no-alternative title

នាយកប្រតិបត្តិ LG Electronics បានប្រកាសថា ក្រុមហ៊ុននេះ ត្រូវការជ្រើសរើសអ្នកជំនាញផ្នែកព័ត៌មានវិទ្យាជាច្រើននៅក្នុងសហរដ្ឋអាមេរិក

នៅថ្ងៃទី 13 ខែវិច្ឆិកានេះ ក្រុមហ៊ុន LG Electronics បានបញ្ជាក់ថា នាយកប្រតិបត្តិរបស់ខ្លួន មានគម្រោងក្នុងការរៀបចំនូវកិច្ចប្រជុំមួយជាមួយនឹងអ្នកជំនាញផ្នែកព័ត៌មានវិទ្យានៅក្នុងសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹតប្រែងរបស់ក្រុមហ៊ុនក្នុងការជ្រើសរើសអ្នកអ្នកជំនាញជាច្រើនពីបរទេសនោះ។

នាយកប្រតិបត្តិលោក Jo Seong-jin មានគម្រោងក្នុងការជួបជាមួយនឹងអ្នកជំនាញ ដែលមានបទពិសោធន៍ជាច្រើននៅក្នុងវិស័យឧស្សាហកម្មជាច្រើននៅក្នុង Silicon Valley ជាផ្នែកមនុស្សយន្ត Robots, Big Data, cloud computing, រថយន្តបើកបរដោយខ្លួនឯង និងបណ្តាញ Network ជំនាន់ទី 5 និងការចែករំលែកជាមួយនឹងពួកគេនូវចក្ខុវិស័យរបស់ក្រុមហ៊ុននៅក្នុងការលើកកម្ពស់បុគ្គលិកជាច្រើនសម្រាបន់ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍ។ ក្រុមហ៊ុន LG និយាយថា ដៃគូជាច្រើននៅក្នុងកិច្ចប្រជុំជាមួយនឹងគាត់នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចអាជីវកម្មនោះ រួមមានសាស្រ្តាចារ្យជាច្រើន មកពីសាកលវិទ្យាល័យ Stanford University រួមទាំងអ្នកជំនាញផ្នែកបច្ចេកវិទ្យា AI ក្នុងការចែករំលែកនូវគំនិតជាច្រើន ទៅលើនិន្នាការនៃឧស្សាហកម្ម AI នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Jo ប្តេជ្ញាក្នុងការនិយាយអំពីការផ្តោតសំខាន់របស់ក្រុមហ៊ុនទៅលើឧស្សាហកម្ម AI នៅក្នុងសេចក្តីថ្លែងសន្ទរកថារបស់លោកនៅក្នុងព្រឹត្តិការណ៍ IFA Berlin កាលពីខែសីហាកន្លងមក។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រុមហ៊ុននិយាយថា “ចាប់តាំងពីឡើងដំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ នៅក្នុងឆ្នាំ 2016 នោះ លោក Jo ក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងសន្និសីទ LG Techno Conference នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអញ្ជើញអ្នកជំនាញជាច្រើនសម្រាប់ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍ។

សន្និសីទនេះ គឺជាព្រឹត្តិការណ៍សាជីវកម្មមួយដែលមានបំណងក្នុងការជ្រើសរើសនូវអ្នកដែលមានសញ្ញាបត្រជាន់ខ្ពស់ផងដែរ។” លោក Jo បន្ថែមថា LG មានគម្រោងក្នុងការជួបជាមួយនឹងអ្នកដឹកនាំអាជីវកម្មជាច្រើននៅក្នុងវិស័យ IT ហិរញ្ញវត្ថុ និងអាជីវកម្មផ្នែកទំនិញ ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនេះផងដែរ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន