no-alternative title

Huawei Mate 20 ស្មាតហ្វូនស៊េរីថ្មី ទទួលបានពិន្ទុថាមពលថ្មល្អបំផុតសម្រាប់ឆ្នាំ 2018 នេះ

Huawei Mate 20 គឺជាស្មាតហ្វូនស៊េរីថ្មី ដែលមានតម្លៃសមរម្យនៃត្រកូល Mate 20 Pro ហើយនេះ គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើនដែលមិនត្រឹមតែបំពាក់នូវបន្ទះឈីប 7nm ដំបូងបំផុតនោះទេ ប៉ុន្តែវាក៏ជាស្មាតហ្វូន Android ដែលមានល្បឿនលឿនបំផុតផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្ម 4,000mAh និងប្រើប្រាស់នូវអេក្រង់ LCD Screen តែប៉ុណ្ណោះ។  អ្វីដែលអស្ចារ្យនោះគឺថា ស្មាតហ្វូនស៊េរីថ្មី Mate 20 នេះគឺទទួលបាននូវពិន្ទុខ្ពស់បំផុតនៅក្នុងឆ្នាំ 2018 នេះនៅពេលដែលយើងនិយាយអំពីថាមពលថ្មរបស់ស្មាតហ្វូននេះ។ 

នៅក្នុងការដាក់ពិន្ទុនេះគឺដោយសារតែស្មាតហ្វូននេះអាចយកឈ្នះគេជាមួយនឹងការប្រើប្រាស់បានដល់ទៅ 14 ម៉ោង និង 26 នាទី។ អ្នកអាចមើលទៅលើតារាងខាងក្រោមនេះដើម្បីថាមពលថ្មរបស់ស្មាតហ្វូន Mate 20 នេះ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនតែមួយគត់ ដែលមានសមត្ថភាពខ្លាំងដែរនោះគឺ iPhone XR ដែលមានពិន្ទុនៃការតេស្ត៍ថាមពលថ្មដល់ទៅ 11 ម៉ោង ប៉ុន្តែបើធៀបជាមួយនឹងស្មាតហ្វូន Mate 20 គឺហាក់ដូចជានៅឆ្ងាយដែរ។ នៅក្នុងការប្រើប្រាស់ជាក់ស្តែង អ្នកអាចប្រើប្រាស់ស្មាតហ្វូន mate 20 ដល់ទៅ 2 ថ្ងៃ ខណៈពេលដែលស្មាតហ្វូនជាច្រើននៅក្នុងពេលបច្ចុប្បន្ននេះគឺប្រើប្រាស់បានរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយភាគច្រើនគឺប្រើប្រាស់មិនបានច្រើនជាងនេះនោះទេ។

បើនិយាយអំពីការបញ្ចូលថាមពលថ្មនោះ ស្មាតហ្វូន Mate 20 នេះភ្ជាប់ជាមួយនឹង Fast Charger ដែលអាចបញ្ជូលថាមពលថ្មនេះបានពេញនៅក្នុងរយៈពេលត្រឹមតែ 1 ម៉ោង 40 នាទីប៉ុណ្ណោះ។ វាមិនលឿនដូចជាការប្រើប្រាស់នូវ ultra-rapit charging នៅលើស្មាតហ្វូន Mate 20 Pro នោះទេ ប៉ុន្តែនេះ ក៏ចាត់ទុកថាលឿនដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន