no-alternative title

តើលោកអ្នក ចង់ដឹងព័ត៍មានលម្អិតអ្វីខ្លះពីស្មាតហ្វូន Samsung Galaxy S10?

ប្រិយមិត្តបានដឹងរួចមកហើយថា ក្រុមហ៊ុន Samsung កំពុងតែរវល់រៀបចំទូរស័ព្ទ Galaxy S10 របស់ខ្លួន ដែលនឹងត្រូវធ្វើការដាក់បង្ហាញនៅខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ។ បើយោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញថា កាលបរិច្ឆេទ បានចាប់ផ្ដើមដាក់បង្ហាញ ពេលចេញលក់ ទំហំផ្ទុក ទំហំអេក្រង់ ពណ៌ លក្ខណៈមួយចំនួន និងសូម្បីតែតម្លៃនៅ UK ក៏បានលេចធ្លាយផងដែរ។ 

យោងតាមរបាយការណ៍នេះ បានអោតដឹងថា Galaxy S10 នឹងបង្ហាញខ្លួននៅព្រឹត្តិការណ៍ Samsung Unpacked មុនព្រឹត្តិការណ៍ Mobile World Congress 2019 នៅថ្ងៃទី 20 ខែកុម្ភៈ។ ទូរស័ព្ទនេះ នឹងអាចប្រើបានសម្រាប់បញ្ជាទិញជាមុន ហើយដូចគ្នានេះ នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី 8 ខែមីនា។ ប្រភពបន្ថែមទៀត បានបង្ហាញថា S10 នឹងមានបីប្រភេទជម្រើស។ កំណែធម្មតា Regular Version, កំណែ Plus Version និងកំណែ flat Version។ លើសពីនេះទៀត វាក៏នឹងមានរន្ធ Jack ដោតកាស 3.5 មីញ៉ូម ធម្មតាផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការរំពឹងទុក Galaxy S10 នឹងមានអេក្រង់ Infinity O ដែលមានកាមេរ៉ាថតរូប Selfie ហើយមិនមាន Notch ទេ។ ដូចទៅនឹង Huawei Mate 20 Pro ដែរ ទូរស័ព្ទ S10 នឹងអាចសាកឥតខ្សែដោយបានជាមួយឧបករណ៍ផ្សេងទៀត ដែលពួកគេហៅថា Powershare។ វានឹងប្រើ ultrasound ដើម្បីអានស្នាមក្រយ៉ៅដៃរបស់អ្នកជា 3D បានថែមទៀតផង។ វានឹងមិនមានមុខងារស្កេនប្រស្រីភ្នែក iris scanner នៅលើ S10 ទេ។ កំណែទំរង់ធម្មតា នៃទូរស័ព្ទ Galaxy S10 នឹងមានអេក្រង់ 6.1 អ៊ីង។ វ៉ារ្យ៉ង់ Plus នឹងមានអេក្រង់ទំហំ 6.4 អ៊ីង ស្របពេលដែលទូរស័ព្ទស្មាតហ្វូនតម្លៃទាបជាងគេ Flat Version នឹងមានអេក្រង់ទំហំ 5.8 អ៊ីង។

សម្រាប់ម៉ូដែល S10 flat version ត្រូវបានគេនិយាយថា នឹងមានទំហំផ្ទុក 128GB និងលក់រាយក្នុងតម្លៃ 669 ផោន (ប្រហែល 848 ដុល្លារ ឬប្រហែល 60.730 Rs)។ ទូរស័ព្ទ S10 Curved version មានអេក្រង់ទំហំ 6.1 អ៊ីង ដែលមានរាងកោង និងមានទំហំផ្ទុក 128GB ឬ 512GB ត្រូវបានគេនិយាយថា នឹងមានតម្លៃ 799 ផោន (ប្រហែល 1,012 ដុល្លារឬ ប្រហែល 72,517 Rs) និង 999 ផោន (1,264 ដុល្លារអាមេរិក) ប្រហាក់ប្រហែល 90,668,41 Rs) ។ ទូរស័ព្ទ S10 Plus Version ត្រូវបានគេនិយាយថា មានទំហំផ្ទុក 128GB ដែលមានតម្លៃ 899 ផោន (ប្រហែល 81,592 ដុល្លារ) ហើយកំណែ 512GB ត្រូវបានគេរំពឹងថា នឹងមានលក់ក្នុងតម្លៃ 1099 ផោន (ប្រហែល 1,392 ដុល្លារឬប្រហែល 99,793 Rs) និងទូរស័ព្ទ Samsung Galaxy S10 + ទំហំ 1 terabyte  ដែលមានតម្លៃ 1399 ផោន (1,772 ដុល្លារ ឬប្រហែល 1,27,005 Rs) ។

ទូរស័ព្ទ Galaxy S10 ទំនងជាមានកាមេរ៉ាចំនួន 3 នៅខាងក្រោយ ហើយយើងមិនមានព័ត៌មានបន្ថែមទៀតទេ។ ថ្វីត្បិតតែមានបណ្តាញ 5G ដែលនឹងត្រូវដាក់លក់នៅចុងឆមាសទី 2 ឆ្នាំ 2019 ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន