no-alternative title

Huawei P30 Pro អាចនឹងប្រើប្រាស់នូវសេនស័ររូបភាពទំហំ 38MP IMX607 របស់ក្រុមហ៊ុន SONY

ការមកដល់នៃស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នៅដើមឆ្នាំនេះ នឹងបង្ហាញទៅកាន់ពិភពលោកថា កាមេរ៉ា គឺពិតជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Huawei ដែលជានេះ គឺជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវកាមេរ៉ាសេនស័រដល់ទៅ 3 គ្រាប់ ហើយសម្រាប់ឆ្នាំ 2019 នេះ គឺមិនសូវជាមានអ្វីដែលប្លែកខ្លាំងនោះទេ។

តាមការបញ្ជាក់នៅក្នុងព័ត៌មានថ្មីបំផុតចុងក្រោយនេះ បានអោយដឹងថា ស្មាតហ្វូន Huawei P30 Pro នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនដែលប្រើប្រាស់នូវសេនស័ររូបភាព IMX607 របស់ក្រុមហ៊ុន SONY ។ សម្រាប់សេនស័រនេះ នឹងមានទំហំ 38MP និងប្រើប្រាស់ជាលក្ខណៈ Main Camera ដូចទៅនឹងស្មាត ហ្វូន Huawei P20 Pro ផងដែរ។ យ៉ាងណាមិញ វាក៏មានការផ្លាស់ប្តូរមួយចំនួនផងដែរដែលមានលក្ខណៈប្លែកទាំងស្រុងនៅលើស្មាតហ្វូននេះ។ សម្រាប់កាមេរ៉ា ដែលបំពាក់នៅលើស្មាតហ្វូនបច្ចុប្បន្នរបស់ក្រុមហ៊ុន Huawei នេះ គឺផ្អែកទៅលើ Quad Bayer filter និងការប្រើប្រាស់នូវ exposure ពីរផ្សេងទៀត (Long Exposure និងShort Exposure) ដើម្បីបង្កើតនូវរូបភាពដ៏ស្រស់ស្អាតបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីលើការប្រើប្រាស់នូវ Quad Bayer នៅលើសេនស័រថ្មីនេះ ក្រុមហ៊ុន SONY ក៏ប្រើប្រាស់នូវ Dual Bayer បញ្ចូលជាមួយនឹង HDR Coding Array ពណ៌សថ្មីផងដែរ សម្រាប់ជំនួយទៅលើការថតរូបភាព។ ការតម្លើងរបៀបនេះ គឺអនុញ្ញាតឱ្យភិចសែលពណ៌ស នឹងប្រើប្រាស់សម្រាប់ការចាប់យកពន្លឺ និងភាពលម្អិតបំផុត។ ដូចនេះ តម្រូវការសម្រាប់ Monochrome Lens គឺត្រូវដកចេញទាំងស្រុងជំនួសមកវិញ ដោយកាមេរ៉ា wide-angle ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Huawei Mate 20 Pro រួចមកហើយនោះ។ ជាមួយនឹងការពង្រឹងទៅលើការថតរូបភាពនៅកន្លែងដែលមានពន្លឺទាបនោះ សេនស័ររូបភាពថ្មីរបស់ក្រុមហ៊ុន SONY នេះក៏ទ្រទ្រង់នូវមុខងារ Quad Pixel Phase Detection Auto Focus លឿនជាងមុន និងការផ្តោតទៅលើ Autofocus កាន់តែប្រសើរជាងមុន និងសេនស័រ ambient light sensors ក៏ដូចជាការកាត់បន្ថយទៅលើសំឡេងរំខានជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន