no-alternative title

បែកធ្លាយព័ត៌មានថា ASUS នឹងបញ្ចេញនូវ Zenfone 6 ដែលប្រើប្រាស់កាមេរ៉ា 3 គ្រាប់ រួមជាមួយនិងថេប្លេតជំនាន់ថ្មីផងដែរ

គិតត្រឹមថ្ងៃនេះ គឹជិតដាច់ឆ្នាំ និងជាពេលវេលាបញ្ចប់ទៅហើយនៃឆ្នាំ 2018 ដែលមានន័យថា ព័ត៌មានបែកធ្លាយជាច្រើន នឹងបង្ហាញអោយឃើញនៅក្នុងពេលឆាប់ៗនេះ មុនព្រឹត្តិការណ៍ CES 2019 និង MWC 2019។ ក្រុមហ៊ុន ASUSបានត្រៀមបញ្ចេញនូវផលិតផលជាច្រើនម៉ូដែលរបស់ខ្លួន ដែលកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍ និងព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះ ក៏បែកធ្លាយនៅលើអនឡាញផងដែរ។ កន្លងមកលោក Roland Quandt ក៏បានបញ្ចេញនូវព័ត៌មានស្មាតហ្វូនជាច្រើនម៉ូដែល ហើយនឹងថេប្លេត Chrome OS ផងដែរ។ 

តាមការបញ្ជាក់របស់លោក Roland Quandt បានអោយដឹងាថា ក្រុមហ៊ុន ASUS នឹងបញ្ចេញនូវស្មាតហ្វូន Zenfone ស៊េរីថ្មីជាមួយនឹងលេខម៉ូដែល ZB634KL ដែលប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ នៅក្នុងប្លុកបច្ចេកវិទ្យារបស់ប្រទេសរុស្សី Mobiletelefon ក៏បានបញ្ជាក់ដែរថា ស្មាតហ្វូននេះ គឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Zenfone Max Pro (M1) ដែលផ្អែកទៅលើលេខម៉ូដែលចំនួនពីរខ្ទង់គឺ (ZB) ដែលដូចគ្នាទៅនឹងស្មាតហ្វូនប្រភេទ Max Pro (ZB601KL)។ នៅក្នុងគេហទំព័រនេះបន្ថែមថា សម្រាប់ម៉ូដែលនេះ គឺមានលេខ “63” ដែលមានន័យថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.3-inch screen ស្របពេលដែលតួអក្សរ “K” និង “L” សំដៅទៅលើបន្ទះឈីប Snapdragon processor និងបណ្តាញ 4G LTE។ សម្រាប់ស្មាតហ្វូន ASUS ZB634KL គួរតែបង្ហាញខ្លួនជាស្មាតហ្វូន Zenfone Max Pro (M2)។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងព័ត៌មានខាងលើ គឺមិនត្រឹមតែជាស្មាតហ្វូន Max នោះទេ ដែលស្ថិតនៅក្នុងការអភិវឌ្ឍនោះ។ នេះគឺជាស្មាតហ្វូន ASUS ZB632KL ដែលមានប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់រួមទាំងស្មាតហ្វូនម៉ូដែល ZB631KL និង ZB633KL ផងដែរ។ សម្រាប់ម៉ូដែល ZB633KL ត្រូវបានគេដឹងថា គឺជាស្មាតហ្វូន Zenfone Max (M2)។ ក្រៅពី ស្មាតហ្វូនទាំងនេះ ក្រុមហ៊ុន ASUS ក៏កំពុងតែធ្វើការនៅលើថេប្លេត Chrome OS tablet ហើយវាប្រហែលមិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលនោះទេ។ បន្ទាប់ពីការប្រកាសចេញនូវ Acer Chromebook Tab 10 និង Pixel Slate យើងដឹងថា នេះគឺជាបញ្ហានៃពេលវេលា។ យ៉ាងណាមិញ Chrome OS ប្រហែលជាស្ថិតនៅក្នុងដំណើរការរបស់ខ្លួន។

Chrome OS បាននាំយកនូវមុខងារជាច្រើនដែលក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះនឹងទទួលបាននូវផលប្រយោជន៍ និងអ្នកប្រើប្រាស់ ក៏ទទួលបាននូវផលប្រយោជន៍ផងដែរ។ ជាដំបូងសម្រាប់ OS នេះគឺដូចគ្នាទៅនឹងស្មាតហ្វូនជាច្រើនទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងនោះ។  សម្រាប់ការអាប់ដេតជាច្រើនគឺគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យា Google ហើយវាក៏នឹងជម្រុញទៅកាន់ស្មាតហ្វូនជាច្រើននៅក្នុងខណៈពេលដូចគ្នានេះ។ ក្រុមហ៊ុន Google បាននិយាយថា ឧបករណ៍ Chrome OS នេះនឹងទទួលបាននូវការអាប់ដេតយ៉ាងហោចណាស់ក៏រយៈពេល 6 ឆ្នាំផងដែរ។ ថេប្លេត ASUS Chrome OS tablet នឹងមានអេក្រង់ទំហំ 10-inch display ទំនងជាបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2019 នៅក្នុងខែមករានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន