no-alternative title

ស្មាតហ្វូនស៊េរីថ្មី Vivo NEX Dual Screen Edition បង្ហាញខ្លួនជាផ្លូវការដោយគ្មានកាមេរ៉ាខាងមុខនោះទេ

នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2018 ក្រុមហ៊ុន Vivo បានបង្ហាញនូវស្មាតហ្វូនអេក្រង់ពេញដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា Vivo APEX ។ ក្រោយមកទៀត ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវជំនាន់ថ្មីមួយទៀតរបស់ស្មាតហ្វូន Vivo APEX នេះ ដែលមានឈ្មោះថា Vivo NEX។ នៅក្នុងពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បញ្ចេញនូវជំនាន់ថ្មីមួយទៀតរបស់ស្មាតហ្វូន Vivo NEX នេះ ដែលមានឈ្មោះថា Vivo NEX Dual Screen Edition ។ នេះគឺជាស្មាតហ្វូនស៊េរីថ្មីដែលមានការផ្លាស់ប្តូរច្រើនទៅលើការរចនារូបរាង និងផ្នែក Hardware របស់វា។ 

ស្របពេលដែលស្មាតហ្វូនស៊េរីថ្មី Vivo NEX ភ្ជាប់ជាមួយនឹងកាមេរ៉ា pop-up camera សម្រាប់ការថតរូបភាព Selfie នោះ ក្រុមហ៊ុននេះ សម្រេចបោះបង់ចោលនូវកាមេរ៉ាខាងមុខតែម្តងជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Vivo NEX Dual Screen Edition នេះ។ ស្មាតហ្វូនស៊េរីថ្មីនេះ គឺភ្ជាប់ជាមួយនឹងអេក្រង់ភ្លោះ ដែលមួយស្ថិតនៅផ្នែកខាងមុខ និងមួយទៀតស្ថិតនៅផ្នែកខាងក្រោយ។ ដើមប្រើប្រាស់នូវអេក្រង់ទាំងពីរនេះ ក្រុមហ៊ុននេះក៏បញ្ចេញនូវមុខងារ dual display multitasking និងការប្រើប្រាស់នូវអេក្រង់ខាងក្រោយជា Gamepad ខណៈពេលដែលកំពុងតែលេងហ្គេមនោះ។ សម្រាប់ការថតរូបភាព Selfie នោះ អ្នកប្រើប្រាស់អាចប្រើប្រាស់នូវកាមេរ៉ាខាងក្រោយនេះជាមួយនឹងអេក្រង់ទីពីរនៅខាងក្រោយ។ សម្រាប់វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Nubia X ក៏ជាស្មាតហ្វូនដំបូងបំផុតដែលបោះបង់ចោលនូវកាមេរ៉ាខាងមុខ និងប្រើប្រាស់អេក្រង់ភ្លោះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីស្មាតហ្វូនស៊េរីថ្មី Vivo NEX Dual Screen edition នេះគឺភ្ជាប់ជាមួយនឹងបន្ទះឈីប 10nm Qualcomm Snapdragon 845 Mobile Platform ជាមួយនឹង Kryo 385 CPU និងក្រាហ្វិកកាត Adreno 630 GPU ។ ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងរ៉េមទំហំ 10GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។ វាក៏ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android 9.0 Pie ជាមួយនឹង FunTouch OS ផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងទ្រទ្រង់នូវមុខងារ TOF 3D Face Access ថែមទៀត។ TOF sensor នេះអាចប្រើប្រាស់ជាមុខងារទូរទាត់ប្រាក់ FacePay និង 3D Face Shaping ។

ស្មាតហ្វូននេះមានអេក្រង់ 6.39-inch primary display ដែលមានកម្រិតភាពច្បាស់ 2340x1080px និងអេក្រង់ 5.49-inch secondary displayដែលមានកម្រិតភាពច្បាស់ 1920×1080px។ ស្មាតហ្វូននេះមានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 12MP primary ភ្ជាប់ជាមួយនឹង 1/2.56-inch sensor, 4-axis OIS និង dual pixel autofocus ថែមទៀត។ វាក៏មានកាមេរ៉ា 2MP night vision camera និង TOF 3D camera ផងដែរ។ សម្រាប់កាមេរ៉ាទាំង ៣ គ្រាប់នេះគឺអាចធ្វើការថតរូបភាពយ៉ាងស្រស់ស្អាតនៅកន្លែងដែលមានពន្លឺងងឹត។

ស្របពេលដែលប៊ូតុង Power និងប៊ុតុងឡើងចុះសំលេងស្ថិតនៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ ក៏មានប៊ូតុង AI ស្ថិតនៅផ្នែកខាងឆ្វេងផងដែរ អ្វីដែប្លែកគឺស្មាតហ្វូននេះ ប្រើប្រាស់នូវកង RGB LED Lunar ring នៅជុំវិញកាមេរ៉ាដែលដំណើរការជាភ្លើង notification LED ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវថាមពលថ្មទំហំ 3,500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast Charging ផងដែរ។ ស្មាតហ្វូន មានតួខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងពណ៌ Gradient ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Vivo NEX Dual Screen Edition នឹងមានពណ៌ Polar Blue និង Nebula Purple សម្រាប់ជ្រើសរើសផងដែរ។ បើនិយាយអំពីតម្លៃរបស់ស្មាតហ្វូននេះ Vivo NEX Dual Display Edition នឹងដាក់លក់នៅក្នុងតម្លៃ CNY 4998 (ប្រហែលជា USD 725 / INR 52,000) នៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន