no-alternative title

Huawei ត្រៀមបញ្ចេញបន្ទះឈីប 7nm Kirin 990 ជាមួយនឹងប្រព័ន្ធ 5G Modem នៅក្នុងត្រីមាសទី 1 ឆ្នាំ 2019

ពាក្យចចាមអារ៉ាមជាច្រើនចេញពីប្រទេសចិន បានអះអាងថា បន្ទះឈីប SoC ថ្មីមកពី HiSilicon នឹងមានឈ្មោះហៅថា Kirin 990 គ្រោងនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2019 ខាងមុខនេះហើយ។ Kirin 990 នឹងប្រើប្រាស់នូវដំណើរការផលិតនៃបច្ចេកវិទ្យា 7nm ជំនាន់ទី 2 របស់ក្រុមហ៊ុន TSMC ដែលមានមូលដ្ឋាននៅតៃវ៉ាន់ និង HiSilicon ដែលជាបុត្រសម្ព័ន្ធផ្នែកផលិត semiconductor សម្រាប់ Huawei ដែលកំពុងតែធ្វើការជាមួយនឹង TSMC សម្រាប់ការតេស្ត៍ និងការអភិវឌ្ឍទៅលើបន្ទះឈីប SoC នេះ។ សម្រាប់បច្ចេកវិទ្យាច្នៃប្រឌិតបន្ថែមទៀតនឹងប្រើប្រាស់សម្រាប់ការផលិតទៅលើបន្ទះឈីប Kirin 990 ជាមួយនឹងការបង្កើននូវចំនួន Transistor ច្រើនជាងមុនដល់ទៅ 20% ការកាត់បន្ថយថាលពលប្រើប្រាស់បាន 10% និងការពង្រឹងទៅលើសមត្ថភាពប្រើប្រាស់ខ្លាំងក្លាជាងមុនដល់ទៅ 10% ថែមទៀតបើធៀបជាមួយនឹងបន្ទះឈីបដែលស្ថិតនៅក្នុងដំណើរការ 7nm សម្រាប់ជំនាន់ទី 1 របស់ក្រុមហ៊ុន TSMC នេះ។ 

មានរបាយការណ៍ជាច្រើនទៀត បានអះអាងថា ការធ្វើតេស្ត៍នីមួយៗ គឺធ្វើឡើងដោយក្រុមហ៊ុនទាំងពីរនេះ ដែលមានតម្លៃដល់ទៅ ¥200 លានដែលប្រហែលជា 29 លានដុល្លារអាមេរិកនៅក្នុងអត្រាប្តូរប្រាក់បច្ចុប្បន្ននេះ។ បន្ទះឈីប Kirin 990 នៅតែប្រើប្រាស់នូវអង្គគណនា ARM Cortex A76 64-bit CPUs ដែលរកឃើញនៅលើបន្ទះឈីប Kirin 980 ហើយអ្នកប្រើប្រាស់រំពឹងថា នឹងទទួលបាននូវសមត្ថភាពដំណើរការប្រហាក់ប្រហែលគ្នានៃបន្ទះឈីបទាំងពីរនេះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់លក្ខណៈខុសគ្នានៃបន្ទះឈីបទាំងពីរនេះ គឺការប្រើប្រាស់នូវម៉ូដឹម Balong 5000 5G modem នៅក្នុងបន្ទះឈីប Kirin 990។ ក្រុមហ៊ុន Huawei បានបង្ហាញនូវម៉ូដឹម Balong 5000 modem នេះជាមួយនឹងបន្ទះឈីប Kirin 980 នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ IFA 2018 នេះ បើទោះបីជាវាមានព័ត៌មានតិចតួចនៅឡើយអំពីសមត្ថភាព និងលក្ខណៈសម្បត្តិរបស់ម៉ូដឹមនេះក៏ដោយ។ បើធៀបគ្នានោះ បន្ទះឈីប Kirin 980 ប្រើប្រាស់នូវ 4G modem ជាមួយនឹងការទ្រទ្រង់នូវ LTE Category 21 ដែលអាចចែកចាយនូវល្បឿនដោនឡូតដល់ទៅ 1.4Gbps ឯណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិត Semiconductor ជាច្រើនក៏កំពុងតែធ្វើការនៅលើ 5G modems សម្រាប់ការដាក់ដំណើរការនៅលើបន្ទះឈីបរបស់ពួកគេ។ Qualcomm ត្រូវគេរាយការណ៍ថាអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនប្រើប្រាស់ជាមួយនឹងបន្ទះឈីបរបស់ពួកគេគឺ Snapdragon 8150 SoC ជាមួយនឹង 5G modem របស់ខ្លួនគឺ Snapdragon X50។ ក្រុមហ៊ុន Qualcomm ទើបតែបង្ហាញនូវបន្ទះឈីប Snapdragon X50 នៅក្នុងខែតុលាឆ្នាំមុននេះ ដែលមានល្បឿនដោនឡូតដល់ទៅ 28GHz។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុន Semiconductor ផ្សេងមួយទៀតគឺ Intel បានបង្ហាញនូវម៉ូដឹម 5G modem របស់ខ្លួនគឺ Intel XMM 8060 កាលពីឆ្នាំមុនផងដែរ។ សម្រាប់ម៉ូដឹមនេះ មិនដំណើរការជាមួយនឹង mmWave Spectrum នោះទេ ប៉ុន្តែវាអាចដំណើរការជាមួយនឹងកម្រិតហ្វ្រេកង់ 6GHz។ សម្រាប់ហ្វ្រេកង់កម្រិតទាបនេះ គឺមានការដំណើរការនៅខាងក្នុងល្អប្រសើរជាងបើធៀបជាមួយនឹង mmWave Spectrum។ 

 

ក្រុមហ៊ុន MediaTek ក៏បានបង្ហាញនូវម៉ូដឹម 5G modem របស់ខ្លួនគឺ Helio M70 នៅដើមឆ្នាំនេះផងដែរ។ សម្រាប់ម៉ូដឹមនេះនឹងផលិតដោយប្រើប្រាស់នូវដំណើរការនូវ 7nm process node របស់ក្រុមហ៊ុន TSMC ហើយក្រុមហ៊ុន MediaTek អះអាងថា បន្ទះឈីបនេះគឺមានល្បឿនដោនឡូតដល់ទៅ 5Gbps ។ ក្រៅពីការអភិវឌ្ឍទៅលើម៉ូដឹមនេះ ក្រុមហ៊ុនផលិត semiconductor ទាំងនេះក៏ធ្វើការនៅលើដំណោះស្រាយអង់តែនដែលជួយជួសជុលទៅលើបញ្ហាមួយចំនួនដោយប្រើប្រាស់នូវ mmWave spectrum នេះ។

នៅឆ្នាំក្រោយនេះ ចំនួននៃក្រុមហ៊ុនផលិតស្មាតហ្វូនកាន់តែច្រើន បានអះអាងថា ពួកគេនឹងបញ្ចេញនូវស្មាតហ្វូនដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G នេះ ជាច្រើនម៉ូដែលនៅឆ្នាំក្រោយនេះ។ Huawei ត្រូវគេបានរំពឹងថានឹងបញ្ចេញនូវស្មាតហ្វូនទ្រទ្រង់នូវបណ្តាញ 5G ដែលនឹងមានអេក្រង់ដែលអាចបត់បាននៅក្នុងពាក់កណ្តាលឆ្នាំ 2019 នេះ ហើយក្រុមហ៊ុននឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 ស្របពេលដែលក្រុមហ៊ុន OnePlus បញ្ជាក់ថា ខ្លួននឹងបញ្ចេញនូវស្មាតហ្វូន 5G របស់ខ្លួននៅឆ្នាំក្រោយនេះផងដែរ។ ទន្ទឹមគ្នានេះផងដែរ ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា នឹងបញ្ចេញនូវស្មាតហ្វូន Samsung Galaxy S10 Plus ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធ5Gហើយក្រុមហ៊ុននេះ ក៏សាងសង់នូវមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើនសម្រាប់ការអភិវឌ្ឍនូវផលិតផលស្មាតហ្វូនដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G នេះផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន