no-alternative title

បន្ទះឈីបឆ្លាតវៃសម្រាប់ Samsung Galaxy S10 បានត្រៀមខ្លួនបង្ហាញនៅពេលដ៏ខ្លីនេះ

ឆាប់ៗនេះ ក្រុមហ៊ុន Samsung នឹងបង្ហាញនូវបន្ទះឈីបស៊េរីថ្មីសម្រាប់ស្មាតហ្វូន Galaxy S10 ខាងមុខនេះ។ យោងតាម ការបញ្ជាក់តាមរយៈគណនីបណ្តាញសង្គមរបស់ក្រុមហ៊ុន Samsung បានបង្ហាញបន្ទះឈីប Exynos នេះជាផ្លូវការ ដែលនឹងត្រៀមបង្ហាញខ្លួននៅថ្ងៃទី 14 ខែវិច្ឆិកាខាងមុខនេះ។ បន្ទះឈីបនេះ គឺជាជំនាន់បន្ទាប់នៃបន្ទះឈីប Exynos 9810 ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S9 និង Galaxy Note 9 កាលពីឆ្នាំមុន។ បន្ទះឈីបនេះ អាចនឹងមានឈ្មោះថា Exynos 9820 ។ ការប្រើប្រាស់ឈ្មោះបន្ទះឈីបនេះ គឺធ្លាប់បានឃើញនៅក្នុងពាក្យចចាមអារ៉ាម និងរបាយការណ៍ជាច្រើនផងដែរ។

បន្ទះឈីបរបស់ស្មាតហ្វូន Galaxy S10 នឹងក្លាយជាបន្ទះឈីប Exynos ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលប្រើប្រាស់នូវដំណើរការនៃការផលិត 7nm LPP ផ្អែកទៅលើបច្ចេកវិទ្យា EUV lithography technology។ ដំណើរការនៃការពង្រឹងទៅលើបច្ចេកវិទ្យានេះ នឹងធ្វើការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលបានទាបជាងមុនដល់ទៅ 50% ហើយនិងមានកម្លាំងខ្លាំងក្លាជាងមុនដល់ទៅ 20% នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការកំណត់ Samsung ត្រៀមនឹងបញ្ចេញនូវបន្ទះឈីប Exynos chip ជំនាន់បន្ទាប់ដែលមានមុខងារឆ្លាតវៃ។ សូមជំរាបថា កាលពីពេលមុននេះ ពាក្យចចាមអារ៉ាមនានា បានបញ្ជាក់ថា បន្ទះឈីបរបស់ស្មាតហ្វូន Galaxy S10 នេះ នឹងប្រើប្រាស់នូវប្រព័ន្ធឆ្លាតវៃ neural processing unit។ សម្រាប់បន្ទះឈីបនេះ ត្រូវបានគេរំពឹង ថានឹងជាប្រភេទ dual-core artificial intelligence chip ដែលនឹងអនុញ្ញាតឱ្យស្មាតហ្វូន Galaxy S10 ដំណើរការនូវបច្ចេកវិទ្យា AI ដែលមានកម្រិតស្មុគស្មាញខ្លាំង និងមុខងារ Machine Learning ផងដែរ។

សម្រាប់បន្ទះឈីប Exynos ថ្មីនេះ នឹងទ្រទ្រង់នូវម៉ូដឹម 5G modem។ Samsung កំពុងតែធ្វើការនៅលើម៉ូដឹម Exynos 5100 modem ដែលនាំយកនូវបច្ចេកវិទ្យា 5G នេះ។ សម្រាប់បន្ទះឈីបនេះ គឺត្រៀមប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 ដែលដំណើរការនូវមុខងារ 5G ។ ក្រុមហ៊ុន Samsung នៅមិនទាន់ទម្លាយនូវព័ត៌មានច្រើនទៀតនោះទេ អំពីបន្ទះឈីប Exynos នេះ។ យើងប្រហែលជាមិនរង់ចាំយូរនោះទេ ដោយសារតែព្រឹត្តិការណ៍នៃការប្រកាសបង្ហាញជាផ្លូវការគឺនៅថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2018 នេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន