no-alternative title

vivo V11 នាំយកនូវបច្ចេកវិទ្យា AI ល្អបំផុតសម្រាប់ការថតរូបភាពដ៏អស្ចារ្យ ដែលអាចអោយអ្នកចងចាំមិនអាចបំភ្លេចបាន

សិល្បៈនៃការថតរូបភាព គឺមានការផ្លាស់ប្តូរពីមួយជំនាន់ទៅមួយជំនាន់ដោយសារតែវាមានការកើនឡើងនៃការផ្លាស់ប្តូរទៅលើមូលដ្ឋាននៃបច្ចេកវិទ្យាកាមេរ៉ា។ ការផ្លាស់ប្តូរនេះ គឺជាការកំណត់មួយពាក់ព័ន្ធទៅនឹងកម្រិតមួយផ្សេងទៀតនៃវិទ្យាសាស្រ្តនៃការថតរូបភាពដែលមានការផ្តោតទៅលើបច្ចេកវិទ្យា AI ដែលប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននោះ។ កាមេរ៉ាដែលប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ AI អាចដឹងអំពី Settings នៃការថតរូបភាពផ្សេងៗគ្នា ហើយវាអាចធ្វើការដំណើរការនូវមុខងារ Functions ដោយស្វ័យប្រវត្តិបាន។ វាពិតជាអស្ចារ្យ និងងាយស្រួលប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា AI នេះ។ បច្ចេកវិទ្យា AI អាចធ្វើការស្គាល់ទៅលើ Settings ដែលមានការត្រូវការសម្រាប់សេណារីយ៉ូផ្សេងៗគ្នា ហើយវាអនុញ្ញាតឱ្យអ្នកថតរូបជាច្រើនមានសមត្ថភាពក្នុងការថតរូបភាពបានស្រស់ស្អាតដោយគ្រាន់តែប៉ះនៅលើអេក្រង់ និងចុចថតតែម្តងគឺជាការស្រេច។

នៅក្នុងការផ្លាស់ប្តូរនៃវិទ្យាសាស្រ្តកាន់តែទំនើបសម្រាប់បច្ចេកវិទ្យាកាមេរ៉ានេះមានន័យថា អ្នកប្រើប្រាស់មិនចាំបាច់ទាមទារអោយមានវិជ្ជាជីវៈទៅលើការប្រើប្រាស់កាមេរ៉ាជំនាញនោះទេ ប៉ុន្តែពួកគេអាចធ្វើការថតរូបភាពយ៉ាងស្រស់ស្អាត និងជាការចងចាំមួយដែលមិនអាចបំភ្លេចបានជាមួយនឹងជម្រើសជាច្រើនទៅតាមចិត្តដែលពួកគេប្រាថ្នានោះ។ ក្រុមហ៊ុន vivo គឺមានការផ្លាស់ប្តូរខ្លួនយ៉ាងឆាប់រហ័សដោយដឹងអំពីតម្រូវការជាច្រើនរបស់អតិថិជនជាមួយនឹងការបញ្ចេញនូវកំពូលស្មាតហ្វូន V11 នេះ។ ស្មាតហ្វូនស៊េរីថ្មីចុងក្រោយនេះបំពាក់នូវកាមេរ៉ា AI Tools ដែលអាចធ្វើការដោះស្រាយនូវបញ្ហាទៅលើការថតរូបដែលអ្នកប្រើប្រាស់បានជួបប្រទះដូចជាភាពខ្វះពន្លឺ កម្រិត Exposure ទាប ឬការផ្តោតទៅលើអ្វីមួយជាមួយនឹងការចុចប៉ះនៅលើអេក្រង់ដែលមានន័យថារូបភាពនេះ គឺនឹងល្អ និងស្រស់ស្អាតពិតៗ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការថតរូបភាព Portraits ប្រឆាំងទៅនឹងពន្លឺអាចធ្វើឱ្យរូបភាពរបស់អ្នកមិនស្រស់ស្អាតនោះទេប្រសិនបើអ្នកថតមិនបានត្រឹមត្រូវនោះ។ អ្នកអាចស្រម៉ៃបានថា មនុស្សម្នាក់កំពុងតែមានពេលវេលាយ៉ាងល្អក្នុងការកម្សាន្តនៅពេលដែលព្រះអាទិត្យលិចនោះ ហើយអ្នកចង់ធ្វើការថតរូបភាពរបស់មនុស្សម្នាក់នេះជាមួយនឹងព្រះអាទិត្យដែលកំពុងតែលិចនេះ ប៉ុន្តែអ្នកនឹងដឹងថាអ្នកមិនអាចចាប់បានផ្ទៃមុខច្បាស់នោះទេដោយសារតែខ្វះពន្លឺ។ សម្រាប់សេណារីយ៉ូមួយនេះប្រហែលជាមិនមែនជាបញ្ហានោះទេសម្រាប់អ្នកថតរូបភាពជំនាញ ប៉ុន្តែសម្រាប់ស្មាតហ្វូនVivo V11 អាចដោះស្រាយបញ្ហានេះបានយ៉ាងងាយស្រួលជាមួយនឹងកាមេរ៉ា AI ។

ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងមុខងារជាច្រើនដូចជា AI Backlight HDR និង AI Low Light Mode ដែលអាចធ្វើឱ្យស្មាតហ្វូនរបស់អ្នកធ្វើការកែប្រែពន្លឺដោយស្វ័យប្រវត្តិបានផ្អែកទៅលើ Settings និង Subjects នៃរូបភាពនោះ។ សម្រាប់ AI algorithm គឺជាកាតាលីករដ៏សំខាន់បំផុតដែលគ្រប់គ្រងទៅលើមុខងារទាំងនេះ។ AI Backlight mode អាចធ្វើការថតរូបភាពនៅក្នុងកម្រិត 6 frames នៅក្នុងកម្រិតDynamic បានធំដល់ទៅ 11ev ជាមួយនឹងការប្រើប្រាស់នូវ Exposures បានត្រឹមត្រូវ និងការបង្កើតនូវរូបភាពដែលល្អឥតខ្ចោះតែម្តង។ AI algorithm នេះក៏ធ្វើការធានាថា AI Low Light Mode អាចធ្វើការបញ្ចូលគ្នានៃ frames ផ្សេងគ្នាទៅជាមួយបានផងដែរ។ នៅក្នុងការចាប់រូបភាពបានស្រស់ស្អាត និងការកាត់បន្ថយទៅលើ Noise នៅកន្លែងដែលមានពន្លឺតិចនោះ ស្មាតហ្វូននេះគឺពិតជាផ្តល់នូវភាពងាយស្រួលមែនទែននៅក្នុងការថតរូបភាពដ៏ស្រស់ស្អាតដោយអ្នកគ្រាន់តែចង្អុលទៅលើកន្លែងដែលអ្នកចង់ថត និងចុចថតជាការស្រេច។

សម្រាប់អ្នកដែលស្រឡាញ់ការថតរូបភាព Selfie នោះ ស្មាតហ្វូន V11 មានភ្ជាប់ជាមួយនឹងមុខងារ AI Selfie Lighting ដែលអាចធ្វើការថតរូបភាពបានច្បាស់ជាមួយនឹងកម្រិតពន្លឺដែលភ្លឺដូចការថតនៅក្នុងស្ទូឌីយ៉ោផងដែរ។ អ្នកប្រើប្រាស់លែងត្រូវការការកំណត់នូវភ្លើង Lighting Settings ដ៏ស្មុគស្មាញទៀតហើយដើម្បីបានរូបភាព Portrait ស្រស់ស្អាតច្បាស់ទាក់ទាញនោះ។ សម្រាប់ការថតភ្លាម និងការចែករំលែកទៅកាន់បណ្តាញសង្គម Media Platforms នោះគឺជារឿងដែលងាយស្រួលបំផុតផងដែរ។

AI គឺជាជំនួយការតុបតែងមុខដ៏ល្អឥតខ្ចោះរបស់អ្នក: ដើម្បីធ្វើការពង្រឹងទៅលើការថតរូបភាពនៃផ្ទៃមុខរបស់អ្នកកាន់តែស្រស់ស្អាតនោះ បច្ចេកវិទ្យា AI Face Shaping គឺជា Tools មួយដែលភ្ជាប់ជាមួយនឹងការផាត់មុខជាច្រើនដូចជាសមត្ថភាពក្នុងការផ្លាស់ប្តូរកែប្រែទៅលើទំហំច្រមុះ ការផ្លាស់ប្តូរទៅលើគម្លាតនៃភ្នែក និងទំហំនៃបបូរមាត់ថែមទៀត។ សម្រាប់រូបភាពដែលថតជាមួយនឹងមុខងារនេះពិតជាស្រស់ស្អាតមានលក្ខណៈដូចធម្មជាតិពិតៗ។ អ្នកប្រើប្រាស់អាចធ្វើការពិនិត្យមើលទៅលើការពីមុន និងក្រោយការប្រើប្រាស់ Effect និងការផ្លាស់ប្តូរ Visual ទៅតាមចំណង់ចំណូលចិត្តដែលពួកគេចង់បាន។

ការសិក្សាអំពី Settings នៃការថតរូបដ៏ស្មុគស្មាញគឺលែងជាបញ្ហាទៀតហើយ: សម្រាប់អ្នកដែលចាប់ផ្តើមនូវការថតរូបភាពដំបូងនោះ ការរៀនអំពីគន្លឹះ និង Tools សម្រាប់កាមេរ៉ាគឺជារឿងដ៏ស្មុគស្មាញ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យា AI នេះ រឿងនេះគឺពិតជាងាយស្រួលបំផុត។ សម្រាប់ AI Scene Recognition គឺជាបដិវត្តថ្មីដែលប្រើប្រាស់នៅលើស្មាតហ្វូន V11 នេះ។ វាពិតជាងាយស្រួលនៅក្នុងការស្វែងរក និងការផ្លាស់ប្តូរជាមួយនឹង 18 Tags ដូចនេះអ្នកប្រើប្រាស់ជាច្រើនអាចទទួលបាននូវរូបភាពដ៏ល្អឥតខ្ចោះគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតែម្តង។ អ្នកប្រើប្រាស់គ្រាន់តែចុចនៅលើអេក្រង់ និងធ្វើការថតរូបភាពភ្លាមៗ នោះកាមេរ៉ានេះអាចធ្វើការកំណត់នូវទេសភាពផ្សេងៗគ្នាដូចជាពេលយប់ ការថត Portrait ម្ហូបអាហារ និងការផ្តល់នូវ settings ជាច្រើនទៀតសម្រាប់ពង្រឹងទៅលើសមត្ថភាពរបស់ស្មាតហ្វូននេះ។

ដើម្បីធ្វើការវិភាគទៅលើទេសភាពផ្សេងៗគ្នានោះស្មាតហ្វូន V11 នេះ ភ្ជាប់ជាមួយនឹងមុខងារ AI Portrait Framingដែលអាចផ្តល់នូវលក្ខណៈដោយស្វ័យប្រវត្តិនៅក្នុងការផ្តល់នូវទីតាំងថតរូបភាពស្រស់ស្អាតខណៈពេលដែលធ្វើការថតរូបភាពនោះ។ វាអាចធ្វើការសិក្សាដោយស្វ័យប្រវត្តិ និងជួយអ្នកប្រើប្រាស់ជាច្រើនអោយធ្វើការចាប់ប្លង់បានយ៉ាងល្អឥតខ្ចោះជាច្រើនផងដែរ។.

ជាមួយនឹងការជួយពីមុខងារបច្ចេកវិទ្យា AI របស់ស្មាតហ្វូន V11 នេះ ការថតរូបភាពលក្ខណៈអាជីពគឺមិនមែនជារឿងពិបាកទៀតនោះទេ។ សម្រាប់មុខងារទាំងនេះគឺស្ថិតនៅក្នុងបាតដៃរបស់អ្នកដោយមិនចាំបាច់យកកាមេរ៉ាធំៗមកជាមួយនោះទេ។ កាមេរ៉ាភ្លោះខាងក្រោយទំហំ 12MP និង 5MP អាចផ្តិតរូបភាពបានយ៉ាងស្រស់ស្អាត។ សម្រាប់កាមេរ៉ាខាងមុខទំហំ 25MP ក៏ធានាថាការថតរូបភាព Selfie គឺល្អឥតខ្ចោះបំផុត។  នៅថ្ងៃនេះអ្វីដែលអ្នកត្រូវការ គឺបំពាក់នៅលើកាមេរ៉ា AI នៃស្មាតហ្វូន V11 ដែលអាចប្រែក្លាយលោកអ្នកជាអ្នកថតរូបភាពអាជីពបាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន