no-alternative title

MSI ទទួលបានពានរង្វាន់កិត្តិយស ទៅលើភាពច្នៃប្រឌិតចំនួន 12 ពីព្រឹត្តិការណ៍តាំងពិពរណ៍ CES 2019 នៅសហរដ្ឋអាមេរិក

នៅថ្ងៃនេះ MSI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងផ្នែក Gaming Hardware ប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនបានទទួលបាននូវពានរង្វាន់កិត្តិយសនៃភាពច្នៃប្រឌិត CES 2019 Innovation Awards Honoree ចំនួន 12 សម្រាប់ផលិតផលលេងហ្គេម។ ការប្រកាសនេះ គឺបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ CES នៅក្នុងទីក្រុងញ៉ូវយ៉ក ដែលមានការអញ្ជើញតែអ្នកសារព័ត៌មានកំពូលៗតែប៉ុណ្ណោះ អ្នកដែលរៀបចំកម្មវិធីតាំងពិពរណ៍ និងអ្នកដឹកនាំផ្នែកឧស្សាហកម្មជាច្រើនដែលកំពុងតែស្វែងរកនូវផលិតផលកំពូលៗជាច្រើន និងនិន្នាការថ្មីៗជាច្រើនទៀត ដែលត្រូវបានគេរំពឹងទុកថា នឹងធ្វើឡើងនៅថ្ងៃទី៨ ដល់ថ្ងៃទី 11 ខែមករា ឆ្នាំ 2019 នេះនៅក្នុងទីក្រុង Las Vegas នៃរដ្ឋ Nevada សហរដ្ឋអាមេរិក។

កម្មវិធីប្រចាំឆ្នាំនេះ នឹងធ្វើឡើងជាមួយនឹងការរចនាយ៉ាងអស្ចារ្យនៃការប្រគល់នូវពានរង្វាន់ច្នៃប្រឌិត CES Innovation Awards ដែលមានការទទួលស្គាល់ទៅលើផលិតផលជាង 28 ក្រុម។ គណៈកម្មាធិការរួមមានអ្នករចនា វិស្វករ និងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយថ្នាក់កំពូលអំពីបច្ចេកវិទ្យា នឹងធ្វើការពិនិត្យពិចារណាទៅលើការរចនារូបរាង មុខងារ ការប្រើប្រាស់ វិស្វកម្ម និងរបៀប ដែលផលិតផលទាំងនេះ ធៀបជាមួយនឹងគូរប្រកួតប្រជែងរបស់ខ្លួននោះ។ ក្រុមហ៊ុន MSI នឹងបង្ហាញនូវផលិតផលជាច្រើនរបស់ខ្លួន នៅ Booth Level 2 - Veronese 2404, 2405 និង 2406។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Sam Chern អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI ពិភពលោក បាននិយាយថា “យើងពិតជាមានភាពរីករាយណាស់ដែលជាប់ឈ្មោះជាអ្នកដែលឈ្នះនូវពានរង្វាន់កិត្តិយសទៅលើការច្នៃប្រឌិត CES 2019 Innovation Awards Honoree។ ផលិតផលលេងហ្គេមនីមួយៗ គឺចែកចាយជាមួយនឹងគុណភាពល្បឿនលឿន សមត្ថភាព និងបច្ចេកវិទ្យាច្នៃប្រឌិតនៅក្នុងការលេងហ្គេម។ នៅក្នុងការទទួលបាននូវកិត្តយសតាមរយៈពានរង្វាន់នេះ បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់នូវផលិតផលល្អបំផុតនៅក្នុងឧស្សាហកម្មហ្គេមនេះ ហើយយើងពិតជាមានការរីករាយមែនទែនដែលទទួលបាននូវការទទួលស្គាល់មួយនេះ។ ផលិតផលជាច្រើនរបស់ក្រុមហ៊ុន MSI ដែលបានទទួលស្គាល់មានដូចជា៖

កុំព្យូទ័រលេងហ្គេមស៊េរីថ្មី MSI GS65 GAMING LAPTOP PC

នៅក្នុងការទទួលបាននូវពានរង្វាន់ "CES Innovation Honoree ស្ថិតនៅក្នុងក្រុមប្រភេទ Computer Hardware & Components" នោះ កុំព្យូទ័រ MSI GS65 ផ្តល់នូវដំណោះស្រាយល្អបំផុតសម្រាប់ការដំណើរការ និងការរចនារូបរាងយ៉ាងស្រស់ស្អាតបំផុតពីក្រុមហ៊ុន MSI។ កុំព្យូទ័រនេះ គឺប្រើប្រាស់នូវគែមមាសភ្លឺដូចពេជ្រ ហើយវាប្រើប្រាស់បានដល់ទៅ 8 ម៉ោង និងមានការភ្ជាប់ជាមួយនឹងប្រព័ន្ធសំលេង Hi-Res audio និង CPU និង GPU ចុងក្រោយបំផុតថែមទៀតផង។

កុំព្យូទ័រលេងហ្គេមលើតុ MSI INFINITE S GAMING DESKTOP 

នៅក្នុងការទទួលបាននូវពានរង្វាន់ "CES Innovation Honoree នៅក្នុងក្រុមប្រភេទ Computer Hardware & Components" រួមទាំងពានរង្វាន់  "CES Innovation Honoree នៅក្នុងប្រភេទក្រុម Gaming នោះ មានដូចជា កុំព្យូទ័រលើតុ Infinite S Gaming Desktop ដែលត្រូវបានរចនាឡើងជាមួយនឹងរូបរាងតូចល្មម ហើយវាគឺជាកុំព្យូទ័រលើតុ ដែលមានសមត្ថភាពខ្លាំងក្លាដោយសារតែការប្រើប្រាស់នូវសមាសភាគចុងក្រោយបំផុត និងខ្លាំងក្លាបំផុតនៅក្នុងការជំនួយទៅលើការលេងហ្គេមនេះ។

កុំព្យូទ័រលើតុ MSI TRIDENT X GAMING DESKTOP

នៅក្នុងការទទួលបាននូវពានរង្វាន់  "CES Innovation Honoree នៅក្នុងក្រុមប្រភេទ Computer Hardware & Components" នោះ កុំព្យូទ័រលើតុ MSI Trident X Gaming Desktop មានទំហំតូចជាមួយនឹងការរចនាស្រស់ស្អាតដែលមានបំពាក់នូវសមាសភាគខ្លាំងក្លាជាច្រើននៅក្នុងសម្បកធុងនេះដែលមានដូចចជាបន្ទះឈីប Intel 9th K series CPU និងក្រាហ្វិកកាត NVIDIA GeForce RTX 2080 Ti Graphics card ជាដើម។

ក្រាហ្វិកកាត GEFORCE RTX 2080 TI GAMING X TRIO

នៅក្នុងការទទួលបាននូវពានរង្វាន់  "CES Innovation Honoree នៅក្នុងក្រុម Computer Hardware & Components" គឺជាក្រាហ្វិកកាត ដែលមានកម្លាំងខ្លាំងក្លា ត្រជាក់ និងស្ងាត់។ សម្រាប់លក្ខណៈសម្បត្តិទាំង 3 នេះ គឺជាមុខងារសំខាន់នៃក្រាហ្វិកកាត MSI GeForce RTX 2080 Ti GAMING X TRIO graphics card នេះ។ លោកអ្នកអាចលេងហ្គេមនៅក្នុងកម្រិតមួយដ៏អស្ចារ្យជាមួយនឹងក្រាហ្វិកកាតមួយនេះ។

អេក្រង់ Prestige PS341WU MONITOR DISPLAY ដ៏អស្ចារ្យ

នៅក្នុងការទទួលបាននូវពានរង្វាន់  "CES Innovation Honoree នៅក្នុងក្រុមប្រភេទ  Computer Hardware & Components" រួមទាំងពានរង្វាន់ "CES Innovation Honoree នៅក្នុងក្រុម High Performance Home Audio/Video" និងពានរង្វាន់ “CES Innovation Honoree នៅក្នុងក្រុម Computer Peripherals”។ MSI Prestige PS341WU ដែលមានអេក្រង់ទំហំ 34" 5K2K Ultra-Wide (5120x2160) ជាមួយនឹងអេក្រង់ទំហំសមាមាត្រ 21:9 display អនុញ្ញាតឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលនៅក្នុងការកែប្រែទៅលើរូបភាព 2D ឬ 3D និងវីដេអូជាច្រើនទៀត នៅក្នុងកម្រិត 4K ជាមួយនឹងអេក្រង់ Full-Size Windows នៅក្នុងពេលដំណាលគ្នាផងដែរ។

ម៉ូនីទ័រលេងហ្គេម OPTIX MPG341CQR SMART GAMING MONITOR 

នៅក្នុងការទទួលបាននូវពានរង្វាន់  "CES Innovation Honoree នៅក្នុងក្រុមប្រភេទ Computer Hardware & Components" រួមទាំងពានរង្វាន់ "CES Innovation Honoree នៅក្នុងក្រុមប្រភេទ Gaming" នោះ មានម៉ូនីទ័រលេងហ្គេម MPG341CQR ដែលជាអេក្រង់ម៉ូនីទ័រលេងហ្គេមកោងដំបូងបំផុតនៅក្នុងពិភពលោក ដែលប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា AI Gaming Engine ដែលមានភ្ជាប់ជាមួយនឹងការគ្រប់គ្រងបញ្ជាជាសំលេង voice control, smart webcam និង  function keys ជាច្រើនទៀត សម្រាប់ជួយអ្នកលេងហ្គេមចូលទៅក្នុងពិភពលោកមួយដែលគ្មានការរំខាននោះទេ។

អេក្រង់ម៉ូនីទ័រកោង MAG271CQR CURVED GAMING MONITOR

នៅក្នុងការទទួលបាននូវពានរង្វាន់ "CES Innovation Honoree នៅក្នុងក្រុមប្រភេទ Computer Hardware & Components" និងពានរង្វាន់ "CES Innovation Honoree នៅក្នុងក្រុមប្រភេទ Gaming" នោះ អេក្រង់ម៉ូនីទ័រលេងហ្គេមនេះ មានកម្រិតភាពច្បាស់ 2560x1440, 144Hz Refresh rate, 1ms response time panel ដែលជួយលោកអ្នកក្នុងការយកឈ្នះទៅលើគូប្រកួតប្រជែងបានយ៉ាងងាយស្រួលបំផុត។

សម្រាប់ផលិតផលលេងហ្គេមជាច្រើនរបស់ក្រុមហ៊ុន MSI នឹងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Innovation Awards Showcase នៅក្នុងកម្មវិធី CES 2019 ខាងមុខនេះ។ សម្រាប់បញ្ជីទាំងមូលនៃពានរង្វាន់កិត្តិយសនៃភាពច្នៃប្រឌិត CES 2019 Innovation Honorees រួមជាមួយនឹងការពណ៌នាលម្អិតនៃផលិតផល និងរូបភាពអាចចូលទៅរកបាននៅលើគេហទំព័រ www.CES.tech/Innovation 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន