no-alternative title

Galaxy S10 ត្រូវបានគេសន្មត់ថា ជាស្មាតហ្វូនដំបូងដែលប្រើប្រាស់នូវបចេ្ចកវិទ្យា 5G នៅលើបន្ទះឈីប Snapdragon 855

កាលពីម្សិលមិញនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំ Snapdragon Summit របស់ក្រុមហ៊ុន Qualcomm នៅក្នុង Hawaii ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy S10 នឹងភ្ជាប់នូវបច្ចេកវិទ្យា 5G ដែលបំពាក់ជាមួយនឹងបន្ទះឈីប Snapdragon 855 ហើយ ស្របពេលដែលក្រុមហ៊ុន Qualcomm ក៏បានបង្ហាញនូវបន្ទះឈីប mobile processor ថ្មីនៅក្នុងព្រឹត្តិការណ៍របស់ខ្លួននេះផងដែរ។ នេះគឺជាបន្ទះឈីប 7nm chip ជាមួយនឹងកម្លាំងខ្លាំងក្លា និងប្រសិទ្ធិភាពបំផុត បន្ថែមពីនេះទៀត បន្ទឈីបនេះ ក៏ទ្រទ្រង់នូវល្បឿន “multi-gigabit” នៅលើបណ្តាញ 5G ថែមទៀតផង។

ក្រុមហ៊ុន Qualcomm មិនធ្វើការផលិតស្មាតហ្វូនដោយខ្លួនឯងនោះទេ ដូចនេះ ក្រុមហ៊ុននេះ ត្រូវការដៃគូជាច្រើន ដើម្បីបំពាក់នូវបច្ចេកវិទ្យានេះ នៅក្នុងស្មាតហ្វូនរបស់ពួកគេ។ ក្រុមហ៊ុន  Samsung ក៏ជាចំណែកមួយដែលជួយក្រុមហ៊ុននេះផងដែរ។ លោក Justin Denison ដែលជានាយកផ្នែកទីផ្សារនិងយុទ្ធសាស្រ្តផលិតផលរបស់ក្រុមហ៊ុន Samsung បានបញ្ជាក់កាលពីម្សិលមិញនេះថា ស្មាតហ្វូន 5G របស់ក្រុមហ៊ុននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855។ លោក Denison បាន និយាយទៀតថា ស្មាតហ្វូននេះ នឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆមាសទី 1 ឆ្នាំ 2019 នេះ។ Samsung ពិតជាមានគំរូរបស់ស្មាតហ្វូន 5G នេះ សម្រាប់ព្រឹត្តិការណ៍នេះផងដែរ។ ស្មាតហ្វូននេះ បានធ្វើឱ្យអ្នកចូលរួមទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការប្រើប្រាស់នូវបណ្តាញ 5G Network នេះ។ គេនិយយាថា ស្មាតហ្វូននេះ ប្រហែលជា Galaxy S10 ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 រួមជាមួយនឹងម៉ូដឹមរបស់បន្ទះឈីប Snapdragon X50 5G modem។

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យានេះ នឹងមានបំពាក់នៅលើស្មាតហ្វូនជាច្រើនសម្រាប់ទីផ្សារដែលបានជ្រើសរើសតែប៉ុណ្ណោះ ដែលអាចប្រើប្រាស់បាននូវបន្ទះឈីប Qualcomm ហើយសហរដ្ឋអាមេរិក ក៏ជាប្រភេទមួយនៅក្នុងនេះផងដែរ។ ស្មាតហ្វូន Galaxy Note 9 ដែលអ្នកទទួលបាននូវក្នុងសហរដ្ឋអាមេរិកនោះ ដំណើរការនូវបន្ទះឈីប Snapdragon 845 មិនមែន Samsung’s Exynos 9810 នោះទេ។ ដូចនេះ ស្មាតហ្វូនដែលលោក Denison កំពុងតែនិយាយនេះគឺស្មាតហ្វូន 5G Galaxy S10។ នៅមិនទាន់ដឹងទេ Samsung នឹងបញ្ចេញនូវឧបករណ៍ផ្សេងមួយទៀតដែលនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm នោះទេ ។ នៅក្នុងរបាយការណ៍នេះ បញ្ជាក់ថា ការបង្ហាញរបស់ស្មាតហ្វូន Samsung Galaxy S10 5G នេះ គឺជាការពិតហើយ។ 

ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារដែលបានជ្រើសរើសជាកន្លែងដែលបណ្តាញ 5G networks អាចប្រើប្រាស់បាននៅក្នុងឆ្នាំ 2019 នេះ។ Samsung ក៏មានម៉ូដឹម Exynos 5100 modem ដែលទ្រទ្រង់នូវបណ្តាញ 5G នេះ ដែលប្រហែលជាប្រើប្រាស់សម្រាប់បន្ទះឈីប Exynos 9820 នៅលើស្មាតហ្វូន 5G Galaxy S10 ផងដែរ។ ក្រុមហ៊ុនចែកចាយពីររបស់សហរដ្ឋអាមេរិកគឺ Verizon និង AT&T ក៏បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមការលក់ស្មាតហ្វូន 5G នេះពីក្រុមហ៊ុន Samsung នៅដើមឆ្នាំក្រោយនេះ។ Samsung និងក្រុមហ៊ុនចែកចាយនេះ នៅមិនទាន់បញ្ជាក់អំពីឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះ នៅឡើយទេ។ ប៉ុន្តែអ្វីដែលយើងកំពុងតែនិយាយនេះ គឺសំដៅទៅលើស្មាតហ្វូន 5G Galaxy S10 ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន