no-alternative title

BMW បានវិនិយោគទៅលើរោងចក្រផលិតរថយន្តរបស់ខ្លួននៅអាមេរិក ក្រោយមានសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិកបានកើតឡើង

ស្របពេលដែលសហរដ្ឋអាមេរិក និងចិន បានចាក់សោរនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ក្រោយពីលោកប្រធានាធិបតី Donald Trump ចូលកាន់ដំណែងកាលពីពីរឆ្នាំមុននេះ។ សង្គ្រាមពាណិជ្ជកម្មនេះ ធ្វើឱ្យវាមានការអនុវត្តពន្ធគយកម្រិតខ្ពស់ទៅលើទំនិញជាច្រើនដែលក្នុងនោះ ក៏មានរថយន្តផងដែរ ដែលត្រូវបានគេរំពឹងថា នឹងចំណាយទឹកប្រាក់ជិតដល់ 340 លានដុល្លារក្នុងឆ្នាំនេះ។ ដែលលជាហេតុធ្វើអោយក្រុមហ៊ុន BMW ជាប់រវល់យ៉ាងខ្លាំងជាមួយនឹងការវិនិយោគដ៏ធំមួយនៅក្នុងរោងចក្រនៅ Spartanburg ក្នុងតំបន់ South Carolina ដើម្បីបង្កើនការផលិតរបស់ខ្លួន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រហូតមកដល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត BMW នៅតែបន្តនូវការបញ្ចេញញនូវរថយន្តជាច្រើនស៊េរីរបស់ខ្លួន ដោយសារតែតម្រូវការនៅលើទីផ្សារមានការកើនឡើងឥតឈប់ឈរ។ នៅក្នុងកិច្ចពិភាក្សានៅក្នុងទីក្រុងប៉ារីស លោក  Nicolas Peter ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន BMW បានរំលឹកឡើងវិញថា ក្រុមហ៊ុនរបសលោក គឺបានផ្តោតទៅលើការរំពឹងទុកនៃទីផ្សារ។

លោក Peter បានបង្ហាញអំពីក្តីសង្ឃឹមយ៉ាងជឿជាក់ថា “នៅទីបំផុតទាំងបុរស និងស្រី្តអាចដឹងថា” សង្គ្រាមពាណិជ្ជកម្មនៅក្នុងពេលនេះ និងការកើនឡើងនៃការអនុវត្តទៅលើតម្លៃពន្ធគយ គឺមិនមែនជារឿងល្អសម្រាប់ប្រជាជននោះទេ។លោកបន្តអះអាងថា ពួកគេមិនជ្រើសរើសទីកន្លែងក្នុងការវិនិយោគផ្អែកទៅលើបញ្ហានៃការអនុវត្តពន្ធគយ និងបញ្ហាពាណិជ្ជកម្មនោះទេ ប៉ុន្តែវាគឺផ្តោតសំខាន់ទៅលើទីផ្សារណាដែលមានការកើនឡើង។

ចាប់តាំងពីខែកក្កដាមក ក្រុមហ៊ុន BMW ជួបប្រទះនូវការយកពន្ធគយដល់ទៅ 40% សម្រាប់រថយន្ត SUVs ដែលធ្វើការដឹកជញ្ជូនទៅកាន់ប្រទេសចិន ដែលចេញពីរោងចក្រនៅក្នុងអាមេរិក។ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់នេះ បានធ្វើការផលិតនូវរថយន្ត  X3 SUV នៅក្នុងប្រទេសចិន រួចរាល់ហើយជាមួយនឹងប្រភេទរថយន្ត Sedans ជាច្រើនដូចជាប្រភេទរួមដូចជា X1-, X3- និង X5-Series ជាដើម ។

ក្រុមហ៊ុន BMW បានសម្រេចចិត្តអំពីការចាប់ផ្តើមការផលិតរថយន្តម៉ូដែលផ្សេងទៀត នៅក្នុងប្រទេសចិន ដើម្បីជៀសវាងនូវការបង់ពន្ធគយយ៉ាងច្រើនសម្រាប់ម៉ូដែល ដែលមានការពេញនិយមខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Peter បានអះអាងថា ក្រុមហ៊ុន BMW នឹងបន្តនូវការវិនិយោគជាមួយនឹងរោងចក្ររបស់ខ្លួនជាមួយនឹងទឹកប្រាក់ $600 លានដុល្លារអាមេរិកសម្រាប់រោងក្រនៅ Spartanburg នៅ South Carolina ដែលនេះ គឺជារោងចក្រធំបំផុតរបស់ក្រុមហ៊ុន BMW ដែលនឹងបង្កើននូវការផលិតដល់ទៅ 450,000 ជារៀងរាល់ឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន