no-alternative title

LG Mobile បានទិញ Trademarks សម្រាប់ស្មាតហ្វូនជាច្រើន រួមមានដូចជា V50, V60, V70, V80 និង V90

មួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន LG Mobile ហាក់បីដូចជាមានភាពស្ងប់ស្ងាត់បន្តិចនៅក្នុងប្រកួតប្រជែងទៅលើស្មាតហ្វូននៅលើទីផ្សារសកល ដោយសារតែស្មាតហ្វូនចិន ចេញច្រើន និងមានតម្លៃថោកៗ។ កាលពីពីរសប្តាហ៍មុននេះ ស្មាតហ្វូនស៊េរីថ្មី V40 ThinQ ទើបតែបង្ហាញខ្លួនជាផ្លូវការ ហើយស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុន LG Mobile រំពឹងថា នឹងទទួលបានជោគជ័យខ្លាំងនៅលើទីផ្សារ ប៉ុន្តែតម្លៃស្មាតហ្វូននេះ គឺខ្ពស់ណាស់ ដូច្នេះ ដើម្បីចូលមកប្រកួតប្រជែងសារជាថ្មី ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានទិញ Trademarks សម្រាប់ស្មាតហ្វូនជាច្រើនដូចជា មិនមែនមួយ មិនមែនពីរ ប៉ុន្តែគឺស្មាតហ្វូនចំនួន 5 នៃត្រកូល V-Series ឯណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់គេហទំព័រហូឡង់ LetsGoDigital បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG Mobile ទើបតែស្នើសុំនូវឈ្មោះ Trademarks នៃស្មាតហ្វូនជាច្រើនដូចជា LG V50, V60, V70, V80 និង V90 ជាមួយនឹងក្រុមហ៊ុន Canadian Intellectual Property Office (CIPO)។ សម្រាប់ Trademarks ទៅលើស្មាតហ្វូន V-Series ថ្មីនេះ នឹងត្រូវប្រើប្រាស់សម្រាប់ស្មាតហ្វូននាពេលអនាគត ដែលមានន័យថា ក្រុមហ៊ុន LG Mobile នឹងអាចធានាបានទៅលើឈ្មោះរបស់ស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន។ 

គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG Mobile ក៏បានទិញនូវឈ្មោះស្មាតហ្វូន G-Series រហូតដល់ឆ្នាំ 2020 ហើយឥលូវនេះ ក្រុមហ៊ុន LG Mobile បានទិញនូវ Trademarks សម្រាប់ស្មាតហ្វូនត្រកូល V-Series រហូតដល់ឆ្នាំ 2023 នេះ ហើយសម្រាប់ស្មាតហ្វូនទាំងនេះ ក៏អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិរណ៍ IFA ជារៀងរាល់ឆ្នាំផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន