no-alternative title

ព័ត៌មានផ្លូវការ៖ ក្រុមហ៊ុន Samsung បានបញ្ចេញនូវអេក្រង់ស្មាតហ្វូនដែលមាន Notch ហើយ

អស់រយៈពេលជាយូរមកហើយ Samsung ត្រូវបានគេដឹងថា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដែលនៅមិនទាន់ផ្លាស់ប្តូរសម្រាប់និន្នាការនៃការប្រើប្រាស់ Notch នៅលើអេក្រង់នោះទេ។ នៅក្នុងពេលថ្មីៗនេះ ក៏មានការទម្លាយចេញផងដែរថា ក្រុមហ៊ុននេះ បោះបង់ចោលនូវការរចនា Notch នេះជាមួយនឹងការប្រើប្រាស់នូវប្រហោងក្រោមអេក្រង់តែម្តង។ 

នៅក្នុងថ្ងៃនេះ គឺមានការផ្លាស់ប្តូរថ្មីមួយ ដែលមិនគួរអោយជឿ គឺថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានបញ្ចេញនូវអេក្រង់ Notch ដ៏ស្រស់ស្អាតនៅក្នុងពេលឆាប់ៗនេះ។ Samsung បានដាក់ឈ្មោះអេក្រង់ស្មាតហ្វូននេះថា Infinity-V និង Infinity-U។ អេក្រង់ថ្មីទាំងពីរនេះ គឺពិតជាស្រស់ស្អាតមែនទែន ជាមួយនឹងការប្រើប្រាស់នូវ Waterdrop Notches តូចមួយស្ថិតនៅផ្នែកខាងលើនៃអេក្រង់ ដូចបណ្តាស្មាតហ្វូនចិនមួយចំនួនដែរ ភាពខុសគ្នានៃអេក្រង់ទាំងពីនេះ គឺទំហំធំតូចប៉ុណ្ណោះ។ ដូចអ្វីដែលបានបញ្ជាក់តាមរយៈការប្រើប្រាស់ឈ្មោះ Infinity-U នឹងមាន Notch រាងអក្សរ U ស្របពេលដែលអេក្រង់ Infinity-V នឹងមាន Notch រាងជាអក្សរ V។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ទាំងពីរនេះ គឺត្រូវបានគេមើលឃើញថា គឺមានរាងដូចគ្នាបេះបិទ ដែលមានន័យថា គឺមានជ្រុងកោងជាមួយនឹងគែមព័ទ្ធអេក្រង់ស្តើងថែមទៀតផង។ Samsung នៅមិនទាន់បញ្ជាក់ថា នៅពេលណា អេក្រង់ទាំងពីរនេះ នឹងបង្ហាញខ្លួនចូលទៅក្នុងទីផ្សារនោះទេ ប៉ុន្តែក្រុមហ៊ុននេះ ធ្លាប់បានប្រកាសថា ពូកគេនឹងប្រើប្រាស់អេក្រង់ទាំងពីរនេះ នៅលើស្មាតហ្វូនរបស់ខ្លួន។ ហើយអេក្រង់មួយផ្សេងទៀត អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 នៅឆ្នាំក្រោយនេះ ដែលនឹងមានឈ្មោះថា Infinity-O។ សម្រាប់អេក្រង់នេះ នឹងមានប្រហោងមូលមួយនៅផ្នែកខាងឆ្វេងនៃអេក្រង់ដែលជាកន្លែងសម្រាប់ដាក់កាមេរ៉ាខាងមុខ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ក៏បានបញ្ចេញនូវអេក្រង់  Infinity Flex Display ដែលនឹងប្រើប្រាស់សម្រាប់ស្មាតហ្វូនដែលអាចបត់បានស៊េរីថ្មីរបស់ខ្លួន។ អ្វីដែលគួរអោយកត់សម្គាល់ទៀតនោះ អេក្រង់នេះ នឹងប្រើប្រាស់ជាមួយនឹង One UI ថ្មីរបស់ក្រុមហ៊ុន Samsung ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន