែសម្រាប់ស្មាតហ្វូន A50 និង A60 នឹងប្រើប្រាស់នូវអេក្រង់ LCD Displays ។ នេះគឺជាការអភិវឌ្ឍ ដែលពិតជាមានការភ្ញាក់ផ្អើលមែនទែនដែលថា ក្រុមហ៊ុន Samsung កំពុងតែផ្តោតទៅលើបច្ចេកវិទ្យាអេក្រង់ OLED ប៉ុន្តែក្រុមហ៊ុននេះ ក៏បានដឹងដែថា ប្រិយមិត្តនៅសហរដ្ឋអាមេរិក គឺពិតជានៅតែស្រឡាញ់ទៅលើបច្ចេកវិទ្យានៃអេក្រង់ LCD។
សម្រាប់អេក្រ់ង LCDs គឺមានតម្លៃថោកជាងដែលវាមានតម្លៃទាបជាងម៉ូដែល A50 និង A60 បើធៀបជាមួយនឹងស្មាតហ្វូនត្រកូល A-Series ដែលមានតម្លៃខ្ពស់។ Samsung បានចាប់ផ្តើមនូវយុទ្ធសាស្រ្តនៃស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ នៅក្នុងឆ្នាំនេះជាមួយនឹងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានកាមេរ៉ា 3 គ្រាប់ និងកាមេរ៉ា 4 គ្រាប់សម្រាប់ស្មាតហ្វូនត្រកូល Galaxy A-Series របស់ខ្លួនជាជាងការប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Galaxy S ឬ Note នោះ។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានកាមេរ៉ា 4 គ្រាប់របស់ខ្លួននឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនេះ នេះបើតាមការអះអាងនៅក្នុងរបាយការណ៍នេះ។
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនត្រកូល J-, On- និង C-series គឺជាស្មាតហ្វូនកម្រិតទាបរបស់ក្រុមហ៊ុន Samsung ដែលនឹងបញ្ចូលគ្នាជាស្មាតហ្វូន M-Series ដែលនឹងប្រើប្រាស់នូវអេក្រង់ LCD Displays សម្រាប់ម៉ូដែល M50 Models នេះ។ សម្រាប់ស្មាតហ្វូនទាំងនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារប្រកួតប្រជែងជាច្រើនដូចជាប្រទេសចិន ឬឥណ្ឌា ជាកន្លែងដែលក្រុមហ៊ុន Samsung នឹងប្រើប្រាស់ស្មាតហ្វូនទាំងនេះ សម្រាប់ប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Oppo, Vivo, Xiaomi, និងក្រុមហ៊ុន Huawei។ នៅឆ្នាំក្រោយនេះ ក្រុមហ៊ុនផលិតផលិតស្មាតហ្វូនធំបំផុតនៅលើពិភពលោក នឹងបញ្ចេញនូវស្មាតហ្វូនចំនួន 4 ម៉ូដែល គឺត្រកូល M, A, S និង F ស្មាតហ្វូនដែលអាចបត់បាន ដែលនឹងមានការប្រើប្រាស់នូវទំហំអេក្រង់ផ្សេងៗគ្នា និងការប្រើប្រាស់នូវ Hardware ថ្មីដែលក្រុមហ៊ុន Samsung នឹងផ្តល់អោយ៕