no-alternative title

ចំណែកទីផ្សារនៃរថយន្ត SUV របស់ក្រុមហ៊ុន Hyundai មានការកើនឡើងនៅក្នុងសហរដ្ឋអាមេរិក

យោងតាមប្រភពពីឧស្សាហកម្មប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃទី 16 ខែធ្នូនេះថា ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor សម្រាប់រថយន្ត SUVs នៅក្នុងសហរដ្ឋអាមេរិក គឺមានការកើនឡើងរហូតដល់ទៅ 3.7% នៅក្នុងខែវិច្ឆិកានេះ ចាប់តាំងពីក្រុមហ៊ុននេះ បានចូលប្រកួតប្រជែងនៅក្នុងទីផ្សារនៅឆ្នាំ 2000 មក។ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានលក់រថយន្ត SUVs បានចំនួន 271,377 គ្រឿងនៅក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាដែលមានការកើនឡើង 14.1% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុននេះ ចំណែកទីផ្សារ SUV របស់ក្រុមហ៊ុន Hyundai ធ្លាប់មានការធ្លាក់ចុះផងដែរ បន្ទាប់ពីខ្លួនឈានដល់ 3.6% នៅក្នុងឆ្នាំ 2009 សម្រាប់តួរលេខធ្លាក់ខ្លាំងបំផុតគឺនៅត្រឹម 2.7% នៅក្នុងឆ្នាំ 2015  និងកើនឡើងវិញ 3.1% នៅក្នុងឆ្នាំ 2016 និង 3.3% កាលពីឆ្នាំមុននេះ។ Hyundai SUVs ចំនួនពីរម៉ូដែលគឺ Tucson និង Kona គឺមានការកើនឡើងខ្លាំងនៅលើទីផ្សារដែលលកបានរហូតដល់ទៅ 126,916 គ្រឿង និង 38,771 គ្រឿងរៀងគ្នានេះបើតាមការបញ្ជាក់របស់ទិន្នន័យនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកនេះក៏បង្ហាញអំពីសញ្ញានៃការកើនឡើងយឺតរបស់ខ្លួនផងដែរ ប៉ុន្តែសម្រាប់វិស័យនៃរថយន្ត SUV គឺមានការកើនឡើងលឿនមែនទែន។ ឆ្នាំមុននេះវាមានការលក់បានដល់ទៅ 7.43 លានគ្រឿងដែលមានការកើនឡើង 2.5 ដងបើធៀបជាមួយនឹងឆ្នាំ 2009 គឺលក់បានត្រឹមតែ 2.91 លានគ្រឿងប៉ុណ្ណោះ។ សម្រាប់កំណើនរថយន្ត SUV នៅខ្សោយរបស់ក្រុមហ៊ុន Hyundai នេះគឺមានការស្តីបន្ទោសទៅលើប្រតិបត្តិការដែលនៅមានលក្ខណៈទន់ខ្សោយ ប៉ុន្តែក្រុមហ៊ុននេះក៏មានគម្រោងក្នុងការវាយលុកទីផ្សារជាមួយនឹងរថយន្ត The Palisadeដែលជាប្រភេទរថយន្ត SUV ខ្នាតធំទើបតែបង្ហាញខ្លួនកាលពីខែមុននេះផងដែរ។ សម្រាប់ការនាំចេញរថយន្ត The Palisade ដំបូងបំផុតទៅកាន់សហរដ្ឋអាមេរិកគឺនៅក្នុងរដូវក្តៅឆ្នាំ 2019 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន