no-alternative title

Huawei Y9 2019 ស្មាតហ្វូនស៊េរីថ្មី អាចនឹងមានដាក់លក់នៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះហើយ

ក្រុមហ៊ុន Huawei បានប្រកាសចេញញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន Y9 2019 កាលពីប៉ុន្មានខែមុននេះ ហើយពេលនេះ ស្មាតហ្វូនស៊េរីថ្មីនេះ ក៏ត្រៀមដាក់លក់នៅលើ Amazon នៅក្នុងប្រទេសឥណ្ឌាហើយ។ ស្មាតហ្វូននេះ មានអេក្រង់កញ្ចក់កោង 3D ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ។ ស្មាតហ្វូននេះ មានពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ស្វាយ ហើយសម្រាប់តម្លៃរបស់វាវិញនោះ នឹងប្រកាសអោយដឹងនៅពេលដែលវាដាក់លក់ជាផ្លូវការផងដែរ។

បើនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មីនេះ Huawei Y9 2019 មានអេក្រង់ទំហំ 6.5-inch 2340x1080px Full HD+ display ជាមួយនឹងកញ្ចក់ប្រភេទកោង 2.5D curved glass display ។ វាប្រើប្រាស់នូវបន្ទះឈីប Octa-core Kirin 710 12nn SoC ជាមួយនឹងក្រាហ្វិកកាត ARM Mali- G51 MP4 GPU។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ មានរ៉េមទំហំ 4GB និង 6GB ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និង 128GB ហើយវាអាចបន្ថែមនូវ microSD card ទំហំដល់ទៅ 400GB ថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ជាមួយនឹង EMUI 8.2 ។ វាក៏មានកាមេរ៉ាដែលមានទំហំ 16MP ជាមួយនឹងភ្លើង LED flash+2MP secondary camera ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 13MP+2MP ដែលងាយស្រួលក្នុងការថតរូបភាព Selfie និងវីដេអូខលផងដែរ។ សម្រាប់ការតភ្ជាប់របស់ស្មាតហ្វូននេះ មានដូចជា Dual 4G VoLTE connectivity, Bluetooth V5.0, GPS និង A-GPS។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4000mAh និងបច្ចេកវិទ្យា fast Charging ថែមទៀតផង។ យើងត្រូវធ្វើការរង់ចាំប៉ុន្មានថ្ងៃទៀតសិនទើបស្មាតហ្វូននេះ ដាក់លក់ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានោះ ហើយវានឹងដាក់លក់ផ្តាច់មុខនៅលើ Amazon ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន