ស្មាតហ្វូន OnePlus 6T McLaren Edition គ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី 15 ខែធ្នូ ជាមួយនឹងតម្លៃ INR 50999 ប្រហែល 625 យូរ៉ូ។ ស្មាតហ្វូនថ្មីនេះ នឹងត្រូវចេញលក់តាមរយៈ Amazon India និងហាងអនឡាញ របស់ OnePlus ផ្ទាល់តែម្តង។ OnePlus 6T McLaren Edition មានភ្ជាប់មកជាមួយរ៉េមទំហំ 10GB និងទំហំផ្ទុក 256GB ហើយក៏ភ្ជាប់មកជាមួយថ្មស៊េរីថ្មី 30 មេហ្គាវ៉ាត់របស់ OnePlus ផងដែរ ដែលមានក្បាលសាកថ្ម Papaya Orange braided cable ដោយយោងតាមប្រវត្តិនៃ OnePlus និង McLaren និង Speedmark បង្កើតឡើងតាមរយះ McLaren-designed F1 AA ជាតិសរសៃកាបោន។
OnePlus 6T McLaren Edition ក៏មានផ្តល់ជូននូវរូបធាតុសរសៃកាបោន នៅលើផ្លាកយីហោ McLaren និង Papaya Orange នៅខាងក្រោយ គ្មានអ្វីដែលល្អឥតខ្ចោះទេ ព្រោះថា យើងអាចមើលឃើញដោយពន្លឺផ្ទាល់។ ស្មាតហ្វូន OnePlus 6T McLaren Edition មានអេក្រង់ទំហំ 6.4 អ៊ីងប្រភេទ Optical AMOLED ជាមួយនឹងការបង្ហាញនៅក្នុងកម្រិត 1080x2340px។ ស្មាតហ្វូននេះ ក៏មានភ្ជាប់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ ដែលមាននៅលើអេក្រង់ផងដែរ។ សម្រាប់កម្លាំងថាមពលរបស់ស្មាតហ្វូននេះ គឺដំណើរការនៅលើ បន្ទះឈីប Snapdragon 845 មានថ្ម 3700mAh៕