no-alternative title

ផ្នែកខាងមុខនៃ Galaxy S10 Plus ពិតជាមានប្រហោងរន្ធសម្រាប់ដាក់កាមេរ៉ាភ្លោះ Selfie ពិតប្រាកដមែន

រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានដែលបញ្ជាក់អំពីស្មាតហ្វូន Galaxy S ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung នៅឡើយទេ។ នៅក្នុងព័ត៌មានបែកធ្លាយថ្មីៗនេះ បានបញ្ជាក់ថា ប្រហោងរន្ធនៅលើស្មាតហ្វូន Galaxy S10 និងខុសប្លែកពីស្មាតហ្វូន Galaxy S10 Plus។

ការបែកធ្លាយនេះ គឺជារូបភាពផ្នែកខាងមុខរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S10 Plus ដែលមានការបង្ហាញថា អេក្រង់នេះ នឹងមិនមែនមានរន្ធមួយនៅលើអេក្រង់នោះទេ ប៉ុន្តែមានរន្ធពីរដែលមានរូបរាងដូចជាថ្នាំនៅលើអេក្រង់។ ប្រហោងរន្ធទាំងពីរនេះ គឺជាកន្លែងសម្រាប់ដាក់កាមេរ៉ា ដែលមានន័យថា ស្មាតហ្វូន Galaxy S10 Plus នេះ នឹងមានកាមេរ៉ាភ្លោះ។ សម្រាប់រន្ធប្រហោងដែលមានរូបរាងដូចជាថ្នាំនេះ គឺស្ថិតនៅផ្នែកខាងស្តាំរបស់អេក្រង់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពព័ត៌មានខាងលើនេះបានបន្ថែមថា ស្មាតហ្វូននេះ មានគែមព័ទ្ធអេក្រង់ស្តើង ហើយវាក៏មានរន្ធសម្រាប់ Speaker នៅផ្នែកខាងមុខផងដែរ យោងតាមការបង្ហាញពីរូបភាព Render របស់ស្មាតហ្វូននេះផងដែរ។ កន្លងមក មានរូបភាពនៃគំនិតនៃការរចនាទៅលើស្មាតហ្វូន Galaxy S10 និងGalaxy S10 Plus ជាច្រើនត្រូវបានគេបង្ហាញនៅលើអនឡាញ ដោយរូបភាពជាច្រើនទាំងនោះ គឺខុសៗគ្នា។ សម្រាប់រូបភាពជាច្រើនសន្លឹក ដែលធ្វើការចែករំលែកនៅលើ Twitter តាមរយៈ @UniverseIce នោះ បានបញ្ជាក់ថា ស្មាតហ្វូនជាច្រើននៅក្នុងឆ្នាំ 2019 នេះ នឹងមានការផ្លាស់ប្តូររូបរាងថ្មី ដូចអ្វីដែលធ្លាប់ បានផ្លាស់ប្តូរនៅលើ Notch ដូចស្មាតហ្វូន iPhone X នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន