no-alternative title

លោក Carlos Ghosn អតីតអគ្គនាយកក្រុមហ៊ុន Nissan ត្រូវបានចាប់ខ្លួនសារជាថ្មី ហើយគាត់ត្រូវបានគេឃុំនៅក្នុងពន្ធនាគារប្រទេសជប៉ុន

ក្រុមហ៊ុនផលិតរថយន្ត Nissan ត្រូវគេបានមើលឃើញថា គឺមានភាពបរាជ័យនៅក្នុងការបញ្ឈប់ទៅលើបទល្មើសរបស់ខ្លួន ស្របពេលដែលអតីតអគ្គនាយករបស់ក្រុមហ៊ុន Nissan គឺលោក Carlos Ghosn ក៏ទទួលរងនូវការចោទប្រកាន់ផងដែរ។ លោក Carlos Ghosn ត្រូវបានចាប់ខ្លួនដោយអាជ្ញាធររបស់ប្រទេសជប៉ុនកាលពី 3 សប្តាហ៍មុននេះ បន្ទាប់ពីគាត់ទទួលបាននូវការចោទប្រកាន់អំពីរបាយការណ៍នៃប្រាក់ចំណូលតិចតួច និងការប្រើប្រាស់នូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។ 

លោក Carlos Ghosn ត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារចាប់តាំងពីពេលនោះមក ហើយគាត់ ក៏ត្រូវលុបឈ្មោះចេញពីបញ្ជីនៃ CEO របស់ក្រុមហ៊ុន Mitsubishi ក្រោយការចាប់ខ្លួនរបស់គាត់ ប៉ុន្តែគាត់នៅតែអគ្គនាយក និង CEO របស់ក្រុមហ៊ុន Renault ដែលជាភាគីទី 3 នៃសហព័ន្ធនេះ។ ពេលនេះ លោក Ghosn និងជំនួយការជិតស្និទ្ធិរបស់គាត់គឺលោក Greg Kelly ក៏រងការចោទប្រកាន់ពាក់ព័ន្ធទៅនឹងផ្នែកហិរញ្ញវត្ថុដោយរដ្ឋអាជ្ញារបស់ជប៉ុន។ បុរសទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួនសារជាថ្មីហើយគាត់ត្រូវបានគេឃុំនៅក្នុងពន្ធនាគារប្រទេសជប៉ុន រយៈពេល 20 ថ្ងៃរហូតដល់ថ្ងៃទី 30 ខែធ្នូនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Nissan ក៏បានចោទប្រកាន់លោក Ghosn ពាក់ព័ន្ធទៅនឹងរបាយការណ៍សុវត្ថិភាពផងដែរ។ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “ការបង្ហាញនូវព័ត៌មាន មិនពិតនៅក្នុងរបាយការណ៍សុវត្ថិភាពប្រចាំឆ្នាំនេះគឹមានការខូចខាតទៅដល់សុច្ចរិតភាពសាធារណៈរបស់ក្រុមហ៊ុន Nissan នៅក្នុងទីផ្សារសុវត្ថិភាព ហើយក្រុមហ៊ុន ពិតជាមានការសោកស្តាយខ្លាំងណាស់។ ក្រុមហ៊ុន Nissan នឹងបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើការពង្រឹងទៅលើអភិបាលកិច្ច និងអនុលោមភាពរបស់ខ្លួរួមទាំងការបង្ហាញនូវព័ត៌មានត្រឹមត្រូវអំពីសាជីវកម្មរបស់ខ្លួននោះ។”

តាមការបញ្ជាក់នៃប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុននោះ បានអោយដឹងថា ព្រះរាជអាជ្ញាជាច្រើន បានចោទប្រកាន់ក្រុមហ៊ុន Nissan និងនាយកប្រតិបត្តិពីរនាក់ទៀតរបស់ក្រុមហ៊ុននេះ ថាបានររំលោភទៅលើច្បាប់ហិរញ្ញវត្ថុពីសំណាក់លោក Ghosn នៅក្នុងរង្វង់ទឹកប្រាក់ 5 ពាន់លានយ៉េន ($44.4 លានដុល្លារអាមេរិក) នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ 2010 និង 2014 ។ មនុស្សទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួនជាមួយនឹងការចោទប្រកាន់ថ្មីមួយទៀតពាក់ព័ន្ធទៅនឹងរបាយការណ៍សាពើរពន្ធរបស់ខ្លួននៅក្នុងឆ្នាំ 2015-2017 ជាមួយនឹងទឹកប្រាក់ 4 ពាន់លានយ៉េន ($35.5 លានដុល្លារអាមេរិក)។ 

ទាក់ទងទៅនឹងការចោទប្រកាន់នេះ លោក Ghosn បានធ្វើការច្រានចោលទៅនឹងការចោទប្រកាន់នេះ ប៉ុន្តែលោកមិនចេញសេចក្តីថ្លែងការណ៍អ្វីនោះទេ។ ប្រសិនបើលោកត្រូវគេរកឃើញកំហុសនោះ លោក Ghosn និងលោក Kelly អាចប្រឈមមុខទៅនឹងការជាប់ពន្ធនាគាររយៈពេល 10 ឆ្នាំ និងកាពិន័យទឹកប្រាក់ដល់ទៅ 10 លានយ៉េន ($88,750) នៅក្នុងនោះ ក្រុមហ៊ុន Nissan អាច នឹងរងការពិន័យទឹកប្រាក់ដល់ទៅ 700 លានយ៉េន ($6.21 លានដុល្លារអាមេរិក) ផងដែរ៕

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន