no-alternative title

Huawei P Smart ត្រូវបានក្រុមហ៊ុនបំពាក់ដោយបន្ទះឈីប Kirin 710 នឹងភ្ជាប់ជាមួយនឹងអេក្រង់តំនក់ទឹកតូចមួយ

Huawei P Smart (ឆ្នាំ 2019) ពេលគឺអាចរកទិញបាន នៅក្នុងហាងលក់រាយរបស់ប្រទេសបារាំង Boulangers ប៉ុន្តែមិនទាន់មាននៅលើ Huawei.com នៅឡើយទេ ដូច្នេះ ស្មាតហ្វូននេះ អាចនឹងត្រូវបានដាក់លក់នៅពេលក្រោយ ប៉ុន្តែកុំបារម្ភអំពីរឿងនេះ ចូរយើងពិនិត្យមើលលក្ខណៈពិសេសរបស់ស្មតហ្វូននេះសិន។ ទូរស័ព្ទថ្មីនេះ ភ្ជាប់មកជាមួយអេក្រង់ទំហំ 6.2 អ៊ីញ ជាមួយនឹងបច្ចេកវិទ្យាទំនើបភ្លឺច្បាស់ និងមានគុណភាពបង្ហាញ 1080p+។ ស្មាតហ្វូន P smart ត្រូវបានបំពាក់ដោយបន្ទះឈីប Kirin 710។ 

Huawei P Smart ត្រូវបានក្រុមហ៊ុនបំពាក់នូវរ៉េមទំហំ 3GB និងទំហំផ្ទុក 64GB។ ផ្នែកខាងក្រោយរបស់ P Smart (2019) មានពណ៌ Gradient Blue និងមានកាមេរ៉ាពីរ 13MP+2MP ស្របពេលដែល teardrop notch មានបង្កប់កាមេរ៉ា selfie 8MP។ ស្មាតហ្វូននេះ ត្រូវបានភ្ជាប់នូវមុខងារស្គែនក្រយ៉ៅដៃប្រើសម្រាប់ដោះសោ (នៅខាងក្រោយផងដែរ) និងដំណើរការដោយប្រព័ន្ធ EMUI របស់ Android 9 Pie។ Huawei P Smart មានថាមពលថ្ម 3,400mAh ដែលសាកថ្មដោតប្រើ microUSB ហើយនិងមានរន្ធ Jack សម្រាប់ដោតកាស 3.5 មីលីម៉ែត្រ រួមនិងវិទ្យុ FM ផងដែរ។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei P Smart (2019) អាចបញ្ជាទិញជាមុន ឥឡូវនេះ ក្នុងតម្លៃ 250 អឺរ៉ូ នឹងត្រូវចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី 2 ខែមករា ឆ្នាំក្រោយនេះ។ ទូរស័ព្ទ P Smart+ មានតម្លៃ 300 អឺរ៉ូ នៅក្នុងហាងដូចគ្នា (4 / 64GB) ៕

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន