no-alternative title

ស្មាតហ្វូនដែលមាន Notch ពីរគ្រាប់ ត្រូវបានបង្ហាញខ្លួនជាផ្លូវការហើយ មានគោលដៅសម្រាប់ទីផ្សារនៅអាស៊ាន

ថ្មីៗនេះ មានមនុស្សជាច្រើន បានចាប់ផ្តើមនិយាយកំប្លែងអំពីស្មាតហ្វូនដែលប្រើប្រាស់នូវ Notch ពីរនៅលើអេក្រង់។ នៅពេលនេះ ត្រូវបាន Sharp នាំយកមកហើយ។ ការប្រើប្រាស់នូវ Notch នៅផ្នែកខាងក្រោមរបស់អេក្រង់នេះ គឺជាគំនិតមួយដ៏ល្អ ហើយវាមិនមែនអាក្រក់នោះទេ។ ស្មាតហ្វូនស៊េរីថ្មីនេះ មានឈ្មោះថា AQUOS R2 ដែលមានរូបរាងតូចស្រស់ស្អាត។ បើក្រឡេកមើលទៅស្មាតហ្វូននេះនោះ អ្នកអាចមើលឃើញថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺនឹងដាក់លក់នៅក្នុងតែប្រទេសជប៉ុន និងប្រហែលជានៅក្នុងប្រទេសជាច្រើនទៀតដែលនៅក្បែរៗនោះ។ 

ជាធម្មតា Notch ដែលស្ថិតនៅផ្នែកខាងលើនៃអេក្រង់នេះ ដែលត្រូវបាន គេដឹងថា គឺជាកន្លែងសម្រាប់ដាក់កាមេរ៉ាខាងមុខ។ នៅលើស្មាតហ្វូន R2 នេះ គឺមាន Notch ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូនដទៃទៀតដែរ ខុសត្រង់ថា ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ ក៏មានភ្ជាប់ជាមួយនឹង Notch មួយគ្រាប់ទៀតប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានការបន្ថែមនូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ខាងមុខ និងមានអេក្រង់ទំហំត្រឹមតែ 5.2អ៊ីង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ស្មាតហ្វូននេះ មានកម្រិតភាពច្បាស់ដល់ទៅ 2280x1080px ហើយនឹងមានកម្រិត 120Hz Refresh Rate ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ជាមួយនឹងរ៉េមទំហំ 4GB និងការដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9.0។ ថាមពលថ្មរបស់ស្មាតហ្វូននេះ គឺមានទំហំ 2500mAh។ ស្មាតហ្វូននេះ មានគែមដែលមានកម្រាស់ 9.3 mm (iPhone XS គឺមានកម្រាស់ 7.7 mm)។

សព្វថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន គឺឈប់បញ្ចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន ដែលមានអេក្រង់តូចទៀតហើយ ដែលធ្វើអោយទីផ្សាររបស់ស្មាតហ្វូនអេក្រង់តូច គឺទទេរតែម្តង ហើយតើអ្នកដែលឃើញស្មាតហ្វូនដែលមានអេក្រង់តូចនេះបង្ហាញខ្លួនទៅកាន់ភាគខាងលិចនោះទ? ស្មាតហ្វូន ដែលមានអេក្រង់តូចនេះ គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងអេក្រង់គែមកោង edge-to-edge displays គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន