no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

បន្ទាប់ពីបង្ហាញខ្លួនបានប៉ុន្មានខែផង ស្មាតហ្វូន vivo Nex ត្រូវបានក្រុមហ៊ុនចេញលក់បាន 2 លានគ្រឿង

មិត្តអ្នកអាននៅចាំ vivo Nex បានទេ? ស្មាតហ្វូននេះទើបតែលេចមុខប៉ុន្មានខែប៉ុណ្ណោះ នៅកំឡុងរដូវកាលការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 ដែលនេះ គឺជាទូរស័ព្ទទីមួយលើពិភពលោកមានស្កេនក្រយ៉ៅដៃលើអេក្រង់។ មានអ្វីលើពីនេះ ទៅទៀត បានជាមូលហេតុធ្វើឲ្យ vivo Nex លក់បាន 2 លានគ្រឿង ត្រឹមតែរយៈ 6 ខែ ហើយថ្ងៃនេះ លោក Hu Saishan អនុប្រធានក្រុមហ៊ុន Vivo បានបង្ហើបឲ្យដឹងថា ប្រាក់ចំណូលពីការលក់ទូរស័ព្ទមួយនេះ កើនដល់ជាង 1 ពាន់លានដុល្លារអាមេរិក។ 

Vivo Nex គឺជាស្មាតហ្វូនថ្មីមួយ ដែលមានភាពខុសប្លែពីស្មាតហ្វូនរបស់ក្រុមហ៊ុនប្រកួតប្រជែង ដោយសារតែស្មាតហ្វូននេះ គឺមានបង្កប់កាមេរ៉ាមុខ ដោយដាក់ Slide ហូត ដើម្បីថតរូប ហើយចំណែកលើអេក្រង់របស់ស្មាតហ្វូននេះទៀតសោត អ្នកក៏អាចស្កេនក្រយ៉ៅដៃស្ទើរតែគ្រប់កន្លែងទាំងអស់លើអេក្រង់នេះផងដែរ និយាយទៅរួមគឺ 99.24% បើធៀបជាមួយនឹង Screen-ratio។ ទូរស័ព្ទដ៏ប្រណីតមួយនេះ មានអេក្រង់ចំនួន 6.59 អ៊ីញ បំពាក់ដោយបន្ទះឈីប Snapdragon 845 ភ្ជាប់ជាមួយ RAM 6GB-8GB។ 

បន្ថែមលើភាពជោគជ័យមួយនេះ Vivo  បានបង្ហើបថាឆាប់ៗខាងមុខនេះ នឹងមានចេញទូរសព្ទអេក្រង់ពីលើទីផ្សារជុំវិញពិភពលោក។ រង់ចាំមើលទាំងអស់គ្នា តើ Vivo ពិតជាអាចធ្វើបានដែរឬទេ? បើធ្វើបានមែននេះជាលើកទី ២ ហើយដែល Vivo យកឈ្នះទីផ្សារទូរសព្ទឆ្លាតវៃ។

no-alternative title
ព័ត៌មានពាណិជ្ជកម្ម