no-alternative title

ស្មាតហ្វូនដែលអាចបត់បានរបស់ Samsung ត្រូវបានគេដឹងថា ក្រុមហ៊ុនត្រៀមបញ្ចេញនៅក្នុងខែមីនាខាងមុខនេះ

នៅថ្ងៃទី 12 ខែវិច្ឆិកានេះ មានសេចក្តីរាយការណ៍មួយដែលបញ្ជាក់ពីប្រភពខាងក្នុងឧស្សាហកម្មបច្ចេកវិទ្យា បាននិយាយថា ក្រុមហ៊ុន Samsung Electronics មានគម្រោងក្នុងការដាក់លក់នូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននៅក្នុងខែមីនាខាងមុខនេះហើយ ជាមួយនឹងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S10 ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G ។

តាមរយៈប្រភពខាងលើនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េនេះ មានគម្រោងក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S10 នៅក្នុងខែកុម្ភៈខាងមុខនេះ ជាមួយនឹងស្មាតហ្វូនដែលអាចបត់បាន Galaxy F និងជំនាន់ថ្មីមួយទៀតរបស់ស្មាតហ្វូន Galaxy S10 ដែលដំណើរនូវប្រព័ន្ធ 5G Network នៅក្នុងខែមីនានៅមួយខែបន្ទាប់។ លោក DJ Koh ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Samsung Electronics ដែលជាប្រធានផ្នែកអាជីវកម្មស្មាតហ្វូន បានបញ្ជាក់កាលពីសប្តាហ៍មុននេះ ថា ក្រុមហ៊ុននឹងបញ្ចេញនូវស្មាតហ្វូន ដែលអាចបត់បានរបស់ខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2019 នេះ។ គាត់បញ្ជាក់ថា ចំនួននៃការនាំចេញស្មាតហ្វូន ដែលអាចបត់បាននេះ គឺមានចំនួនយ៉ាងតិចបំផុតគឺ 1 លានគ្រឿង។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកឃ្លាំមើលឧស្សាហកម្មនេះ បានចេញមកនិយាយថា ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress នោខែកុម្ភៈ នៅមុនការបង្ហាញខ្លួនជាផ្លូវការ ដែលនឹងកើតឡើងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ សម្រាប់ស្មាតហ្វូនដែលអាចបត់បានដែលអតិថិជនមានការរង់ចាំជាយូរមកហើយនោះ នឹងមិនទ្រទ្រង់នូវបច្ចេកវិទ្យា 5G Network នោះទេ។ 

ជាមួយគ្នានេះ ស្របពេលដែលតម្លៃរបស់ស្មាតហ្វូនដែលអាចបត់បាននេះ នៅមិនទាន់ទម្លាយនោះ អ្នកឃ្លាំមើលឧស្សាហកម្មនានា បាននិយាយថា ស្មាតហ្វូននេះ នឹងមានតម្លៃប្រហែលជា 2 លានវ៉ុន (US$1,770)។ ហើយសម្រាប់តម្លៃដែលខ្ពស់នេះ ក៏ត្រូវបានគេរំពឹងដែរថា នឹងធ្វើការផលិតនៅក្នុងចំនួនកំណត់តែប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននឹងមានអេក្រង់ទំហំ 7.4-inch scree ហើយនៅពេលដែលស្មាតហ្វូននេះបត់នោះគឺមានអេក្រង់ទំហំ 4.6-inch display ដូចគ្នាទៅនឹងទំហំអេក្រង់ធម្មតាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន