no-alternative title

ស្មាតហ្វូនរបស់ Samsung ត្រូវបានប្រើប្រាស់នូវវីដេអូខល 5G ដំបូងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង

ក្រុមហ៊ុនធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ទើបតែបានប្រកាសចេញនូវបណ្តាញ 5G networks របស់ខ្លួន ហើយពេលនេះស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ត្រូវបានប្រើប្រាស់សាកល្បងនូវការខលវីដេអូដំបូងបំផុតរបស់ខ្លួននៅលើបណ្តាញនេះ។ កាលពីពេលមុននេះ យើងបានឃើញនូវឧបករណ៍របស់ក្រុមហ៊ុននេះនៅក្នុងការតេស្តទៅលើបណ្តាញ 5G networks នៅក្នុងលក្ខខណ្ឌដែលបានកំណត់នោះ។ សម្រាប់ការខលនេះគឺនៅលើបណ្តាញ 5G network របស់ក្រុមហ៊ុន SK Telecom ។

ក្រុមហ៊ុន SK Telecom, KT និង LG Uplus ក៏ចាប់ផ្តើមនូវបណ្តាញ 5G networks របស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។ ទោះជាយ៉ាងណាក៏ដោយ សេវាកម្មនេះគឺសម្រាប់អតិថិជនសហគ្រាសតែប៉ុណ្ណោះ។ នេះគឺជាដោយសារតែស្មាតហ្វូនដែលទ្រទ្រង់នូវបណ្តាញ 5G នេះនៅមិនទាន់ដាក់លក់នៅលើទីផ្សារនោះទេរហូតដល់ខែមីនាឆ្នាំក្រោយនេះ។ នោះគឺជាពេលវេលាដែលអ្នកប្រើប្រាស់អាចទទួលបាននូវបទពិសោធន៍សម្រាប់បណ្តាញបច្ចេកវិទ្យា network technology នៅខែក្រោយនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូនរបស់ Samsung នេះ ត្រូវបានប្រើប្រាស់នូវវីដេអូខល 5G ដំបូងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សម្រាប់បណ្តាញ 5G network នេះ បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងទីក្រុងចំនួន 13 ធំៗ។ សម្រាប់ទីក្រុង Seoul, Juju Island, Seongnam, Hwaseong និងតំបន់ជាច្រើនទៀតនៅក្នុងបញ្ជីនេះ។ ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនក៏បានធ្វើការពង្រីកនូវបណ្តាញរបស់ពួកគេនៅក្នុងប្រទេសនេះ នៅមុនពេលដែលស្មាតហ្វូនទាំងនេះ បាមបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នោះ។

លោក Park Jung-ho នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SK Telecom បានក៏កត់សម្គាល់នូវឱកាសនេះ នៅក្នុងការធ្វើវីដេអូខលសម្រាប់បណ្តាញ 5G នេះ នៅលើបណ្តាញរបស់ក្រុមហ៊ុនដឹកជញ្ជូននេះ។ សម្រាប់ការខលនេះ គឺធ្វើឡើងចេញពីមជ្ឈមណ្ឌលគ្រប់គ្រងបណ្តាញ SK Telecom នៅក្នុងតំបន់ Bundang នៃខេត្ត Gyeonggi ទៅកាន់អ្នកគ្រប់គ្រងបុគ្គលិកនៅក្នុងការិយាល័យ Myeong-dong របស់ខ្លួននៅក្នុងកណ្តាលទីក្រុងសេអ៊ូល។ សម្រាប់គំរូនៃស្មាតហ្វូន 5G នេះ សម្រាប់ក្រុមហ៊ុន Samsung នេះ គឺប្រើប្រាស់សម្រាប់វីដេអូខល។ 

លោក DJ Koh ដែលជាប្រធានផ្នែកទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Samsung និយាយថា “ក្រុមហ៊ុន Samsung Electronics និង SK Telecom ក៏ធ្វើការជាមួយគ្នានៅក្នុងការបង្កើនល្បឿនទៅលើការផ្សព្វផ្សាយទៅលើបណ្តាញ 5G នេះ។” បច្ចេកវិទ្យាអាចនឹងជាគំរូរបស់ស្មាតហ្វូន Galaxy S10 ដែលគេដឹងថា ភ្ជាប់ជាមួយ 5G នេះដែរ។ ស្មាតហ្វូនដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងបង្ហញខ្លួននៅក្នុងខែមីនាឆ្នាំ 2019 នេះ។ 

 

ក្រុមហ៊ុននេះ ត្រូវគេរាយការណ៍ថា កំពុងតែត្រៀមបញ្ចេញនូវស្មាតហ្វូនម៉ូដែល ដាច់ដោយឡែកមួយនៃស្មាតហ្វូន Galaxy S10 ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G នេះ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ ដែលអាចទ្រទ្រង់នូវបច្ចេកវិទ្យា 5G Networks នេះ។ អតិថិជនជាច្រើននៅក្នុងសហរដ្ឋអាមេរិក អាចនឹងប្រើប្រាស់នូវស្មាតហ្វូននេះបាន។ ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើន ក៏រំពឹងក្នុងការបង្ហាញនូវបណ្តាញ 5G networks របស់ខ្លួននៅឆ្នាំក្រោយនេះផងដែរ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន