no-alternative title

ឧបករណ៏ Vive Focus នឹងដាក់លក់នៅជាសកលនៅក្នុងតម្លៃ 600 ដុល្លារ

កាលពីឆ្នាំមុន ក្រុមហ៊ុន HTC បានប្រកាស Vive Focus ដែលជា Standalone VR ដំបូងរបស់ខ្លួន ប៉ុន្តែមកដល់ពេលនេះ ផលិតផលនេះ មានវត្តមាននៅតែក្នុងប្រទេសចិនប៉ុណ្ណោះ។ យោងតាមព័ត៌មានកាលពីពេលថ្មីនេះ បានបញ្ជាក់ថា នៅមិនយូរទៀតទេ Focus ត្រូវបានដាក់លក់ជាសកល ដើម្បីផ្គូផ្គងសមត្ថភាព "ខ្នាតអន្តរជាតិ"។ ឧបករណ៍នេះ នឹងអាចរកទិញបាននៅ 37 ទីផ្សារ ហើយនឹងមានតម្លៃ 600 ដុល្លារ នៅសហរដ្ឋអាមេរិក។ កម្មវិធីសេវាកម្ម Vive Focus Advantage នឹងផ្តល់ជូនតម្លៃរហូតដល់ 750 ដុល្លារ ប៉ុន្តែផ្តល់ជូននូវការគាំទ្រវិជ្ជាជីវៈ និងមានគោលបំណងសម្រាប់អាជីវកម្ម។

Vive Focus ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 835 ដែលផ្គូផ្គងទៅនឹង Oculus Quest ថ្មី ($400, និទាឃរដូវ ឆ្នាំ2019)។ ឧបករណ៍នេះ មានអេក្រង់ AMOLED 2,880x1600px អេក្រង់នេះផ្ដល់ជូននូវទំហំ 110 ° fiel of Views ដូចទៅនឹងកម្រិត Pro-Garde ម៉ូដែល Vivo Pro អញ្ចឹងដែរ។ Focus ក៏មានការបំពាក់នូវ Built-in Speaker និងថ្មគ្រប់គ្រាន់សម្រាប់រយៈពេល 3 ម៉ោង នៃបទពិសោធនិម្មិតសាកថ្មឥតខ្សែ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឧបករណ៍នេះ ត្រូវបានបំពាក់ដោយ Vive Wave VR SDK ដែលអាចឱ្យមាតិកានៅហាង Vive Port ដំណើរការនៅលើឧបករណជាច្រើនទៀត។ ដូចទៅនឹង Shadow VR ថ្មី ដោយ Shadow Creator។ នេះគឺជាឧបករណ៍ថ្មី ដែលមានលេខម៉ូដែល S835 មួយផ្សេងទៀត ហើយវាមានសមត្ថភាពអេក្រង់ទំហំ 2450x1440px។ នៅលើ Shadow នេះ គឺមានបំពាក់ឧបករណ៍បញ្ជាស្វ័យប្រវត្តិ 6 ដឺក្រេ នៅក្នុងផ្ទះ និង "3D UI" ដែលហៅថា Blue Cat៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន