no-alternative title

Samsung បង្ហាញថា ទម្រង់នៃស្មាតហ្វូន ដែលអាចបត់បាន គឺអស្ចារ្យជាងអ្វីដែលបានរំពឹងទុក

នៅថ្ងៃនេះ មានការបង្ហាញនូវរូបរាងដ៏ស្រស់ស្អាតនៃអេក្រង់ Infinity Flex display របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung សម្រាប់ស្មាតហ្វូនដែលអាចបត់បាន ហើយនិងមានការទម្លាយអោយឃើញថា ទម្រង់នៃស្មាតហ្វូនដែលអាចបត់បាននេះ គឺពិតជាអស្ចារ្យជាងការរំពឹងទុក។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 7.3-inch ដែលអាចប្រើប្រាស់ជាថេប្លេតបាន។ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់ជាមួយនឹង One UI និង "Foldables" interface ថ្មីរបស់ Android ដែលមានសមត្ថភាពនៅក្នុងការផ្លាស់ប្តូរពីអេក្រង់ស្មាតហ្វូនទៅជាថេប្លេតដែលមានអេក្រង់ធំហើយនេះ មិនមែនជាការលេងល្បិច ឬវេទមន្តអ្វីនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងអំឡុងពេលនៃការប្រកាសចេញនូវស្មាតហ្វូនដែលអាចបត់បាននេះ ក្រុមហ៊ុន ក៏បានកត់សម្គាល់ផងដែរថា សម្រាប់អេក្រង់ Cover Screen ខាងក្រៅ គឺជាមុខងារដែលត្រូវបានប្រើប្រាស់ជាធម្មតាទៅហើយនៅលើស្មាតហ្វូនសម្រាប់បង្ហាញអំពីការប្រើប្រាស់នូវ Apps ដោយមិនចាំបាច់បើកចូលទៅកាន់ស្មាតហ្វូននេះនោះទេ។ ប៉ុន្តែនៅពេលដែលប្រើប្រាស់ជាថេប្លេតវិញនោះ ឧបករណ៍នេះ នឹងចងចាំកន្លែងដែលអ្នកធ្លាប់បានបើកនៅលើ Apps នៅពេលដែលប្រើប្រាសនូវ Display ខាងក្រៅនេះ ហើយវានឹងពង្រីកសម្រាប់ការប្រើប្រាស់នៅលើអេក្រង់ធំជាងមុន។

អ្វីដែលគួរអោយកត់សម្គាល់បំផុតសម្រាប់ថ្ងៃនេះនោះគឺ នៅពេលនេះ មិនទាន់អស្ចារ្យដូចព្រឹត្តិការណ៍ឆ្នាំ 2007 របស់លោក Steve Jobs ដែល បង្ហាញនូវ iPhone នោះទេ ដោយសារតែនៅមិនទាន់ច្បាស់ថា នឹងប្រើប្រាស់ស្មាតហ្វូននេះ ដូចម្តេចទៅ។ កម្មវិធី 3 អាចបើកដំណើរការបាននៅក្នុងពេលតែមួយ ការផ្តល់នូវមុខងារ Multi-Tasking ដែលងាយស្រួលប្រើប្រាស់សម្រាប់អ្នក។ កម្មវិធី Apps ទាំងនេះ មិនចាំបាច់បិទនោះទេក្នុងការបើកនូវកម្មវិធីថ្មី។ ការនាំចេញស្មាតហ្វូនគឺកំពុងតែមានការធ្លាក់ចុះ ប៉ុន្តែសម្រាប់ Platform ថ្មីនេះអាចជួយផ្លាស់ប្តូរទៅលើឧស្សាហកម្មនេះជាក់ជាមិនខានសម្រាប់ឆ្នាំក្រោយនេះ។ ជាមួយនឹងការប្រើប្រាស់នូវ Android OS របស់ក្រុមហ៊ុន Google នៅលើម៉ាស៊ីននេះ វាពិតជាការផ្លាស់ប្តូរមួយដ៏ធំសម្រាប់ស្មាតហ្វូននេះ ហើយនឹងរបៀបនៃការប្រើប្រាស់វា។ 

ប្រសិនបើអ្នកមើលទៅលើកម្មវិធី Samsung Developer Conference អ្នកប្រហែលជាមានអារម្មណ៍ដូចអ្វីដែលលោក Steve Jobs ធ្លាប់បានធ្វើជាមួយនឹងការកាន់នូវ iPhone ថ្មីនៅក្នុងដៃរបស់គាត់ ហើយបង្ហាញទៅកាន់ទស្សនិកជនអំពីអនាគតនៃឧស្សាហកម្មស្មាតហ្វូននោះ។ នៅពេលដែលការផលិតទ្រង់ទ្រាយធំរបស់ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅក្នុងប៉ុន្មានខែនេះ ឧស្សាហកម្មស្មាតហ្វូនជាច្រើនក៏ចាប់ផ្តើមធ្វើការផ្លាស់ប្តូរកាន់តែលឿនជាមួយនឹងបច្ចេកវិទ្យារបកគំហើញថ្មីៗរបស់ខ្លួនដែលនាំមុខដោយក្រុមស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន Samsung ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន