ព្រឹត្តិការណ៍លេងហ្គេមដ៏អស្ចារ្យ WIRFORCE 2018 ធំបំផុតនៅក្នុងអាស៊ី កំពុងនាំយកនូវព្យុះហ្គេមដ៏ខ្លាំងក្លានៅក្នុងទីក្រុងតៃប៉ិ។ សម្រាប់ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីអ្នកលេងហ្គេមជាច្រើន និងអ្នកគាំទ្រជាច្រើនថែមទៀត។ ក្រុមហ៊ុន MSI គឺជាអ្នករៀបចំនៅក្នុងព្រឹត្តិការណ៍ហ្គេមនេះជាមួយនឹងការផ្តល់ជូននូវកុំព្យូទ័រលេងហ្គេមដ៏អស្ចារ្យបំផុត កុំព្យូទ័រលើតុ អេក្រង់ម៉ូនីទ័រ និងឧបករណ៍តភ្ជាប់ BYOC Zone 10 ដែលនាំយកនូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតសម្រាប់អ្នកលេងហ្គេមទាំងអស់។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏ផ្តល់ជូននូវកាដូផ្តាច់មុខជាច្រើនសម្រាប់អ្នកលេងហ្គេម ដែលទទួលបានជោគ ជ័យនៅក្នុងការប្រកួតរបស់ពួកគេទៅតាមវគ្គនីមួយៗនោះទៅតាមពេលវេលាដែលក្រុមហ៊ុននេះបានកំណត់។
លោក Sam Chern អនុប្រធានផ្នែកទីផ្សារពិភពលោករបស់ក្រុមហ៊ុន MSI បាននិយាយថា “ក្រុមហ៊ុន MSI គឺមានក្តីរីករាយខ្លាំងណាស់ដែលទទួលបាននូវបទពិសោធន៍នៃការប្រកួត LAN PARTY ធំបំផុតនៅក្នុងអាស៊ីនេះ។ ក្រុមហ៊ុន MSI ក៏រៀបចំនូវកាដូជាច្រើនសម្រាប់អ្នកលេងហ្គេម និងអ្នកគាំទ្រជាច្រើនរបស់ខ្លួន។ បន្ថែមពីនេះទៀតនោះ ផលិតផលលេងហ្គេម cutting edge gaming របស់ក្រុមហ៊ុន MSI ក៏ស្ថិតនៅក្នុង BYOC zone ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ អ្នកគ្រប់គ្នាដែលបានលេងហ្គេមនេះ នឹងទទួលបាននូវភាពរីករាយបំផុតជាមួយនឹងការប្រកួតដែលគ្មានដែនកំណត់នោះទេ។”
ការពង្រីកវិសាលភាពនៃការលេងហ្គេមជាមួយនឹងកុំព្យូទ័រ MSI GE75 RAIDER
ជាមួយនឹងការរចនារូបរាងយ៉ាងប្រណិតល្អឥតខ្ចោះសម្រាប់ការលេងហ្គេមនោះ កុំព្យូទ័រយួរដៃ GE75 Raider នេះ គឺពិតជាមានរូបរាងទាក់ទាញខ្លាំងបំផុត។ វាប្រើប្រាស់នូវ asymmetric pattern នៅផ្នែកខាងក្រោមរបស់វា ដែលបង្ហាញអំពីភាពទាន់សម័យបំផុត។ GE75 Raider នេះ មានគែមព័ទ្ធអេក្រង់ស្តើងដែលផ្តល់នូវអារម្មណ៍អស្ចារ្យនៅក្នុងការទស្សនានៅក្នុងការលេងហ្គេម។ GE75 Raider មានអេក្រង់ទំហំ 17” ភ្ជាប់ជាមួយនឹងកកម្រិត 144Hz display ជាមួយនឹងកម្រិតនៃការឆ្លើយតប 3ms overclockable response time ដែលធ្វើឱ្យការលេងហ្គេមនេះគឺរលូនជានិច្ចនោះ។
ក្រៅពីរបកគំហើញថ្មីទៅលើបច្ចេកវិទ្យានេះ វាក៏មានការប្រើប្រាស់នូវកម្មវិធី MSI APP Playerដែលជា Simulator ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមជាច្រើនរិករាយនៅក្នុងការលេងហ្គេមទូរស័ព្ទជាច្រើន របស់ពួកគេនៅលើកុំព្យូទ័រនោះ។ សម្រាប់ Keyboards របស់វាក៏ភ្ជាប់ជាមួយនឹងភ្លើង lighting keycaps អាស្រ័យទៅលើហ្គេមដែលពួកគេកំពុងតែលេងនោះ។ កុំព្យូទ័រ GE75 Raider ត្រូវគេរំពឹងថា នឹងក្លាយជាឧបករណ៍មួយសម្រាប់បំពេញនូវតម្រូវការរបស់អ្នកប្រាស់ជាច្រើន ដោយសារតែការពង្រឹងទៅលើកម្លាំងម៉ាស៊ីន Hardware និងការប្រើប្រាស់នូវកម្មវិធី Software ផ្តាច់មុខដែលធ្វើឱ្យអ្នកលេងហ្គេមទទួលបាននូវភាពជោគជ័យ និងការពេញចិត្តជាមួយនឹងការប្រើប្រាស់នៅលើកុំព្យូទ័រនេះ។
កុំព្យូទ័រលេងហ្គេម MSI GS73 STEALTH ដែលមានរូបរាងស្តើងក្នុងការប្រើប្រាស់
MSI GS73 Stealth នេះគឺមានការរចនារូបរាងយ៉ាងស្រស់ស្អាតជាមួយនឹងការប្រើប្រាស់នូវដែកអ៊ីណុកអាលុយមីញ៉ូមយ៉ាងស្រស់ស្អាត។ កុំព្យូទ័រនេះប្រើប្រាស់នូវក្រាហ្វិកកាត GeForce® 1070 Max-Q/1060/1050Ti graphics, 120Hz/3ms display និងដំណោះស្រាយទៅលើប្រព័ន្ធត្រជាក់ Cooler Boost Trinity cooling solution ដែលធ្វើឱ្យការលេងហ្គេមនៅលើកុំព្យូទ័រ GS73 Stealth នេះគឺនៅក្នុងកម្រិតមួយដ៏អស្ចារ្យបំផុត។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះ ក៏មានភ្ជាប់ជាមួយនឹងក្តារចុច SteelSeries Per-Key RGB Gaming Keyboard, កម្មវិធី SteelSeries Engine 3 software, True Color Technology, ESS SABRE HiFi Audio, Nahimic 3 Audio Enhancer និងជាច្រើនទៀត។ សម្រាប់កុំព្យូទ័រលេងហ្គេម GS series នេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នកលេងហ្គេម។
កុំព្យូទ័រលេងហ្គេម MSI GS63 STEALTH ស្តើងបំផុតក្នុងពិភពលោកទំហំ 15.6"
នៅក្នុងទម្ងន់ត្រឹមតែ 1.9kg កុំព្យូទ័រលេងហ្គេម MSI GS63 Stealth នេះគឺជាកុំព្យូទ័រទំហំ 15’’ ដែលមានកម្រាស់ស្តើងបំផុតនៅក្នុងពិភពលោកដែលបំពាក់នូវក្រាហ្វិកកាត GeForce® GTX 1060/1050Ti graphicsដ៏ខ្លាំងក្លាផ្តល់នូវថាមពលដ៏អស្ចារ្យសម្រាប់ការលេងហ្គេម និងបំពាក់នូវមុខងារសំខាន់ៗជាច្រើនថែមទៀត។ កុំព្យូទ័រនេះមានកម្រាស់ស្តើងត្រឹមតែ 17.7mm ultra slim ប៉ុណ្ណោះ។
បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ GS63 នេះភ្ជាប់ជាមួយនឹងប្រព័ន្ធ Cooler Boost Trinity និង thermal modules ភ្លោះថែមទៀតផង សម្រាប់បំភាយកម្តៅចេញពីបន្ទះឈីប Intel® Core™ i7 CPU និងក្រាហ្វិកកាត GeForce® GTX 1060/1050Ti graphics ថែមទៀត។ លើសពីនេះទៀតនោះ កុំព្យូទ័រ GS63 នេះក៏មានភ្ជាប់ជាមួយនឹងក្តារចុច SteelSeries Per-Key RGB Gaming Keyboard ជាមួយនឹងកម្មវិធី SteelSeries Engine 3 software និងប្រព័ន្ធសំឡេង ESS SABRE HiFi Audio នៅក្នុងកម្រិត 24bit/192kHz Hi-Res ថែមទៀត។
TRIDENT X SERIES ផ្តល់នូវថាមពលនៃការលេងហ្គេមគ្មានដែនកំណត់
ជាមួយនឹងការបំពាក់នូវបន្ទះឈីប 9th Generation Intel® Core™ i9 K processors កុំព្យូទ័រ MSI Trident X series គឺជាប្រភេទកុំព្យូទ័រលើតុដែលមានរូបរាងតូចភ្ជាប់ជាមួយនឹង SFX power supply និងក្រាហ្វិកកាតជំនាន់ក្រោយ MSI GeForce® RTX 20 Series graphics cards ថែមទៀត។ TRIDENT X SERIES ប្រើប្រាស់នូវកញ្ចក់នៅលើធុងរបស់វាថែលបង្ហាញអំពីអំណាចនៃការលេងហ្គេម និងស្ទាយ៍នៃការលេងហ្គេមដ៏ទាន់សម័យរបស់អ្នក។ វាប្រើប្រាស់នូវប្រព័ន្ធ "Silent Storm Cooling" thermal system ជាមួយនឹងរន្ធបំភាយកម្តៅចំនួន 3 នោះ គឺផ្តល់នូវភាពត្រជាក់សម្រាប់ម៉ាស៊ីននេះ។ សម្រាប់ម៉ាស៊ីនកុំព្យូទ័រ Trident X series នេះ បំពាក់នូវបច្ចេកវិទ្យា state-of-art technology និងការរចនារូបរាងកាន់តែអស្ចារ្យដែលធ្វើអោយការលេងហ្គេមគឺគ្មានដែនកំណត់នោះទេ។
កុំព្យូទ័រលេងហ្គេមលើតុ MSI INFINITE X ដ៏ស្រស់ស្អាត
MSI Infinite X ត្រូវបង្កើតឡើងសម្រាប់អ្នកលេងហ្គេមជាច្រើនដែលផ្តល់នូវការកម្សាន្តគ្មានទីបញ្ចប់ ហើយវាក៏អាចលេងហ្គេមជាច្រើនទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ថែមទៀត។ សម្រាប់កុំព្យូទ័រលើតុនេះផ្តល់នូវល្បឿននៃការលេងហ្គេមដ៏អស្ចារ្យបំផុតដែលបំពាក់នូវក្រាហ្វិកកាតរបស់ក្រុមហ៊ុន MSI ។ MSI INFINITE X ក៏ប្រើប្រាស់នូវបន្ទះឈីប Intel Processor ស៊េរីថ្មីដែលផ្តល់នូវល្បឿនលឿន និងកម្លាំងម៉ាស៊ីនខ្លាំងក្នុងការប្រើប្រាស់នោះ អ្នកប្រើប្រាស់ពិតជាជក់ចិត្តជាមួយនឹងម៉ាស៊ីននេះជាក់ជាមិនខាន។
MSI AEGIS 3 ការរចនារូបរាងកាន់តែទាន់សម័យ និងល្អបំផុតសម្រាប់ការលេងហ្គេមធំៗ
Aegis 3 GAMING Desktop ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់មិនត្រឹមតែដោយសារតែការរចនារូបរាងរបស់វានោះទេ ប៉ុន្តែវាក៏ប្រើប្រាស់នូវភ្លើង lighting mode ផ្តាច់មុខសម្រាប់កន្លែងងងឹតថែមទៀត។ វាក៏ប្រើប្រាស់នូវបន្ទះឈីប 8th Intel® Core™ i7-8700 processor និងក្រាហ្វិកកាត GTX 1060 6GB graphics card ជាមួយនឹងប្រព័ន្ធត្រជាក់ silent storm cooling system ជំនាន់ទី ២ និងប្រព័ន្ធបង្ហូរខ្យល់ចេញមកខាងក្រៅផ្តាច់មុខ ប្រព័ន្ធសំលេង Nahimic 3 ជំនាន់ទី ៣ និងជាច្រើនទៀតដែលពិតជាធ្វើឱ្យការលេងហ្គេមរបស់អ្នកគឺអស្ចារ្យដែលអ្នកនឹកស្មានមិនដល់នោះទេ។
ម៉ូនីទ័រលេងហ្គេម MSI OCULUX NXG251R 240HZ ដ៏អស្ចារ្យ
MSI OCULUX NXG251R 240HZ នេះភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ 24.5-inch Full HD (1920x1080) TN gaming panel។ ឧបករណ៍នេះ ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា NVIDIA G-SYNC technologyដែលដំណើរការយ៉ាងរលូន និងកម្រិត 240Hz Extremely High Refresh Rate រួមជាមួយនឹង 1ms Ultra-Fast Response Time ក៏ដូចជា Mystic Light សម្រាប់កំណត់ទៅលើពណ៌ និង Effects ជាមួយនឹងភ្លើង RGB LED ថែមទៀត។ វាក៏មានការរចនាគែមយ៉ាងស្តើងប្រណិតបំផុតជាមួយនឹងបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត។
ម៉ូនីទ័រលេងហ្គេម MSI OPTIX MPG27CQ ដ៏ស្រស់ស្អាត
សម្រាប់អេក្រង់ដំបូងបំផុតនៅលើពិភពលោក Gaming Monitor Linking ជាមួយនឹងការជាប់ចំណាត់ថ្នាក់នៅក្នុងការលេងហ្គេម និងការប្រើប្រាស់នូវភ្លើង RGB LED lighting ដ៏អស្ចារ្យបំផុត។ MSI OPTIX MPG27CQ ពិតជាមានភាពងាយស្រួលនៅក្នុងការកែប្រែទៅលើ Settings សម្រាប់ការលេងហ្គេមរបស់អ្នកជាមួយនឹងការប្រើប្រាស់នូវមុខងារ OSD App hotkey ថែមទៀត។ អ្នកប្រើប្រាស់អាចធ្វើការរក្សាទុកនូវ Settings នេះនៅក្នុង Profile បាន។ វាអាចធ្វើការចាប់យកដោយស្វ័យប្រវត្តិនៅពេលដែលអ្នកលេងហ្គេមនេះ។
ម៉ូនីទ័រលេងហ្គេមអេក្រង់កោង MSI OPTIX MAG271CQR ងាយស្រួលក្នុងការទស្សនា
នៅក្នុងការទទួលបាននូវពានរង្វាន់ "CES Innovation Honoree នៅក្នុងក្រុម Computer Hardware & Components" ជាមួយនឹងពានរង្វាន់ "CES Innovation Honoree នៅក្នុងក្រុម Gaming" អេក្រងម៉ូនីទ័រលេងហ្គេមនេះមានភ្ជាប់ជាមួយនឹងកម្រិតអេក្រង់ 2560x1440, 144hz Refresh rate, 1ms response time panel ហើយអេក្រង់ម៉ូនីទ័រ Optix MAG271CQR គឺផ្តល់នូវអ្វីដែលអ្នកចង់បានទៅតាមចិត្តរបស់អ្នក៕