no-alternative title

Samsung និង Apple បានគ្រប់គ្រងទៅលើការលក់ស្មាតហ្វូនថ្នាក់ប្រណិតនៅក្នុងត្រីមាសទី 3 នេះ

នៅក្នុងត្រីមាសទី 3 ឆ្នាំ 2018 នេះ ការនាំចេញស្មាតហ្វូនពិភពលោកគឺមានការធ្លាក់ចុះដល់ទៅ 5% នេះបើតាមទិន្នន័យដែលប្រមូលដោយក្រុមហ៊ុន Counterpoint Research។ ប៉ុន្តែនៅក្នុងការទម្លាយតាមរបាយការណ៍ចុងក្រោយបំផុតនោះ ការនាំចេញទៅលើស្មាតហ្វូនថ្នាក់ប្រណិតគឺមានការកើនឡើងនៅក្នុងតួរលេខដែលគួរអោយកត់សម្គាល់ផងដែរ។

នៅក្នុងរយៈពេល 3 ខែគឺកក្កដា សីហា និងកញ្ញានោះ ការលក់ស្មាតហ្វូនដែលមានតម្លៃ $400 ឬខ្ពស់ជាងនេះ គឺមានចំនួន 22% នៃទីផ្សារពិភពលោក។ នេះបង្ហាញអំពីការកើនឡើង 19% បើធៀបជាមួយនឹងឆ្នាំមុននេះ។ សរុបមក ចំនួននៃស្មាតហ្វូន iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺមានចំនួនស្ទើរតែពាក់កណ្តាលនៃការលក់សរុបនៅក្នុងត្រីមាសនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 2 ជាមួយនឹង 22% ស្របពេលដែលក្រុមហ៊ុន Huawei ឈរនៅចំណាត់ថ្នាក់លេខ 3 ជាមួយនឹង 12% ហើយនេះគឺជាលើកដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ដែលមានតូរលេខ 2 ខ្ទង់បែបនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើគិតទៅលើតម្លៃរបស់ស្មាតហ្វូននេះ ក្រុមហ៊ុន Samsung គ្រប់គ្រងទៅលើចំណែកទីផ្សារស្មាតហ្វូនដែលមានតម្លៃ $400-600 ជាមួយនឹងចំណែកទីផ្សារ 25%។ ក្រុមហ៊ុន Apple និង Huawei កំឈរនៅចំណាត់ថ្នាក់លេខ 2 និងលេខ 3 ជាមួយនឹងចំណែកទីផ្សារ 21% និង 17%។ ក្រុមហ៊ុន Vivo និង Oppo ឈរនៅចំណាត់ថ្នាក់ Top 5 នៅក្នុងប្រទេសចិន ស្របពេលក្រុមហ៊ុន Xiaomi ឈរនៅចំណាត់ថ្នាក់ទី 6 ជាមួយនឹងចំណែកទីផ្សារ 6% ។ សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតដែលមានតម្លៃ $600-$800 គឺគ្រប់គ្រងចំណែកទីផ្សារដោយក្រុមហ៊ុន Apple និងSamsung ដែលមានសរុបដល់ទៅ 82% ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple គឺទាក់ទាញនូវប្រជាប្រិយភាពខ្លាំងជាងជាមួយនឹងតម្លៃចាប់ពី $800+។ ជាក់ស្តែង វត្តមានរបស់ស្មាតហ្វូន iPhone X ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ និងវត្តមានរបស់ស្មាតហ្វូន iPhone XS និង XS Max គឺមានចំនួនដល់ទៅ 79%នៃការលក់សរុបនៅក្នុងទីផ្សាររបស់ក្រុមហ៊ុន។

បើទោះបីជាមិនស្ថិតនៅក្នុង Top 5 នៃចំណែកទីផ្សារពិភពលោកក៏ដោយនោះ ក្រុមហ៊ុន Counterpoint Research ក៏ចាត់ទុកថាក្រុមហ៊ុន OnePlus គឺជាម៉ាកយីហោដែលមានកំណើនកើនឡើងលឿនបំផុតនៅក្នុងទីផ្សារដែលមានតម្លៃ $400-600 នេះ គឺដោយសារតែការពេញនិយមនៅក្នុងប្រទេសឥណ្ឌា ចិន និងចក្រភពអង់គ្លេស។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏បន្តនូវកំណើនរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនសម្រាប់ត្រីមាសទី 3 នេះផងដែរ ហើយវាគឺជាស្មាតហ្វូនមួយនៅក្នុង Top 5 ដែលពេញនិយមនៅអ៊ឺរ៉ុប និងអាមេរិកខាងជើង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន