no-alternative title

ស្មាតហ្វូនស៊េរីថ្មីត្រកូល LG G7 ដែលមានតម្លៃថោក នឹងចេញលក់ជាផ្លូវការនៅក្នុងសប្តាហ៍នេះហើយ

ក្រុមហ៊ុន LG ដំបូងឡើយមានគម្រោងក្នុងការបញ្ចេញនូវ Version ថ្មីនៃស្មាតហ្វូន G7 ThinQ នៅក្នុងព្រឹត្តិការណ៍ IFA នៅក្នុងខែសីហានេះ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានឈ្មោះថា G7 Fit ដែលនឹងចាប់ផ្តើមការដឹកជញ្ជូននៅក្នុងទីផ្សារដែលបានជ្រើសរើសជាច្រើននៅក្នុងសប្តាហ៍នេះ។ LG នៅមិនទាន់ដាក់បញ្ចូលនូវបញ្ជីជាក់លាក់សម្រាប់ទីផ្សារជាច្រើននៅក្នុងការបង្ហាញនេះ ប៉ុន្តែក្រុមហ៊ុននេះ បានបញ្ជាក់ថា សម្រាប់ស្មាតហ្វូនស្ថិតនៅក្នុងគម្រោង Android One នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសជាច្រើននៅអ៊ឺរ៉ុប អាមេរិកឡាទីន អាស៊ី អាព្រិក និងមជ្ឈឹមបូព៌ានៅក្នុងត្រីមាសទី 4 នេះ។

ការរចនាទៅលើស្មាតហ្វូនស៊េរីថ្មីនេះ គឺសម្រាប់អតិថិជន ដែលចង់បាននូវស្មាតហ្វូន ដែលមានមុខងារស្រដៀងគ្នាទៅនឹង G7 ThinQ មានតម្លៃថោកក្នុងការប្រើប្រាស់។ ស្មាតហ្វូន Fit នេះ គឺមានរូបរាងស្រដៀងគ្នាច្រើនទៅនឹងស្មាតហ្វូនថ្នាក់ប្រណិតអញ្ចឹងដែរ ជាមួយនឹងអេក្រង់ទំហំ 6.1-inch QHD+(3120x1440) Super Bright LCD screen ហើយវាប្រើប្រាស់នូវកាមេរ៉ា AI ដែលមានមុខងារនៃការថតដល់ទៅ 8 Modes សម្រាប់ធ្វើការជ្រើសរើសចាប់តាំងពីស្មាតហ្វូន G7 Fit នេះ ត្រូវបានរចនាឡើងសម្រាប់ស្មាតហ្វូនដែលមានតម្លៃសមរម្យនៃត្រកូល ThinQ នេះ សម្រាប់សមត្ថភាព និងមុខងាររបស់ស្មាតហ្វូននេះ គឺមិនដូចគ្នាបេះបិទនោះទេ គឺវាប្រើប្រាស់នូវបន្ទះឈីប Snapdragon (821) រ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ឬ 64GB កាមេរ៉ាខាងក្រោយទំហំ 16-megapixel និងកាមេរ៉ាខាងមុខទំហំ 8MP។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Ha Jeung-uk ប្រធានផ្នែកទូរស័ព្ទចល័តរបស់ក្រុមហ៊ុនLG និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ស្មាតហ្វូន LG G7 Fit ដើរតួយ៉ាងសំខាន់សម្រាប់ស្មាតហ្វូនដែលនឹងចែកចាយនៅជុំវិញពិភពលោករបស់យើងជាមួយនឹងការផ្តោតទៅលើបច្ចេកវិទ្យាស្មាតហ្វូន និងរបកគំហើញថ្មីទៅកាន់អតិថិជន។ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន LG គឺបង្ហាញនូវបច្ចេកវិទ្យាជាច្រើនដ៏ល្អបំផុតនៅក្នុងស្មាតហ្វូនត្រកូល G-Series របស់ពួកគេដែលធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យពីក្រុមហ៊ុន LG។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យានេះមិនទាន់ទម្លាយនូវតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ ហើយវាមានតម្លៃថោកជាងស្មាតហ្វូន G7 ThinQ ($750 ទៅ $800) ។ សម្រាប់ពេលអនាគត ក្រុមហ៊ុន LG អាចយកឈ្នះក្រុមហ៊ុន Motorola បានយ៉ាងងាយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន