no-alternative title

Honor ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញនូវស្មាតហ្វូនដែលមានរន្ធនៅលើអេក្រង់នៅពាក់កណ្តាលខែមករាឆ្នាំ 2019 នេះ

Honor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei បានទម្លាយថា ខ្លួននឹងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបនស់ខ្លួននៅពាក់កណ្តាលខែមករា ឆ្នាំ 2019 នេះ ជាមួយនឹងការបង្ហើបអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ ដែលពិតជាទាក់ទាញចិត្តអ្នកប្រើប្រាស់មែនទែន។ នៅក្នុងរូបភាព Teaser ដែលទើបតែបញ្ចេញនៅក្នុងពេលថ្មីៗនេះ បង្ហាញថា ក្រុមហ៊ុន Honor ទំនងជាបានច្បិចយកនូវគំនិតរបស់ Samsung ហើយក្រុមហ៊ុននេះ ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូនដែលមានរន្ធនៅលើអេក្រង់ដំបូងបំផុតនៅលើពិភពលោកផងដែរ។ 

កន្លងមកក្រុមហ៊ុន  Samsung ក៏បានទម្លាយអំពីគម្រោងរបស់ខ្លួនក្នុងការបោះបង់ចោលនូវការរចនា Notch ជាមួយនឹងការបញ្ចេញនូវការរចនារូបរាងថ្មីនៅលើអេក្រង់តែម្តង ហើយអេក្រង់ថ្មីទាំងនេះ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 និង S10+។ នៅក្នុងការដាក់ឈ្មោះថា HIAA (Hole In Active Area) ការរចនារូបរាងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Samsung ធ្វើការរចនាអេក្រង់សម្រាប់ដាក់កាមេរ៉ានៅខាងមុខ ហើយកាមេរ៉ានេះ ស្ថិតនៅក្នុងប្រហោងនេះតែម្តង។ ជាក់ស្តែង កាមេរ៉ានេះ គឺប្រហែលជាស្ថិតនៅក្រោមអេក្រង់តែម្តងសម្រាប់ស្មាតហ្វូន Honor នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ ក៏មានពាក្យមួយឃ្លា បាននិយាយថា “ការមើលឃើញនូវអ្វីដែលមិនទាន់ឃើញ” ដែលអាចសំដៅបានថា ក្រុមហ៊ុន Honor អាចនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីដ៏អស្ចារ្យរបស់ខ្លួន។ ស្មាតហ្វូន Galaxy S10 ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅខែកុម្ភៈ ឆ្នាំ 2019 នេះមុនព្រឹត្តិការណ៍ MWC 2019 ហើយក្រុមហ៊ុន Huawei អាចនឹងក្លាយជាក្រុមហ៊ុនដំបូងបំផុត ដែលធ្វើការផ្លាស់ប្តូរបានលឿននៅក្នុងការចនារូបរាងស្មាតហ្វូនស៊េរីថ្មីនោះ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី 22 ខែមករា ឆ្នាំ 2019 នេះ។

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន