no-alternative title

Samsung Galaxy M20 ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់កាមេរ៉ាភ្លោះនៅខាងក្រោយ និងនៅតែរក្សារន្ធដោតកាសស្តាប់ដដែល

នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung មិនត្រឹមតែមានពាក្យចចាមអារ៉ាមអំពីការត្រៀមខ្លួនសម្រាប់ស្មាតហ្វូនចំនួន 3 ឬ 4 ម៉ូដែលរបស់ Galaxy S10 សម្រាប់ការបង្ហាញនោះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីថ្នាក់កណ្តាលរបស់ខ្លួនគឺត្រកូល Galaxy M និង Galaxy A ផងដែរ។ ស្មាតហ្វូនស៊េរីថ្មី Galaxy M20 (លេខម៉ូដែល SM-M205) គឺមិនមែនជាផលិតផលដែលតូចតាចសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះ ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនោះទេ ដោយសារតែស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹង Waterdrop Notch (ដែលមានការរចនា Infinity-U Display) រួមជាមួយនឹងម៉េមូរីទំហំ 32GB និង 64GB ។

ស្មាតហ្វូននេះ នៅតែរក្សានូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយដដែល ហើយវាក៏មានកាមេរ៉ាបញ្ឈរភ្លោះថែមទៀតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន Galaxy M20 នេះ។ វាក៏មានការបែកធ្លាយនៃសម្បកទូរស័ព្ទរបស់វាផងដែរ។ នៅក្នុងរូបភាពដែលបែកធ្លាយនេះបង្ហាញថាសម្បកទូរស័ព្ទការពារ Samsung Galaxy M20 នេះគឺជាការពិត។ រូបភាពនេះ បានបង្ហាញថា ស្មាតហ្វូននេះគឺទាបជាងម៉ូដែល Galaxy A7 (2018) ដែលមានកាមេរ៉ា 3 គ្រាប់ និងស្មាតហ្វូន Galaxy A9 (2018) ដែលមានកាមេរ៉ា 4 គ្រាប់។

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះពិតជារឿងល្អដែលស្មាតហ្វូនស៊េរីថ្មីនេះ នៅតែរក្សាទុកនូវរន្ធដោតកាសស្តាប់ headphone jack ស្របពេលដែលស្មាតហ្វូន Galaxy A8s ដែលបង្ហាញខ្លួនជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះ គឺមិនមានភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ 3.5mm នោះទេ។ សរុបមក ក្រុមហ៊ុន Samsung ហាក់ដូចជាកំពុងតែគិតនូវរឿងផ្សេងមួយទៀតសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនដែលតម្លៃរបស់វាមិនត្រឹមតែទាក់ទាញខ្លាំងប៉ុណ្ណោះទេ ហើយវាក៏ភ្ជាប់ជាមួយនឹង Waterdrop Notch ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន