no-alternative title

Samsung Display បានចាប់ផ្តើមធ្វើការផលិតទៅលើទូរទស្សន៍ 65-inch UHD Video Wall ស្របពេលដែលមានតម្រូវការខ្ពស់

ក្រុមហ៊ុន Samsung Display បានបញ្ជាក់នៅថ្ងៃទី 12 ខែវិច្ឆិកានេះថា ខ្លួនបានចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំទៅលើទូទស្សន៍កម្រិតខ្ពស់ UHD video walls ដើម្បីបំពេញតម្រូវការដែលកំពុងតែមានការកើនឡើងខ្លាំងសម្រាប់អេក្រង់ដែលមានគុណភាពរូបភាពកម្រិតខ្ពស់ពីឧស្សាហកម្មឌីជីថលពិភពលោកនេះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយក្រុមហ៊ុន Samsung Electronics បានបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមធ្វើការផលិតកាលពីខែតុលាកន្លងទៅនេះ ដើម្បីផ្តល់នូវអេក្រង់ថ្មីជាច្រើន ដែលមានកម្រិតភាពច្បាស់ល្អជាងមុនដល់ទៅ 4 ដង បើធៀបជាមួយនឹងផលិតផល Full HD ហើយការរចនារបស់ទូរទស្សន៍ថ្មីនេះ គឺគែមពេញថែមទៀត។

ក្រុមហ៊ុន Samsung Display បាននិយាយថា សព្វថ្ងៃនេះ ស្របពេលដែលអេក្រង់ជាច្រើនមានការពង្រឹងទៅលើកម្រិតភាពច្បាស់ជាមួយនឹងគែមកាន់តែស្តើងនោះ ដំណោះស្រាយថ្មីៗជាច្រើនរបស់ក្រុមហ៊ុននេះត្រូវគេហៅឈ្មោះថា “ultra-narrow bezel” ដែលមានកម្រាស់ត្រឹមតែ 3.7 millimeters ប៉ុណ្ណោះ។ ក្រុមហ៊ុននេះ បាននិយាយថា ដំណោះស្រាយថ្មីនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់អតិថិជនជាច្រើនដែលអាចធ្វើការតភ្ជាប់ទៅកាន់អេក្រង់ Displays ជាច្រើនក្នុងការបង្កើតនូវទស្សនីយភាពបានច្រើនជ្រុងកម្រិតគុណភាព UHD នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការតភ្ជាប់នៅលើទូរទស្សន៍ 65-inch UHD video walls នេះ មាន 4 ដែលនឹងបង្កើតនូវទំហំដូចគ្នាទៅនឹងការប្រើប្រាស់នូវអេក្រង់ 46-inch panels ដល់ទៅ 9 ផ្ទាំងនោះ។ ក្រុមហ៊ុននេះ រំពឹងថា អេក្រង់នេះ គឺពិតជាមានតម្រូវការខ្ពស់សម្រាប់ទូរទស្សន៍ Video Walls ជាមួយនឹងការបង្កើនទៅលើកម្រិតភាពច្បាស់ដូចអ្វីដែលទីផ្សារទូរទស្សន៍ពិភពលោកបានធ្វើ។ ក្រុមហ៊ុននេះ បានអះអាងបន្ថែមថា ការផលិតទូរទស្សន៍ 65-inch នេះ នឹងនាំមុខគេនៅលើទីផ្សារសម្រាប់ទូរទស្សន៍ឌីជីថលកម្រិតខ្ពស់នៅពេលដ៏ខ្លី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន