no-alternative title

Galaxy S10 5G របស់ Samsung ត្រូវបានគេដឹងថា នឹងដាក់លក់ផ្តាច់មុខនៅលើ Verizon តែមួយប៉ុណ្ណោះ

ការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S គឺប្រហែលជាឆាប់ៗនេះហើយ ជាពិសេសយើងបានលឺព័ត៌មានជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មីនេះនៅលើអនឡាញផងដែរ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung បានត្រៀមបញ្ចេញនូវស្មាតហ្វូន Galaxy S10 ចំនួន 4 ម៉ូដែលដែលត្រូវគេដឹងថាត្រៀមខ្លួននឹងវាយលុកទីផ្សារនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ប៉ុន្តែព័ត៌មាននានានិយាយថា ក្រុមហ៊ុន Samsung ប្រហែលជាបញ្ចេញនូវស្មាតហ្វូនចំនួន 5 ម៉ូដែលនៅលើទីផ្សារ។ តាមការបញ្ជាក់របស់ SlashGear នោះ នឹងមានស្មាតហ្វូន Galaxy S10 ជំនាន់ថ្មីមួយបន្ថែមទៀត។ 

សម្រាប់ជំនាន់ថ្មីនេះគឺ Galaxy S10 5G ដែលនឹងដាក់លក់ផ្តាច់មុខនៅលើ Verizon ហើយមានលេខកូដឈ្មោះថា Bolt ។ លក្ខណៈពិសេសដែលយើងបានដឹងពីភាពខុសគ្នាសម្រាប់ស្មាតហ្វូនថ្មីនេះគឺ Galaxy S10 Bolt នឹងមានថាមពលថ្មធំជាងម៉ូដែល Galaxy S10 5G ធម្មតា។ ដំណឹងនេះយើងបានលឺកាលពីពេលមុននេះចេញពី Verizon ហើយក្រុមហ៊ុន Samsung ក៏មានការសហការយ៉ាងជិតស្និទ្ធិក្នុងការនាំយកនូវប្រព័ន្ធ 5G ទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកផងដែរ។ មកទល់នឹងពេលនេះ នៅមិនទាន់មានលក្ខណៈពិសេសអ្វីច្រើននោះទេដែលមានការពង្រឹងពីស្មាតហ្វូន Galaxy S10 5G នេះ ក្រៅពីការបន្ថែមនូវថាមពលថ្មធំជាងមុននោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីបចុងក្រោយបំផុត ហើយពាក្យចចាមអារ៉ាមនានា បាននិយាយថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ កាមេរ៉ាខាងមុខពីរគ្រាប់ និងម៉េមូរីធំជាងមុនថែមទៀត។ សម្រាប់ម៉ូដឹម 5G modems ក៏ត្រូវការប្រើប្រាស់ថាមពលថ្មច្រើនជាងមុន។  សូមជំរាបថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung នឹងបញ្ចេញនូវស្មាតហ្វូន Galaxy S10 និង Galaxy S10+ ហើយ។ ប៉ុន្តែអ្វីដែលពិសេសនោះ ក្រុមហ៊ុន ក៏នឹងបញ្ចេញនូវ Galaxy S10 Lite, Galaxy S10 5G និងម៉ូដែលជំនាន់ទី 5G សម្រាប់ដាក់លក់ផ្តាច់មុខនៅលើ Verizon ផងដែរ។ ស្មាតហ្វូន Galaxy S10 ចំនួន 3 ស៊េរីម៉ូដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 20 ខែកុម្ភៈនេះ ស្របពេលដែលម៉ូដែល 5G អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមីនា៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន