no-alternative title

ស្មាតហ្វូនស៊េរីថ្មី vivo Z1 Lite បង្ហាញខ្លួនជាមួយនឹងអេក្រង់ទំហំ 6.26 អ៊ីង Fullview Display

vivo ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនរបស់ចិន ទើបតែបានបង្ហាញជាផ្លូវការអំពីស្មាតហ្វូនស៊េរីថ្មីម៉ូដែល vivo Z1 Lite ជាមួយនឹងស្មាតហ្វូន Y95 ដែលបង្ហាញខ្លួនជាផ្លូវការកាលពីម្សិលមិញនេះ។ សម្រាប់ស្មាតហ្វូន vivo Z1 Lite គឺជាប្រភេទស្មាតហ្វូនដែលមានតម្លៃធូរថ្លៃនៃស្មាតហ្វូន vivo Z1 ដែលបានបង្ហាញខ្លួនកាលពីដើមឆ្នាំមុននេះ ដែលមានទំហំអេក្រង់ធំ និងសមត្ថភាពខ្លាំងក្លាជាមួយនឹងការប្រើប្រាស់នូវ Notch Display និងបន្ទះឈីប Snapdragon 626 ថែមទៀតផង។

ស្មាតហ្វូនស៊េរីថ្មី vivo Z1 Lite នេះ ប្រើប្រាស់នូវកញ្ចក់សម្រាប់ផ្នែកខាងមុខ និងផ្នែកខាងក្រោយ ប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរនៅគែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូន ហើយវាក៏មានប្រើប្រាស់នូវជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅក្រោមឡូហ្គោរបស់ក្រុមហ៊ុន Vivo ផងដែរ។ សម្រាប់ Notch នៅលើអេក្រង់របស់ស្មាតហ្វូននេះ គឺមានទំហំធំជាងការប្រើប្រាស់នូវ Water Drop Notch ប៉ុន្តែវាមានទំហំតូចជាង notch ដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone XS នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ មានអេក្រង់  6.26-inch FHD+ 19:9 2.5D ជាមួយនឹងគែមអេក្រង់កោងដែលមានទំហំអេក្រង់ប្រហែលជា 90% បើធៀបជាមួយនឹងតួខ្លួនរបស់វា និងមានគែមស្តើងព័ទ្ធជុំវិញអេក្រង់ត្រឹមតែ 1.75mm តែប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានរ៉េមទំហំ 4GB ប្រព័ន្ធប្រតិបត្តិការ Android 8.1 (Oreo) ជាមួយនឹង  Funtouch OS 4.0។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 16MP+2MP សម្រាប់ថតរូបភាពបានយ៉ាងច្បាស់ស្រស់ស្អាតបំផុត។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 16MP  ជាមួយនឹងបច្ចេកវិទ្យា A.I face beauty។ 

ស្មាតហ្វូនស៊េរីថ្មីនេះប្រើប្រាស់ស៊ីមពីរ ដែលខាងក្នុងមានរន្ធដោត microSD Cards និងមានថាមពលថ្ម 3260mAh ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី vivo Z1 Lite នឹងមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ស្វាយ ពណ៌ខ្មៅ និងពណ៌ក្រហម។ ស្មាតហ្វូននេះដាក់លក់នៅក្នុងប្រទេសចិនហើយនៅក្នុងតម្លៃ 1098 yuan ប្រហែលជា  $159 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន