no-alternative title

នាឡិកា G-Shock បានរៀបចំការប្រគុំតន្ត្រីធំអបអរខួប 35 ឆ្នាំរបស់ខ្លួន ក្រោមវត្តមានតារាចំរៀងល្បីជាច្រើនរូប

កាលពីថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2018 នាឡិកាកាស្យូ G-Shock ដែលមានឈ្មោះបោះសម្លេងទូទាំងពិភពលោក បានរៀបចំការប្រគុំតន្ត្រីទ្រង់ទ្រាយធំ នៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីអបអរសាទរខួប 35 ឆ្នាំរបស់ខ្លួន។ កម្មវិធីប្រគុំតន្ត្រីអបអរខួប៣៥ឆ្នាំរបស់នាឡិកាG –Shock នៅកោះពេជ្រ គឺមានការចូលរួមពីតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា៖ កញ្ញា មាស សុខសោភា ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់G-Shock, លោក ជី ដេវីត ,កូនប្រុសលោក ព្រាបសុវត្ថិ លោក សុវត្ថិ មុនី្នវណ្ណ និង សុវត្ថិ មុន្នីនាថ, សុភ័ក្រ កុសុម៉ា,  ក្រុមរាំ OMG ក្រុមរាំ និនចា ថប់ ជាដើម។ ក្នុងនោះ ក៏មានការចាប់រង្វាន់នាឡិកា G-Shock ចំនួនរាប់រយរង្វាន់និងប្រឡងជិះកង់យករង្វាន់ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍គម្រប់ខួប 35 ឆ្នាំនៃនាឡិកា G-Shock នេះ គឺមានអញ្ជើញរួមមានពីសំណាក់ លោក អាត់ស៊ូស៊ី យ៉ាម៉ាអូកា  ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Casio ជប៉ុន លោកស្រី លី គាវ អគ្គនាយិកាក្រុមហ៊ុន LDI  Enterprise LTE  និង លោក ហ៊ីតូមី សាកាគីបារ៉ា ប្រធានផ្នែកលក់ក្រុមហ៊ុនកាស្យូ។

តាមប្រសាសន៍របស់ លោក អាត់ស៊ូស៊ី យ៉ាម៉ាអូកា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Casio ជប៉ុន បានថ្លែងថា៖នាឡិកាដៃម៉ាក G-Shock Casio មានដើមកំណើតនៅឆ្នាំ 1983 និងមកដល់ឆ្នាំ 2018 នេះ មានរយៈពេល 35 ឆ្នាំហើយ លោកបានបញ្ជាក់ថា នៅតាមបណ្តាប្រទេស ដែលជាតំណាងចែកចាយផ្តាច់មុខ G-Shock ទាំងអស់បានប្រារព្ធខួប 35 ឆ្នាំផងដែរ រួមទាំងប្រទេសកម្ពុជា។

លោក គាំង សុង ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនLDI  Enterprise បានមានប្រសាសន៍ថា ក្រុមហ៊ុន បានបង្កើតឡើងដំបូងដោយលោក គួច ទាងងួន នាថ្ងៃ 8 ខែសីហា ឆ្នាំ 1993។ រហូតដល់បច្ចុប្បន្ន មានអាយុ 25 ឆ្នាំហើយនិង ទទួលបាននូវទំនុកចិត្តពីអតិថិជនចំពោះផលិតផល ដែលក្រុមហ៊ុនធ្វើចរាចរណ៍ និងបានត្រូវទទួលស្គាល់ថាជាផលិតផលពិត 100%។ បណ្តាក្រុមហ៊ុនម៉ាកនាឡិកាដៃល្បីៗ លើពិភពលោក បានមកទំនាក់ទំនងផ្តាច់មុខដូចជាក្រុមហ៊ុនធំ Casio Computer របស់ប្រទេសជប៉ុនជាដើម បានផ្តល់សិទ្ធិផ្តាច់មុខនាឡិកាម៉ាក Casio តាំងពីខែមេសាឆ្នាំ 2014។ នៅក្នុងរយៈកាល 4 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានបើកសាខាចំនួន 11 នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយនៅពេលខាងមុខនឹងបើកនៅខេត្តព្រះសីហនុទៀត។

នាឡិកាដៃម៉ាក G-Shock Casio ត្រូវបានផលិតឡើងនៅក្នុងប្រទេសជប៉ុននាឆ្នាំ 1983 មកទល់ពេលនេះមានអាយុកាល 35 ឆ្នាំនិងមានឈ្មោះល្បីល្បាញ និងពេញនិយមទូទាំងពិភពលោក។ ក្រុមហ៊ុនធានាអះអាងថាៈរាល់ផលិតផលនាឡិកាដៃដែលបាន ដាក់តាំងលក់ក្នុងហាង Casio គឺជានាឡិកាផលិតនៅក្នុងប្រទេសជប៉ុនពិត 100 ភាគរយ ឥតក្លែងបន្លំ និងធានាលក្ខណៈអន្តរជាតិរយៈពេល 1 ឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន