no-alternative title

Ford Ranger 2019 គឺជារថយន្ត Pick Up ស៊េរីថ្មី ដែលប្រើប្រាស់ប្រេងឥន្ធនះតិចបំផុតសម្រាប់ផ្លូវ Highway

នៅក្នុងខណៈពេលនេះ ទីផ្សាររថយន្តធុនកណ្តាល mid-size truck នេះ គឺមានការកើនឡើងយ៉ាងខ្លាំងក្លា ហើយក្រុមហ៊ុនផលិតរថយន្តធំៗ ជាច្រើនក៏ចាប់ផ្តើមប្រកួតប្រជែងទៅលើរថយន្តនេះវិញ ហើយបន្ទាប់ពីអវត្តមានអស់រយៈពេលជាច្រើនឆ្នាំនោះ។ អ្វីដែលអស្ចារ្យបំផុតសម្រាប់រថយន្តប្រភេទធុនកណ្តាល mid-size truck នេះ គឺជា Jeep Gladiator ដែលបង្ហាញកាលពីដើមខែនេះ។ សម្រាប់អតិថិជនដែលកំពុងតែស្វែងរកនូវរថយន្តស៊េរីថ្មីទំនើបនោះ គឺកំពុងតែសម្លឹងមើលទៅលើរថយន្តស៊េរីថ្មី Ford Ranger truck ដ៏ស្រស់ស្អាតបំផុត។ 

កាលពីខែមុននេះ មានការបែកធ្លាយអំពីថាមពលប្រើប្រាស់ប្រេងឥន្ធនៈគឺ 21 mpg នៅទីក្រុង 26 mpg សម្រាប់ផ្លូវ Highway និង 23 mpg សម្រាប់ការបញ្ចូលគ្នា។ សម្រាប់ការវាស់កម្រិតផ្លូវការទៅលើរថយន្ត Ranger ស៊េរីថ្មីនេះ គឺស្រដៀងគ្នាទៅនឹងប្រភេទរថយន្ត Truck 23 mpg ដែលមានការបែកធ្លាយទៅលើការប្រើប្រាស់ថាមពលឥន្ទនៈនោះ។ នេះមានន័យថា សម្រាប់ការវាស់កម្រិតផ្លូវការនេះគឺ 21 mpg នៅទីក្រុង 26 mpg សម្រាប់ផ្លូវ Highway និង 23 mpg សម្រាប់ការបញ្ចូលគ្នា។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អតិថិជន ដែលចង់ជ្រើសរើសយករថយន្ត  4-wheel-drive version នៃរថយន្តដឹកទំនិញ Truck នេះ នឹងប្រើប្រាស់នូវកម្រិតថាមពលតិចជាងជាមួយនឹងការវាស់នៅក្នុងកម្រិត 20 mpg នៅទីក្រុង 24 mpg សម្រាប់ផ្លូវ Highway និង 22 mpg សម្រាប់ការបញ្ចូលគ្នា។ សម្រាប់ Versions ទាំងអស់នៃរថយន្ត Rangers នេះប្រើប្រាស់នូវចង្កឹះលេខ 10 វគ្គ និងម៉ាស៊ីន 2.3L EcoBoost ចំនួន 4 ដែលមានកម្លាំងដល់ទៅ  270 សេះ និងកម្លាំងរមួលដល់ទៅ 310 lb-ft។ សម្រាប់ការវាស់ទៅលើកម្រិតផ្លូវការនៃការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់រថយន្ត Ranger នេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលបើធៀបជាមួយនឹងរថយន្តដឹកទំនិញ V6 trucks នោះ។ 

សម្រាប់រថយន្ត  Chevy’s Colorado គឺមានកម្រិតនៃការប្រើប្រាស់ 18 mpg នៅទីក្រុង 25 mpg សម្រាប់ផ្លូវ Highway និង 20 mpg សម្រាប់ការបញ្ចូលគ្នា។ រថយន្ត Ranger ស៊េរីថ្មីនេះ គឺមានកម្លាំងម៉ាស៊ីនខ្លាំងក្លាជាងការប្រើប្រាស់នូវ version 4-ស៊ីឡាំង ដែលប្រើប្រាស់នូវថាមពលប្រេងឥន្ទនៈល្អប្រសើរជាងរថយន្ត Colorado 4- ស៊ីឡាំង។ រថយន្តស៊េរីថ្មី Ranger នេះ គឺមានសមត្ថភាពល្អបំផុតដែលមានទម្ងន់ផ្ទុកបាន 1,860 ផោន ហើយវាអាចផ្ទុកសណ្តោងទម្ងន់បានដល់ទៅ 7,500 ផោនថែមទៀត។ សម្រាប់រថយន្ត Jeep Gladiator នេះ មានសមត្ថភាពនៃការផ្ទុកបានដល់ទៅ 1,600 ផោន និងការសណ្តោងបានដល់ទៅ 7,650 ផោន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន