no-alternative title

Huawei Mate 20 RS Porsche Design នឹងចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិននៅថ្ងៃទី 17 ខែវិច្ឆិកានេះ

ស្មាតហ្វូនជំនាន់ថ្មីមួយម៉ូដែលនៅក្នុងចំណោម 4 ម៉ូដែល ដែលត្រូវបានប្រកាសចេញដោយក្រុមហ៊ុន Huawei នៅក្នុងព្រឹត្តិការណ៍ពិសេស កាលពីខែមុន គឺ Mate 20 RS Porsche Design ពិតជាមានកិត្តិយសខ្លាំងណាស់ ដែលត្រូវបានគេចាត់ឍទុកថា គឺជាស្មាតហ្វូនដែលមានតំលៃថ្លៃបំផុត។ យើងបានឃើញរួចរាល់ហើយ សម្រាប់ការបញ្ជាទិញជាមុននៅចក្រភពអង់គ្លេស ជាមួយនឹងកាលបរិច្ឆេទដឹកជញ្ជូន ដែលរំពឹងទុកនៅថ្ងៃទី 16 ខែវិច្ឆិកាខាងមុខនេះ។

ថ្ងៃនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវកាលបរិច្ឆេទចេញលក់ជាផ្លូវការ សម្រាប់ស្មាតហ្វូននេះ នៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន គឺនៅប្រទេសចិន។ អ្នកនឹងរកឃើញ Mate 20 RS Porsche នៅក្នុងស្តុក នៅលើបណ្តាញអ៊ីនធឺណែត នៅថ្ងៃទី 17 ខែវិច្ឆិកា វេលាម៉ោង 10:08 ព្រឹក។ ស្មាតហ្វូននេះ ត្រូវបានលក់ក្នុងតម្លៃ 12,999 យ័ន ប្រហែល 1,874 ដុល្លារ ឬ 1,649 អឺរ៉ូ។ ស្មាតហ្វូននេះ មានស្លាកសញ្ញា Porsche Design នៅខាងក្រោយ ដែលជាស្បែកពីរភាគបី និងកញ្ចក់ទីបី។

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Mate 20 RS Porsche Design មានអេក្រង់ទំហំ 6.39 អ៊ីង AMOLED ទំហំ 1440x3120 ភិចសែល, បន្ទះឈីប Kirin 980 មាន RAM ទំហំ 8GB និងមានទំហំផ្ទុក 256 ឬ 512GB អាចបន្ថែមកាតអង្គចងចាំប្រភេទNano) និងថាមពលថ្ម 4,200 mAh។ ស្មាតហ្វូននេះ ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 Pie ក្រោមអិនធើហ្វេស EMUI 9 របស់ក្រុមហ៊ុន Huawei ផ្ទាល់។ នៅផ្នែកខាងខ្នង មានប្រព័ន្ធកាមេរ៉ាបី ដោយទីមួយមាន 40 មេហ្គាភិចសែល មួយទៀតទំហំ 20 មេហ្គាភិចសែល និង 8 មេហ្គាភិចសែល៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន