no-alternative title

Samsung បានបិទរោងចក្រនៅប្រទេសចិនហើយ ស្របពេលដែលទស្មាតហ្វូននៅក្នុងតំបន់កំពុងមានសន្ទុះកាន់តែខ្លាំងឡើង

ស្របពេលដែលទីផ្សារកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៃស្មាតហ្វូន Samsung បានចំនួននៃការលក់នៅជុំវិញពិភពនៅតែមានលើស 100 លានគ្រឿងនោះនៅក្នុងត្រីមាសទី 3 ឆ្នាំ 2018 នេះយោងតាមការក្រុមហ៊ុន Canalys។ ផ្អែកទៅលើប្រព័ន្ធផ្សព្វផ្សាយនានា បាននិយាយថា Samsung បានបិទរោងចក្រនៅប្រទេសចិន ស្របពេលដែលទូរស័ព្ទស្មាតហ្វូននៅក្នុងតំបន់កំពុងមានសន្ទុះកាន់តែខ្លាំងឡើង។ នៅពេលនេះទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple មានចំនួន 9 ភាគរយ នៃចំនួនសរុប នេះបើយោងរបាយការណ៍ផ្សេង ដែលបានចងក្រងដោយក្រុមហ៊ុន Counterpoint Research ស្របពេលក្រុមហ៊ុន Samsung បានកាន់កាប់ភាគហ៊ុនក្នុងស្រុក 1%ប៉ុណ្ណោះ។ 

នៅពេលនេះ Samsung បាននឹងនិទរោងចក្រផលិតទូរស័ព្ទចល័តមួយ ក្នុងចំណោមរោងចក្រទាំងពីរនៅប្រទេសចិន។ រោងចក្រស្ថិតនៅក្នុង Tianjin ដែលជាទីក្រុង ដែលមានប្រជាជនច្រើនជាងគេទី 11 នៅលើពិភពលោក ហើយបច្ចុប្បន្នរោងចក្រនេះ កំពុងប្រើប្រាស់ប្រហែល 2.600 នាក់។ ជាមួយនឹងការប្រកាសបិទនេះ កម្មករនិយោជិត នឹងត្រូវបានទូទាត់សងតាមធម្មតា នៅមុនពេលដែលរោងចក្របិទនៅពីរបីសប្តាហ៍ទៀត។ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបាននិយាយថា ក្រុមហ៊ុន Samsung បានបដិសេធដោយមិននិយាយថា រោងចក្រ Tianjin ត្រូវបិទទ្វារឆាប់ៗនោះទេ ស្របពេលត្រូវបានគេប្រើ ដើម្បីផលិតទូរស័ព្ទប្រហែល 36 លានគ្រឿងនៅក្នុងមួយឆ្នាំ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា នៅមុនពេលអ្នកឈានទៅដល់ការបិទរោងចក្រនេះ Samsung ក៏បានសំលឹងមើលការកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងផ្នែកផលិតស្មាតហ្វូននៅទូទាំងពិភពលោករបស់ខ្លួនផងដែរ ជាមួយនឹងការសម្លឹងមើលការប្រើប្រាស់នៅកន្លែងផ្សេងទៀតសម្រាប់ផលិត ដូចជានៅក្នុងប្រទេសវៀតណាម ឬប្រទេសឥណ្ឌា ជាដើអ ដែលទីនោះ គឺជាកន្លែងដែលកម្លាំងពលកម្មមានតំលៃថោក ហើយទូរស័ព្ទ Galaxy ពិតជាមានប្រជាប្រិយភាពណាស់។ ក្រុមហ៊ុន Samsung បានបញ្ជាក់ពីការសម្រេចចិត្តយ៉ាងមុតមាំបំផុត នៅក្នុងការបញ្ឈប់ប្រតិបត្តិការនៅទីក្រុង ធានជីន សម្រាប់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម ស្របពេលដែលក្រុមហ៊ុននេះ បានយល់ពីសារៈសំខាន់នៃទីផ្សារចិន និងការប្តេជ្ញាចិត្តជាថ្មីរបស់ខ្លួន ដើម្បីចូលរួមយ៉ាងសកម្ម នៅក្នុងគោលនយោបាយសេដ្ឋកិច្ចតំបន់ដោយ " ជំរុញការលូតលាស់នៅក្នុងឧស្សាហកម្មគ្រឿងបន្លាស់ " ជំនួសវិញ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន