no-alternative title

Samsung Notebook 9 បានបង្ហាញខ្លួនជាមួយនឹងសមត្ថភាពពិសេសអាចប្រើប្រាស់ S Pen ដូចស្មាតហ្វូន Galaxy Note 9 អញ្ចឹង

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែបញ្ចេញនូវកុំព្យូទ័រស៊េរីថ្មីប្រភេទ 2-in-1 ស៊េរីថ្មីរបស់ខ្លួន ដែលមានឈ្មោះហៅថា Samsung Notebook 9 Pen ដែលក្រុមហ៊ុននេះ បានសន្យាថា កម្លាំងម៉ាស៊ីន និងល្បឿន GPU របស់ផលិតផលនេះ ស្ថិតនៅក្នុងកម្រិតខ្ពស់ ហើយនឹងមានការរចនារូបរាងធ្វើពីលោហធាតុទាំងអស់តែម្តង។ Notebook ស៊េរីថ្មីនេះ នឹងមានពីរប្រភេទគឺ Notebook 9 Pen 13 ដែលមានអេក្រង់ទំហំ 13.3 អ៊ីង និងមួយទៀតគឺ Notebook 9 Pen 15 ដែលមានអេក្រង់ទំហំ 15 អ៊ីង ជាមួយនឹងក្រាហ្វិកកាត NVIDIA ផងដែរ។ អ្នកប្រើប្រាស់ នឹងទទួលបាននូវអេក្រង់កម្រិត Full HD Display ជាមួយនឹងអេក្រង់ Touchscreen។ 

ក្រុមហ៊ុន Samsung គឺជាអ្នកផ្គត់ផ្គង់ទៅលើប៊ិច S Pen ឌីជីថលនេះ។ សម្រាប់ប៊ិចរបស់ក្រុមហ៊ុន Samsung នេះ នឹងមានចុងប៊ិចចំនួន 3 ដែលធ្វើឱ្យការគូសវាសរបស់អ្នក គឺពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត។ សម្រាប់កុំព្យូទ័រ 2-in-1 ជាច្រើន មិនមានកន្លែងសម្រាប់រក្សាទុកនូវប៊ិចនោះទេ ប៉ុន្តែសម្រាប់កុំព្យូទ័រ Notebook នេះ មានរន្ធសម្រាប់ដាក់ S Pen នេះ។ Samsung Notebook 9 មិនមានភ្ជាប់ជាមួយនឹងថ្ម ហើយថែមទាំងអាចដំណើរការនៅលើមុខងារសរសេរដៃ (handwriting recognition) នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 Home ថែមទៀតផង។  

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ Notebook 9 Pen នេះ គឺមានតួខ្លួនធ្វើពីអាលុយមីញ៉ូម ជាមួយនឹងការរំលេចដោយត្បូង យ៉ាងស្រស់ស្អាតទាក់ទាញ និងមានពណ៌ខៀវទឹកសមុទ្រ (Ocean Blue) ស៊ីគ្នាជាមួយនឹងស្មាតហ្វូន Galaxy Note 9 ហើយសម្រាប់ប៊ិច S Pen នេះគឺមានពណ៌លឿងយ៉ាងស្រស់ស្អាតបំផុត។ សម្រាប់ម៉ូដែលអេក្រង់ទំហំ 13.3 អ៊ីង គឺមានកម្រាស់ 14.9 mm និងទម្ងន់ 2.47 ផោន ខណៈពេលដែលម៉ូដែល 15 អ៊ីង គឺមានកម្រាស់ 16.9 mm និងទម្ងន់ 3.44 ផោន។ សម្រាប់កុំព្យូទ័រទាំងពីរនេះ គឺមានភ្ជាប់ជាមួយនឹងក្តារចុច backlit keyboard ដ៏ស្រស់ស្អាត។

កុំព្យូទ័រស៊េរីថ្មីនេះ ប្រើប្រាស់ជាមួយនឹងបន្ទះឈីប Core i7 ជំនាន់ទី 8 របស់ក្រុមហ៊ុន Intel ជាមួយនឹងទំហំនៃម៉េមូរី LPDDR3 ដែលនៅមិនទាន់ដឹងនៅឡើយទេ។ សម្រាប់ម៉ូដែលទំហំ 13.3 អ៊ីង គឺប្រើប្រាស់នូវបន្ទះឈីប Intel ដូចគ្នា ប៉ុន្តែសម្រាប់ប្រភេទម៉ូដែល 15 អ៊ីង 2-in-1 នេះគឺប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA GeForce MX150 GPU ដែលមានម៉េមូរីទំហំ 2GB។ Samsung Notebook 9 ក៏មានប្រើប្រាស់នូវ PCIe NVMe SSD សម្រាប់ការផ្ទុកទិន្នន័យផងដែរ។ បើនិយាយអំពីការតភ្ជាប់ Connectivity នៅលើកុំព្យូទ័រនេះ មានដូចជា 802.11ac WiFi, 2x Thunderbolt 3, 1x USB Type-C និងរន្ធដោតកាសស្តាប់ 3.5mm ហើយវាក៏មានរន្ធសម្រាប់ដាក់ microSD កាតផងដែរ។ 

ក្រុមហ៊ុន Samsung ក៏មានប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ោដៃ Fingerprint Sensor និងកាមេរ៉ា HD IR សម្រាប់ការ Login ដោយប្រើប្រាស់ផ្ទៃមុខផងដែរ។ សម្រាប់ Speakers របស់កុំព្យូទ័រនេះ គឺជាប្រភេទ AKG ហើយភ្ជាប់ជាមួយនឹងមុខងារ ThunderAmp smart amplifier ថែមទៀត។ កុំព្យូទ័រ Notebook 9 Pen ទាំងពីរទំហំនេះ នឹងមានថាមពលថ្មដល់ទៅ 54 Wh ។ ក្រុមហ៊ុន Samsung បាននិយាយថា Samsung Notebook 9 ពិតជាល្អនៅក្នុងការប្រើប្រាស់ដោយសារតែវាអាចប្រើបានទំហំ 15 ម៉ោង។ វាក៏ទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast Charging ផងដែរ។ កុំព្យូទ័រ Samsung Notebook 9 Pen 13 និង 15 នេះ ត្រៀមខ្លួនសម្រាប់បង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ សម្រាប់តម្លៃរបស់វានៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ៕ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន