no-alternative title

ក្រុមហ៊ុន Huawei បានបង្ហាញអំពីបច្ចេកវិទ្យាថ្មី គឺរន្ធស្តាប់សំលេងនៅក្រោមអេក្រង់ នៅលើប៉ាតង់ថ្មីរបស់ខ្លួន

ជាមួយនឹងការប្រើប្រាស់នូវទំហំអេក្រង់កាន់តែធំសម្រាប់ស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានចាប់ផ្តើមបញ្ចេញនូវអេក្រង់ ដែលមានគែមព័ទ្ធអេក្រង់កាន់តែស្តើងជាមួយនឹងការបញ្ចេញនូវ Notch ដ៏តូចមួយតែប៉ុណ្ណោះ។ ទំហំរបស់ Notch គឺបានកាត់បន្ថយកាន់តែតូចស្តើងសម្រាប់ស្មាតហ្វូនស៊េរីថ្មី។ ក្រុមហ៊ុន Samsung, Huawei និង ASUS គឺជាក្រុមហ៊ុនមួយចំនួននៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដែលបានធ្វើការនៅលើស្មាតហ្វូនដែលមានកាមេរ៉ាស្ថិតនៅក្រោមអេក្រង់ជាមួយនឹងរន្ធប្រហោងមួយនៅលើអេក្រង់សម្រាប់ដាក់កាមេរ៉ាខាងមុខ។ 

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានទទួលបាននូវប៉ាតង់សម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយទៀត គឺប្រើប្រាស់រន្ធស្តាប់សំលេងនៅក្រោមអេក្រង់នៅក្នុង USPTO ដែលនឹងផ្តល់នូវរបៀបថ្មី នៃការផ្តល់នូវទំហំកាន់តែធំសម្រាប់អ្នកប្រើប្រាស់។ ប៉ាតង់ថ្មីនេះ ត្រូវបានស្នើរនូវនៅក្នុងខែកញ្ញា ឆ្នាំ 2016 ជាមួយនឹងក្រុមហ៊ុន USPTO។ ដូចដែលអ្នកអាចមើលឃើញនៅក្នុងរូបភាពដែលបង្ហាញអំពីប៉ាតង់នេះ អេក្រង់នៃស្មាតហ្វូន Huawei នេះ គឺមានប្រហោងតូចមួយដែលជាកន្លែងសម្រាប់ដាក់រន្ធស្តាប់សំលេង។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ មុខងារថ្មីនេះ គឹមិនទាន់មើលឃើញនៅផ្នែកខាងមុខរបស់ស្មាតហ្វូន ដែលជាកន្លែងសម្រាប់ដាក់កាមេរ៉ា Selfie នោះទេ។ ផ្នែកគែមខាងលើរបស់ស្មាតហ្វូន Huawei នេះ គឺភ្ជាប់ជាមួយនឹងរន្ធស្តាប់សំលេង  3.5mm ហើយគែមខាងក្រោមរបស់ស្មាតហ្វូននេះគឺមានរន្ធដោតបញ្ចូលថាមពល USB-C ។ ស្មាតហ្វូននេះមានតួខ្លួនគែមកោងជាមួយនឹងប៊ូតុង Power និងប៊ូតុងគ្រប់គ្រងសំឡេងដែលស្ថិតនៅគែមខាងស្តាំងរបស់វានោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺជាប្រភេទកាមេរ៉ាភ្លោះបញ្ឈរយ៉ាងស្រស់ស្អាត។ នៅក្រោមកាមេរ៉ានេះប្រហែលជាភ្លើង LED Flash ឬអាចជាកាមេរ៉ាទី ៣ ឬនេះគឺជាកន្លែងសម្រាប់ដាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃខាងក្រោយផងដែរ។ រហូតមកដល់ពេលនេះ គឺមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដាក់ស្នើនូវប៉ាតង់នៃការរចនាផ្សេងៗគ្នាដែលមានរូបរាងដូចជា USPTO និង WIPO ប៉ុន្តែសម្រាប់ការរចនារូបរាងចុងក្រោយរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ។ ដូចនេះ ក្រុមហ៊ុន Huawei នឹងផលិតបាននូវស្មាតហ្វូនប្រណិតជាច្រើន ដែលមានរូបរាងយ៉ាងស្រស់ស្អាតនៅពេលអនាគត។ សម្រាប់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះ ត្រូវបានគេដឹងថា នឹងប្រើប្រាស់នៅលើស្មាតហ្វូន Huawei P30៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន