no-alternative title

ចង់ដឹងទេថា ទម្រាំតែបានស្មាតហ្វូនស៊េរីថ្មី vivo NEX Dual Display Edition តើមានដំណាក់កាលអ្វីខ្លះទៅ?

ស្មាតហ្វូនស៊េរីថ្មី vivo NEX Dual Display Edition បានបង្ហាញខ្លួនជាផ្លូវការ ហើយស្មាតហ្វូននេះ មានការរចនារូបរាងយ៉ាងស្រស់ស្អាតទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វាជាមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយជាលក្ខណៈក្រវិល និងភ្លើង LED Flash ដ៏ស្រស់ស្អាតថែមទៀតផង។ ពេលនេះ យើងក៏មានឱកាសបាននិយាយជាមួយនឹងប្រធានផ្នែកឌីស្សាញរបស់ក្រុមហ៊ុន vivo ដែលជាអ្នករចនាទៅលើស្មាតហ្វូន NEX Dual Display នេះ។ គាត់នឹងប្រាប់យើងនូវដំណើរការនៃការរចនា និងប្រាប់អំពីបញ្ហាប្រឈមជាច្រើន ដែលក្រុមការងារជួបប្រទះ នៅក្នុងពេលអភិវឌ្ឍទៅលើស្មាតហ្វូននេះផងដែរ។ 

 

ក្រុមការងារផ្នែករចនាម៉ូដរបស់ក្រុមហ៊ុន vivo បង្កើតនូវគំរូនៃការធ្វើតេស្ត៍ច្រើនជាង 250 មុនពេលដែលក្រុមហ៊ុននេះ បានសម្រេចបាននូវការរចនាម៉ូដចុងក្រោយបំផុតនោះ។ យើងបានឃើញនូវផ្នែកជាច្រើន ដែលមិនដំណើរការនៅក្នុងដំណើរការនៃការរចនានេះផងដែរដែលមានរយៈពេលជាង 1 ឆ្នាំកន្លះ។ ជាក់ស្តែង ការអភិវឌ្ឍទៅលើពុម្ពសម្រាប់អេក្រង់ Display Edition គឺមានដំណើរការចាប់ផ្តើមដូចគ្នាទៅនឹងស្មាតហ្វូន vivo NEX ដែរដែលស្មាតហ្វូនទាំងពីរនេះ គឺមានអេក្រង់ពេញលេញនៅផ្នែកខាងមុខរបស់វានោះ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ សម្រាប់គំរូនៃស្មាតហ្វូនមួយចំនួន គឺមានពណ៌ក្រហម និងពណ៌បៃតងផងដែរ។ សម្រាប់ខ្លះទៀត គឺមានកម្រាស់ក្រាស់ និងខ្លះទៀត គឺមានកម្ពស់វែងហើយវា គឺសម្រាប់ធ្វើការតេស្ត៍សាកល្បងតែប៉ុណ្ណោះ។ លោក Kyle Xiao បានអះអាងថា សម្រាប់ការប្រើប្រាស់អេក្រង់កម្រិត 21:9 នេះ គឺបង្ហាញតាំងពីគំនិតនៃការរចនាដំបូងម្ល៉េះ។ ហើយស្មាតហ្វូនសព្វថ្ងៃនេះ គឺកាន់តែមានអេក្រង់ធំវែងងាយស្រួលក្នុងការលេងហ្គេម និងការកម្សាន្ត។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅផ្នែកអេក្រង់ខាងក្រោយនេះ ក្រុមហ៊ុន vivo ក៏មានគំនិតក្នុងការដាក់បញ្ចូលនូវអេក្រង់ OLED Panel ផងដែរ ប៉ុន្តែវាអាចនឹងប៉ះពាល់ទៅដល់ទំហំ និងមុខងារប្រើប្រាស់ជាច្រើននោះ។ សម្រាប់គំនិតពីដំបូងនេះក៏ចាប់ផ្តើមនាំអោយមានការផលិតទៅលើស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់ពីរសម្រាប់ប្រើប្រាស់មុខងារពីរនៅលើអេក្រង់ជាជាងការប្រើប្រាស់អេក្រង់ទីពីរដែលប្រើប្រាស់សម្រាប់តែ Viewfinder សម្រាប់ថតរូបភាព Selfie ប៉ុណ្ណោះ។ អ្នកអាចមើលឃើញបានយ៉ាងច្បាស់ថា ស្មាតហ្វូននេះ ក៏មាន Version ពណ៌សនៅលើតុដែលបង្ហាញអំពីគំរូរបស់ស្មាតហ្វូននេះផងដែរ ប៉ុន្តែវាមើលទៅហាក់ដូចជាមានអារម្មណ៍ថា នេះគឺជាស្មាតហ្វូនដែលមានតម្លៃថោកនៅពេលដែលប្រើប្រាស់នូវកញ្ចក់ពណ៌សទៀតនោះ។ លោក Xiao បានលើកឡើងថា យើងរកឃើញនូវវិធីថ្មីសម្រាប់ការប្រើប្រាស់ពណ៌សនៅលើស្មាតហ្វូន vivo សម្រាប់ពេលអនាគត ហើយវានឹងបង្ហាញខ្លួននៅក្នុងដើមឆ្នាំ 2019 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន