no-alternative title

vivo បន្តក្នុងការស្រាវជ្រាវទៅលើបច្ចេកវិទ្យា 5G ហើយនឹងបង្កើនការវិនិយោគរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងប្រទេសឥណ្ឌា

នៅពេលនេះ ក្រុមហ៊ុន vivo បាននឹងកំពុងតែបោះជំហានក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដូចជា Xiaomi, Samsung, Motorola Oppo, OnePlus និង Apple នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន vivo បានបន្តធ្វើការវិនិយោគទៅលើបច្ចេកវិទ្យា 5G ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននោះទេ ប៉ុន្តែក្រុមហ៊ុនមានគោលដៅសម្រាប់បំពាក់នៅលើឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតដូចជានាឡិកាដៃ និងតន្រ្តីផងដែរ ដែលអាចប្រើប្រាស់នូវបច្ចេកវិទ្យានេះបានថែមទៀតផង។

ក្រុមហ៊ុននេះ បានធ្វើការជាមួយនឹងដៃគូសហការជាច្រើននៅលើពិភពលោកដូចជាក្រុមហ៊ុន Qualcomm, Haier, TCL និង Midea ជាដើម ដែលវិសាលភាពនៃការងារនេះ គឺជាសហអភិវឌ្ឍសម្រាប់ផលិតផល និងសេវាកម្មជាច្រើនថែមទៀត។  លោក Nipun Marya ដែលជាប្រធានផ្នែកយុទ្ធសាស្ត្រម៉ាកយីហោរបស់ក្រុមហ៊ុន vivo នៅក្នុងប្រទេសឥណ្ឌាប្រាប់ទៅកាន់ BusinessLine ថា “vivo កំពុងតែធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុនដឹកនាំធំៗ នៅលើឧស្សាហកម្មនេះនៅលើពិភពលោកសម្រាប់សេវាកម្ម 5G និងផលិតផលជាច្រើនទៀត។ យើងនឹងវាយតម្លៃទៅលើភាពជាដៃគូនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានៅក្នុងជំហានបន្តមួយទៀត បើទោះបីជាប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា កំពុងតែបន្តមានការខាតបង់ក៏ដោយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក Marya បាននិយាយបន្តថា “យើងស្ថិតនៅក្នុងដំណាក់កាលនៃការវិនិយោគនៅក្នុងប្រទេសឥណ្ឌា ដោយនឹងត្រូវការពេលវេលាផងដែរ។” vivo កំពុងតែស្វែងរកនូវភាពជាដៃគូជាមួយនឹងក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេឥណ្ឌាសម្រាប់សមាសភាគជាច្រើន។ បច្ចុប្បន្ននេះ vivo កំពុងតែធ្វើការនាំចូលនូវសមាសភាគជាច្រើនចេញពីប្រទេសចិន ស្របពេលដែល Xiaomi ត្រូវបានគេមើលឃើញថា បានពិភាក្សាជាមួយនឹងដៃគូសមាសភាគជាច្រើនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរ។ លោក Marya បានបញ្ជាក់បន្ថែមថា “យើងនៅមិនទាន់អាចធ្វើការរកប្រភពផ្គត់ផ្គង់នៃសមាសភាគជាច្រើននៅក្នុងតំបន់បាននៅឡើយទេ ប៉ុន្តែយើងជិតគ្រប់គ្រងស្ថានភាពនៃបានហើយ។”

vivo នឹងធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងការផលិតនៅក្នុងប្រទេសឥណ្ឌា ដោយធ្វើឡើងនៅក្នុងរោងចក្រ Greater Noida របស់ខ្លួន។ រោងចក្រ Greater Noida នេះ អាចធ្វើការផលិតស្មាតហ្វូនបានប្រហែលជា 25 លានគ្រឿងក្នុងមួយឆ្នាំ។ សម្រាប់ស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន Vivo នៅក្នុងប្រទេសឥណ្ឌាគឺផលិតនៅក្នុងរោងចក្រនេះ។ គាត់និយាយបន្ថែមថា “យើងនៅមិនទាន់ធ្វើការសម្រេចចិត្តនោះទេថាតើ ការវិនិយោគបន្ថែមទៅលើ Greater Noida នេះ ឬទៅកាន់ទីកន្លែងផ្សេងទៀតនោះ។” សម្រាប់ការបង្កើនទៅលើការវិនិយោគនេះ នឹងធ្វើឱ្យមានការកំណើនរបស់ក្រុមហ៊ុន vivo កាន់តែខ្លាំងនៅក្នុងប្រទេសឥណ្ឌា។ ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ 2014 ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធំបំផុតទី 2 ដែលលក់បានស្មាតហ្វូនច្រើនជាងគេបន្ទាប់ពីក្រុមហ៊ុន Samsung ។ ក្រុមហ៊ុន Vivo នៅក្នុងប្រទេសឥណ្ឌានេះ គឺរកប្រាក់ចំណូលកើនឡើងជិត 2 ដង នៅត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2018 នេះ បើធៀបទៅនឹងឆ្នាំមុន៕

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន