no-alternative title

vivo បញ្ជាក់ថា បច្ចេកវិទ្យា AI គឺជាកត្តាលីករដ៏សំខាន់សម្រាប់ការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់

សព្វថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មីជាច្រើន គឺមិនមែនត្រឹមតែជាឧបករណ៍សម្រាប់ភ្ជាប់ទំនាក់ទំនងសម្រាប់ការបើកមើលនៅលើប្រព័ន្ធអ៊ីនធើណិត និងការផ្តល់នូវកម្មវិធី Apps ប៉ុណ្ណោះទេ។ ជាមួយនឹងការបង្ហាញវត្តមាននៃបច្ចេកវិទ្យាឆ្លាតវៃ Artificial Intelligence បានធ្វើអោយស្មាតហ្វូនជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានគេដឹងថា គឺជាវេទិកាសម្រាប់បច្ចេកវិទ្យាឆ្លាតវៃ។ សព្វថ្ងៃនេះ ស្មាតហ្វូន អាចធ្វើការយល់អំពីសកម្មភាពរបស់អ្នកប្រើប្រាស់ជាមួយនឹងការផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យជាងមុន។ 

Gartner បានធ្វើការទស្សន៍ទាយថា នៅត្រឹមឆ្នាំ 2022 នេះ 80% នៃស្មាតហ្វូនទាំងនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា AI ដែលមានការកើនឡើង 10% បើធៀបជាមួយនឹងឆ្នាំ 2017 នេះ។ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ស្មាតហ្វូនដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះ មិនមែនត្រឹមតែស្រស់ស្អាតនោះទេ ប៉ុន្តែវានឹងក្លាយជាឧបករណ៍បច្ចេកវិទ្យាដ៏សំខាន់បំផុតដែលបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានកាន់តែច្រើន។ សម្រាប់បច្ចេកវិទ្យា AI ភាគច្រើនដំណើរការនៅលើស្មាតហ្វូនជាច្រើនដែលមានវត្តមាននៅលើទីផ្សារគឺមានតម្លៃថ្លៃ។ យ៉ាងណាមិញ ក្រុមហ៊ុន vivo ក៏បានធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារនេះផងដែរ ជាមួយនឹងការបង្ហាញនូវមុខងារនៃបច្ចេកវិទ្យា AI នេះនៅលើស្មាតហ្វូនជាច្រើនដែលមានតម្លៃសមរម្យក្នុងការប្រើប្រាស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាឧទាហរណ៍ vivo V11 ត្រូវបានរចនាឡើងដែលអាចយល់អំពីតម្រូវការរបស់អ្នកប្រើប្រាស់ជាមួយនឹងភាពឆ្លាតវៃ និងលក្ខណៈប្រើប្រាស់ផ្ទាល់ខ្លួនថែមទៀតផង។ សម្រាប់ក្រុមហ៊ុន vivo គឺមានការអភិវឌ្ឍទៅលើមុខងារ AI នេះ គឺពិតជាសំខាន់មែនទែន នៅក្នុងការជួយបង្កើននូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងអស្ចារ្យសម្រាប់អ្នកប្រើប្រាស់តាមរយៈការយល់ដឹងជាងមុន ការពង្រឹងទៅលើការទំនាក់ទំនង និងការផ្តល់នូវសេណារីយ៉ូឆ្លាតវៃទៅតាមលក្ខណៈផ្ទាល់ខ្លួននៃការប្រើប្រាស់។ស្មាតហ្វូន vivo V11 ភ្ជាប់ជាមួយនឹង Jovi ដែលជាបច្ចេកវិទ្យាឆ្លាតវៃ AI របស់ក្រុមមហ៊ុន vivo ដែលមានគោលដៅក្នុងការជួយអ្នកប្រើប្រាស់អោយទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យក្នុងការប្រើប្រាស់។ អ្នកប្រើប្រាស់នឹងមិនមានអារម្មណ៍តានតឹងនោះទេ ជាមួយនឹងការប្រើប្រាស់ទៅលើការងារជាច្រើនដោយសារតែប្រព័ន្ធឆ្លាតវៃ Jovi នេះអាចជួយបាន។ អ្នកអាចមើលពិភពលោកមួយនេះ កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធជំនួយការឆ្លាតវៃដែលជួយការងារជាច្រើនរបស់អ្នក។ Jovi មានភ្ជាប់ជាមួយនឹងមុខងារជាច្រើន និងលក្ខណៈពិសេសៗ ដែលដាក់អោយដំណើរការនៅលើស្មាតហ្វូន vivo V11 នេះ។

ជាមួយនឹង Google Assistant អ្នកប្រើប្រាស់ជាច្រើន អាចធ្វើការបញ្ជាជាសំលេងដើម្បីសម្រេចនូវការងារជាច្រើនកាន់តែងាយស្រួល និងជាក់លាក់ថែមទៀតផង ក្នុងនោះក៏មានមុខងារ សកម្មភាពជាច្រើនទៀត ដែលកាន់តែងាយស្រួលដូចជាការចាក់តន្រ្តី ឬវីដេអូ ការផ្ញើសារ ការកក់សណ្ឋាគារកាន់តែងាយស្រួលបានគ្រប់ទីកន្លែង។ តើអ្វីដែលជាផ្នែកល្អបំផុតនោះ? រឿងល្អនោះ គឺវាអាចសម្រេចការងារបានដោយអ្នកមិនចាំបាច់ចាប់កាន់ទូរស័ព្ទនោះទេ។ Jovi ក៏អាចដំណើរការទៅលើមុខងារ Funmoji  ដែលជាវិធីសាស្រ្តមួយថ្មី ដែលមានភាពរីករាយក្នុងការកម្សាន្តជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារ។ ស្មាតហ្វូន vivo V11 អាចបង្កើតនូវទឹកមុខស្អាតៗដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI ក្នុងការចាប់យកទឹកមុខផ្សេងៗគ្នា។ នេះពិតជាបន្ថែមនូវភាពរីករាយ និងការផ្សារភ្ជាប់គ្នាជានិច្ចនៅក្នុងការទំនាក់ទំនងជាមួយគ្នា។

Jovi ក៏ភ្ជាប់ជាមួយនឹងមុខងារ Jovi Smart Scene និង Google Lens ដែលអាចដឹងអំពីបរិបទ និងស្ថានភាពជាច្រើន។ មុខងារទាំងពីរនេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ការជួយអ្នកប្រើប្រាស់ក្នុងការសន្សំពេលវេលានៅពេលដែលធ្វើកិច្ចការងារធម្មតាសាមញ្ញដោយស្វ័យប្រវត្តិបាន។  Jovi Smart Scene គឺជាប្រព័ន្ធជំនួយការឆ្លាតវៃផ្ទាល់ខ្លួនដែលមានសមត្ថភាពក្នុងការយល់ដឹងជាពិសេសនៅក្នុងការស្គាល់ទៅលើទិដ្ឋភាពផ្សេងៗគ្នាជាច្រើន ហើយវាអាចដឹងអំពីសកម្មភាពរបស់អ្នកប្រើប្រាស់ដែលធ្វើជាប្រចាំថែមទៀតផង។ វាជួយអ្នកប្រើប្រាស់ជាច្រើនជាមួយនឹងសេវាកម្មផ្ទាល់ខ្លួនចាច្រើនដែលមានប្រសិទ្ធិភាពបំផុត ការភ្ជាប់ទំនាក់ទំនង និងការសម្រេចចិត្តផងដែរ។ 

នៅក្នុងការព្យាករណ៍ទុកមុនអំពីធាតុអាកាសអាក្រក់ ការជូនដំណឹងអំពីម៉ោងទៅធ្វើការ និងព័ត៌មានចុងក្រោយបំផុតនៃព័ត៌មានកីឡានោះ Jovi គឺអាចធ្វើបាន។ អ្វីដែលពិសេសនោះJovi គឺជាប្រព័ន្ធជំនួយការឆ្លាតវៃដែលយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងវិធីដ៏ប្រសើរបំផុត។ តើអ្នកធ្លាប់បានឃើញនូវអ្វីមួយដែលអ្នកពិតជាចង់ទិញខ្លាំង ប៉ុន្តែអ្នកមិនដឹងថាទិញនៅទីណាមែនទេ? អ្នកគ្រាន់តែដាក់កាមេរ៉ារបស់ស្មាតហ្វូន V11 ទៅលើវត្ថុនោះ ហើយ Google Lens នឹងធ្វើការសម្គាល់ទៅលើវត្ថុនោះ និងចាប់ផ្តើមការដំណើរការស្វែងរកភ្លាម។ មិនថាអ្នកចង់បានរូបនៅក្នុងទស្សនាវដ្តី ឬកន្លែងដំណើរកម្សាន្តណាមួយនោះទេ អ្នកគ្រាន់តែប្រើប្រាស់ស្មាតហ្វូន V11 នោះ Jovi នឹងប្រាប់អ្នកអំពីកន្លែងដែលត្រូវទៅភ្លាមៗ។

Vivo V11 នេះ អាចបំពេញនូវការងារបានច្រើន។ សម្រាប់ Jovi AI Engine របស់ vivo V11 អាចធ្វើការបង្កើននូវប្រសិទ្ធិភាពនៃ CPU និងធនធានម៉េមូរីថែមទៀត។ តាមរយៈការដឹងអំពីទម្លាប់នៃការប្រើប្រាស់របស់អ្នកនោះ CPU អាចផ្តល់នូវការដំណើរការនៅក្នុង Operating Mode សម្រាប់អ្នកប្រើប្រាស់បាន។ សម្រាប់អ្នកប្រើប្រាស់អាជីពនោះ vivo V11 អាចដឹងថា គាត់ធ្វើការលើលម៉ោងបានផ្អែកទៅលើទីតាំង និងពេលវេលានោះ វានឹងជូនដំណឹងអោយអ្នកសម្រាកមួយភ្លេតសិន។ សម្រាប់បេះដូងនៃបច្ចេកវិទ្យា AI របស់ vivo V11 នេះ គឺបន្ទះឈីប Snapdragon 660AIE ដែលគ្រប់គ្រងនូវប្រសិទ្ធិភាពខ្ពស់ទៅលើល្បឿនដំណើរការ និងការប្រើប្រាស់ថាមពលថ្មនៃស្មាតហ្វូននេះ។  

អ្នកអាចស្រម៉ៃមើលថា ស្មាតហ្វូនមួយដែលមានសមត្ថភាពនៅក្នុងការស្វែងរកទៅលើ Apps បច្ចុប្បន្នដែលប្រើប្រាស់ និងការងារជាក់លាក់ជាមួយនឹងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធិភាពនោះ។ V11 នេះ គឺមានភ្ជាប់ជាមួយនឹងមុខងារ AI Game Mode ក្នុងការធានាជាមួយនឹងបទពិសោធន៍នៃការលេងហ្គេមដែលគ្មានការរំខាននោះទេ ហើយវាក៏មានមុខងារ Game Assistant ក្នុងការជូនដំណឹងអំពីការខល និង Automatic Game Mode ក្នុងការដំណើរការហ្គេមទាំងនេះជាលក្ខណៈ Background ផងដែរ ស្របពេលដែលអេក្រង់បិទនោះ។ ដូចនេះ ការលេងហ្គេមរបស់អ្នកគឺនៅតែរក្សាជានិច្ច។

ក្រៅពីការដំណើរការនូវបន្ទះឈីប Snapdragon 660AIE នេះ ស្មាតហ្វូន V11 នេះភ្ជាប់ជាមួយនឹងរ៉េម 6GB+ 128GB ដែលធានាថា ម៉េមូរីរបស់វាគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ ស្មាតហ្វូននេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារ Vivo’s Dual-Engine Fast Charging សម្រាប់បញ្ចូលថាមពលថ្ម 3400mAh ប្រកបដោយប្រសិទ្ធិភាព និងល្បឿនលឿនជានិច្ច។ V11 នេះ រចនាឡើងក្នុងការផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ ហើយជាពិសេសការដំណើរការនូវការងារធំៗកាន់តែងាយស្រួលបំផុត។ បច្ចេកវិទ្យា AI នេះ គឺជាកាតាលីករមួយដែលធ្វើការពង្រឹងទៅលើសមត្ថភាពនៃ Software និង Hardware។ អ្វីដែលពិសេសនោះ គឺ Core Engine ដែលអាចធ្វើការស្វែងយល់ និងការភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់នៅក្នុងវិធីដែលឆ្លាតវៃ និងងាយស្រួលបំផុត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន