no-alternative title

លេចចេញស្រ្គីនការពារកញ្ចក់អេក្រង់ Huawei P30 Pro បង្ហាញថា ស្មាតហ្វូននេះនឹងបំពាក់អេក្រង់ប្រភេទ Teardrop Notch Screen

បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ចិន Huawei  ត្រូវបានគេដឹងថា កំពុងតែធ្វើការលើចង្វាក់ផលិតផលបច្ចេកវិទ្យាជាច្រើនដែលត្រៀមនឹងបញ្ចេញនាចុងឆ្នាំនេះ និងដើមឆ្នាំ 2019 ខាងមុខ។ រាល់ផលិតបច្ចេកវិទ្យាថ្មីៗទាំងនោះត្រូវបានគេដឹងទៀតថា មានដូចជាស្មាតហ្វូនជំនាន់ថ្មី Nova 4, បច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុត 20W SuperCharge protocol ហើយនឹងស្មាតហ្វូន View20 របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Honor ជាដើម។ បន្ថែបពីនេះ Huawei ក៏បានត្រៀមខ្លួនក្នុងការបញ្ចេញកំពូលស្មាតហ្វូនស្រឡាយ P-Series ផងដែរគឺ P30-Series។ 

ស្មាតហ្វូន P30 Series មានការបែបធ្លាយនូវរូបពង្រាង (render) ជាបន្តបន្ទាប់នៅលប្រព័ន្ធអ៊ីធើណិតហើយក្នុងនោះរូបរាងភាពនៃការរចនារបស់ P30 បានបង្ហាញថាស្មាតហ្វូនទាំងពីរនេះនឹងមានកាមេរ៉ាសែលហ្វីបង្កប់នៅក្នុងអេក្រង់ដូច Samsung បានធ្វើនៅលើ Galaxy A8s ដែរ។ ប៉ុន្តែយ៉ាងណាមិញថ្មីៗនេះមានការបង្ហាញចេញពីកញ្ចក់ការពារអេក្រង់ (screen protector) របស់ Huawei P30 Pro ចំនួនពីរដោយមួយមាន Notch រាងរង្វង់ (circular notch) និងមួយផ្សេងទៀតជាប្រភេទ teardrop screen ដែលវានឹងមានបង្កប់កាមេរ៉ាសែលហ្វីក្នុងនោះផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាងនេះទៅទៀតប្រភពដដែលក៏បង្ហាញនូវកញ្ចក់ការពាររបស់កំពូលស្មាតហ្វូន Samsung Galaxy S10  និង S10+ ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះទៀតផង ដែលកញ្ចក់ការពាររបស់ S10 និង S10+ គឺលាតពេញតែម្តងមិនមាន Notch ឡើយ ដូច្នេះវាច្បាស់ហើយថាអេក្រង់របស់កំពូលស្មាតហ្វូន Samsung ទាំងពីរនេះនឹងមានបង្កប់កាមេរ៉ាសែលហ្វីតែម្តង។ ទោះជាយ៉ាងណាអេក្រង់ដែលមាន Notch ជារង្វង់ និង teardrop ឬ waterdrop មិនមែនជារឿងថ្មីនោះទេនាពេលបច្ចុប្បន្ន ព្រោះថាមានស្មាតហ្វូនជាច្រើនបាននឹងកំពុងប្រើប្រាស់អេក្រង់ប្រភេទនេះរួចទៅហើយ ប៉ុន្តែអ្វីដែលជារឿងថ្មី និងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងពេលនេះគឺអេក្រង់ black hole ជំនាន់ថ្មីរបស់ Samsung ទៅវិញទេ ហើយមានក្រុមហ៊ុនចិនជាច្រើនបាននឹងកំពុងគិតគួរក្នុងការប្រើប្រាស់អេក្រង់ប្រភេទថ្មីនេះនៅលើស្មាតហ្វូនរបស់ពួកគេផងដែរ។ 

ដូចនេះបើតាមការសន្និដ្ឋាន Huawei អាចនឹងលែងដៃក្រុមហ៊ុនផលិតបន្ទះអេក្រង់ OLED ដូចជា BOE និង LG Display ទៅចាប់ដៃជាមូយ Samsung ក្នុងការបំពាក់អេក្រង់ OLED ជំនាន់ថ្មីនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Huawei P30 Pro ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន