no-alternative title

ក្រុមហ៊ុន Apple ប្រកាសវិនិយោគទឹកប្រាក់ចំនួន 1 ពាន់លានដុល្លារ ដើម្បីបើកទីស្នាក់ការថ្មីនៅអូស្ទីន

ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងបង្កើតទីស្នាក់ការថ្មី នៅអូស្ទីន ជាមួយនឹងការវិនិយោគចំនួន 1 ពាន់លានដុល្លារ។ ក្រុមហ៊ុននេះ ក៏បានប្រកាសពីផែនការបង្កើតទីតាំងថ្មីនៅទីក្រុង Seattle, San Diego និងទីក្រុង Culver និងពង្រីកទៅកាន់ទីក្រុង នៅទូទាំងសហរដ្ឋអាមេរិក រួមមាន Pittsburgh, New York និង Boulder រដ្ឋ Colorado ក្នុងរយៈពេល 3 ឆ្នាំខាងមុខ។ ក្រុមហ៊ុន Apple បានបន្ថែមការងារចំនួន 6,000 ដល់កម្លាំងពលកម្មអាមេរិករបស់ខ្លួន នៅឆ្នាំ 2018 ហើយឥឡូវនេះ មានបុគ្គលិកចំនួន 90,000 នាក់ នៅក្នុងរដ្ឋចំនួន 50។

ដូចដែលបានប្រកាសនៅខែមករា ក្រុមហ៊ុននេះ នឹងបង្កើតការងារ 20,000 កន្លែង នៅក្នុងសហរដ្ឋអាមេរិក នៅត្រឹមឆ្នាំ 2023 ។ អគារថ្មីបំផុតរបស់ក្រុមហ៊ុន Apple នឹងស្ថិតនៅតិចជាង 1 ម៉ាយ ពីកន្លែងដែលមានស្រាប់។ ទីស្នាក់ការទំហំ 133 ហិកតានេះ នឹងមានបុគ្គលិកបន្ថែមចំនួន 5000 នាក់ ដែលមានសមត្ថភាពអាចរីកចម្រើនរហូតដល់ 15000 ហើយត្រូវបានគេរំពឹងថា នឹងធ្វើឱ្យក្រុមហ៊ុន Apple ក្លាយជានិយោជិកឯកជនធំជាងគេនៅអូស្ទីន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការងារដែលបង្កើតឡើង នៅបរិវេណអគារថ្មីនេះ នឹងរួមបញ្ចូលនូវមុខងារជាច្រើន ដូចជាវិស្វកម្ម ការស្រាវជ្រាវ និងការប្រតិបត្តិការហិរញ្ញវត្ថុ ការលក់ និងផ្នែកបំម្រើអតិថិជន។ បរិវេណថ្មីនេះ នឹងរួមបញ្ចូលទំហំផ្ទៃក្រឡាចំនួន 50 ហិចតា ដែលបានបម្រុងទុក ហើយដូចកន្លែងធ្វើការទាំងអស់ របស់ក្រុមហ៊ុន Apple ទូទាំងពិភពលោក កន្លែងធ្វើការរបស់ក្រុមហ៊ុននេះ នឹងត្រូវបានបំពាក់ដោយថាមពលកកើតឡើងវិញ 100 ភាគរយ។ ក្រុមហ៊ុន Apple មានគម្រោងវិនិយោគទឹកប្រាក់ចំនួន 10 ពាន់លានដុល្លារអាមេរិក នៅក្នុងមជ្ឈមណ្ឌលទិន្នន័យអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដែលរាប់បញ្ចូលទាំងទឹកប្រាក់ចំនួន 4,5 ពាន់លានដុល្លារ នៅឆ្នាំនេះ និងឆ្នាំក្រោយ។ 

លោក Tim Cook អគ្គនាយកក្រុមហ៊ុន Apple បានមានប្រសាសន៍ថា ក្រុមហ៊ុន Apple មានមោទនភាពក្នុងការនាំយកការវិនិយោគការងារ និងឱកាសថ្មីៗ ទៅកាន់ទីក្រុងនានា នៅទូទាំងសហរដ្ឋអាមេរិក និងធ្វើអោយកាន់តែស៊ីជម្រៅ នូវភាពជាដៃគូជិតស្និទ្ធរបស់យើង ជាមួយទីក្រុង និងមនុស្សនៅទីក្រុងអូស្ទីន។ ទេពកោសល្យគំនិតច្នៃប្រឌិត និងគំនិតបង្កើតថ្ងៃស្អែក មិនត្រូវបានកំណត់ដោយតំបន់ ឬលេខកូដតំបន់ទេ ហើយជាមួយនឹងការរីកចម្រើនថ្មីនេះ យើងកំពុងបង្កើនការប្តេជ្ញាចិត្តរបស់យើង ក្នុងការដាំដុះវិស័យបច្ចេកវិទ្យា និងកម្លាំងពលកម្មទូទាំងប្រទេស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន