no-alternative title

OnePlus បានពន្យល់អំពីបច្ចេកវិទ្យា Warp Charge 30 ដែលដំណើរការជាមួយនឹងខ្សែសាកថ្ម OnePlus

បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Warp Charge 30 fast-changing ត្រូវបានគេដឹងថា គឺជាមុខងារមួយនៅក្នុងចំណោមមុខងារកំពូលៗជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី OnePlus 6T McLaren Edition។ បច្ចេកវិទ្យានេះ គឺជាជំនាន់បន្ទាប់នៃបច្ចេកវិទ្យា Fast Charge ដែលត្រូវបានគេស្គាល់ថា គឺជា Dash Charge ស្របពេលដែលក្រុមហ៊ុន OnePlus នៅមិនទាន់និយាយអ្វីអំពីបច្ចេកវិទ្យាទាំងនេះនោះទេ ក្រុមហ៊ុន OnePlus ក៏បានធ្វើការបង្ហោះនៅក្នុងវេទិការបស់ខ្លួន ដោយពន្យល់អំពីដំណើរការនៃ Warp Charge 30 និងព័ត៌មានលម្អិតជាច្រើនទៀតផងដែរ។

បច្ចេកវិទ្យាWarp Charge គឺបង្កើតឡើងដោយមានការបញ្ចូលគ្នានៃកម្លាំងថាមពល 30 Watts ហើយពាក្យថា  “Warp” ត្រូវបានប្រើប្រាស់សម្រាប់ការពណ៌នាអំពីល្បឿនលឿននៃខ្សែភាពយន្តវិទ្យាសាស្រ្ត Sci-Fi ។ បច្ចេកវិទ្យា Warp Charge គឺជាបច្ចេកវិទ្យា charging លឿនបំផុតរបស់ក្រុមហ៊ុន OnePlus ដូច្នេះ វាអាចប្រើប្រាស់បានរយៈពេលពេញមួយថ្ងៃនៅក្នុងការបញ្ចូលថាមពលថ្មលឿនត្រឹមតែ 20 នាទីប៉ុណ្ណោះ។ ដូចទៅនឹងបច្ចេកវិទ្យា Fast Charge ស្មាតហ្វូនស៊េរីថ្មី OnePlus 6T McLaren Edition នេះ មិនមានការកើនឡើងកម្តៅនោះទេ នៅពេលដែលប្រើប្រាស់នូវបច្ចេកវិទ្យា Warp Charge។ នេះគឺដោយសារតែការប្រើប្រាស់នូវការគ្រប់គ្រងទៅលើថាមពលដែលស្ថិតនៅក្នុង Adapter ជាជាងការបញ្ចូនដោយផ្ទាល់ទៅកាន់ទូរស័ព្ទនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះផងដែរ ការបញ្ចូលថ្មនៅក្នុងពេលលេងហ្គេមនេះ គឺលឿនដូចគ្នា។ នៅខាងក្រោមនេះ គឺជាតារាងដែលបង្ហាញអំពីបច្ចេកវិទ្យា Warp Charge 30 ធៀបជាមួយនឹង  Adaptive Fast Charge របស់ស្មាតហ្វូន Samsung Galaxy Note 9 និង USB PD របស់ស្មាតហ្វូន Google Pixel 3 XL។ ប្រសិនបើអ្នកមានការឆ្ងល់ថា ហេតុអ្វីបានជាស្មាតហ្វូន OnePlus 6T មិនអាចទ្រទ្រង់នូវ Warp Charge នោះ ក្រុមហ៊ុន OnePlus បាននិយាយថា ក្រុមហ៊ុនធ្វើការផ្លាស់ប្តូរទៅលើយន្តការសុវត្ថិភាពនៃថាមពលថ្មរបស់ស្មាតហ្វូន McLaren Edition សម្រាប់ទ្រទ្រង់ទៅលើការកើនឡើងនៃថាមពលថ្ម។ ក្រុមហ៊ុនធ្វើការ Upgrade ទៅលើសមាសភាគជាច្រើនសម្រាប់ការ ការពារទៅលើថាមពលថ្ម និងការបន្ថែមនូវស្រទាប់ការពារចំនួន 8 Layers ដើម្បីផ្តល់នូវប្រសិទ្ធិភាពនៃភាពត្រជាក់របស់វាផងដែរ។

បើទោះបីជាស្មាតហ្វូនចាស់ៗជំនាន់មុនរបស់ក្រុមហ៊ុន OnePlus នៅមិនទាន់អាចបញ្ចូលថាមពលថ្មលឿនក៏ដោយនោះ សម្រាប់ Adapter ដែលភ្ជាប់ជាមួយនឹងស្មាតហ្វូន OnePlus 6T McLaren Edition អាចប្រើប្រាស់សម្រាប់បញ្ចូលថ្មរបស់ស្មាតហ្វូនទាំងនោះបាន ប៉ុន្តែល្បឿនរបស់វា គឺត្រឹមតែកម្រិត Fast Charge (Dash Charge)។ ក្រុមហ៊ុន OnePlus បាននិយាយថា អ្នកអាចប្រើប្រាស់នូវ OnePlus Fast Charge adapters ចាស់របស់អ្នកសម្រាប់បញ្ចូលថាមពលថ្មរបស់ស្មាតហ្វូន OnePlus 6T McLaren Edition នៅក្នុងល្បឿន Fast Charge ផងដែរ។ សម្រាប់ខែ្សរបស់ស្មាតហ្វូន OnePlus ចាស់របស់អ្នកអាចបញ្ចូលស្មាតហ្វូន OnePlus 6T McLaren Edition នៅក្នុងកម្រិតល្បឿន Warp Charge 30 នៅពេលដែលអ្នកប្រើប្រាស់ជាមួយនឹង  Warp Charge 30 adapter៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន