no-alternative title

LG បង្ហាញចេញនូវទូរទស្សន៍ OLED TV ជំនាន់ថ្មី ដែលមានអេក្រង់ អាចបត់បានដំបូងបំផុតក្នុងពិភពលោក

ថ្មីៗនេះ នៅក្នុងកំឡុងពេល CES 2019 នេះ ក្រុមហ៊ុន LG Electronics ទើបតែបង្ហាញនូវទូរទស្សន៍ OLED TV អេក្រង់បត់បានដំបូងបំផុតរបស់ពិភពលោកជាមួយនឹងគម្រោងក្នុងការដំណើរការនូវទូរទស្សន៍នេះ នៅក្នុងទីផ្សារនៅឆមាសទី 2 នៅឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានបង្ហាញចេញនូវទូរទស្សន៍អេក្រង់បត់បាន 65 អ៊ីង LG Signature OLED TV R ដែលអាចធ្វើការរមូរអេក្រង់នេះចុះក្រោមក្លាយជាប្រអប់ Sound Speaker Box ដោយគ្រាន់តែចុចនៅលើតេឡេបញ្ជា Remote Control តែប៉ុណ្ណោះ។ “R” គឺតំណាងអោយពាក្យថាបដិវត្តន៍ revolutionary, ការបត់បែន rollable និងការរៀបចំឡើងវិញ redefinition នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន។  

ក្រៅពីការពិពណ៌នាថាជា “Rollable” នោះ ទូរទស្សន៍នេះ មានរូបរាងជា Sound Speaker ចតុកោណកែងដែលអេក្រង់របស់ទូរទស្សន៍នេះ អាចលាក់ចោលបាននៅពេលដែលមិនប្រើប្រាស់នោះ។ ទូរទស្សន៍នេះ មិនចាំបាច់ធ្វើការភ្ជាប់ទៅកាន់ជញ្ជាំងនោះទេ។ ដោយសារតែអវត្តមាននៃពន្លឺខាងក្រោយ(Backlights) នៅលើអេក្រង់ self-emissive display panel សម្រាប់ទូរទស្សន៍ ដែលអាចបត់បាននេះគឺមានកម្រាស់ស្តើងដូចគ្នាទៅនឹងទូរទស្សន៍ OLED TVs ជាច្រើនទៀតដែរ។ ប៉ុន្តែដោយសារតែរចនាសម្ព័ន្ធនេះ អេក្រង់នេះ គឺមានកម្រាស់ក្រាស់ជាងមុនដល់ទៅ 4mm បើធៀបជាមួយនឹងទូរទស្សន៍ Wallpaper TV។ ក្រុមហ៊ុន បានបដិសេដ មិនទម្លាយអំពីកម្រាស់ជាក់ស្តែងរបស់ទូរទស្សន៍នេះនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរទស្សន៍ដែលអាចបត់បាន Rollable TV នេះ ផ្តល់នូវការទស្សនាដល់ទៅ 3 ប្រភេទផ្សេងគ្នាគឺ Full View នៅពេលដែលអេក្រង់ 65-inch នេះពន្លារ , Line View នៅពេលដែលផ្នែកខ្លះនៃអេក្រង់នេះអាចមើលឃើញ និង Zero View នៅពេលដែលអេក្រង់នេះលាក់បាត់តែម្តង។ Line View ផ្តល់នូវ Modes ចំនួន ៥ ដោយប្រើប្រាស់អេក្រង់នេះគឺជាទម្រង់បញ្ឈរសម្រាប់ -- music, clock, frame, mood និង home dashboard ។ រូបភាពនៅលើ frame mode displays ចេញពីស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ខណៈពេលដែល home dashboard mode សម្រាប់ធ្វើការគ្រប់គ្រងទៅលើឧបករណ៍ឆ្លាតវៃជាច្រើនទៀតដែលភ្ជាប់ជាមួយនឹងទូរទស្សន៍នេះ។

ក្រុមហ៊ុន LG ក៏មានគម្រោងក្នុងការបញ្ចេញនូវម៉ូដែលថ្មីនេះទៅកាន់ពិភពលោកចាប់ផ្តើមដំបូងនៅក្នុងទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងឆមាសទី 2 ឆ្នាំនេះ។ លោក Kwon Bong-seok អគ្គនាយករបស់អង្គភាពកម្សាន្តនៅផ្ទះ និងការទំនាក់ទំនងនៅលើទូរស័ព្ទនិយាយថា “យើងនឹងធ្វើការបង្ហាញនូវការវិវត្តន៍ពិតប្រាកដនៃអេក្រង់ជាច្រើនជាមួយនឹងវត្តមាននៃទូរទស្សន៍ OLED TV ដែលមានអេក្រង់បត់បានដំបូងបំផុតរបស់ពិភពលោកនេះ។” ទូរទស្សន៍នេះគឺត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការដាក់លក់នោះខណៈពេលដែលក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ LG Display ប្រកាសបង្ហាញនូវបន្ទះអេក្រង់នេះនៅក្នុងព្រឹត្តិការណ៍ CES 2018 ។ 

នៅក្នុងសន្និសីទមួយទៀត លោក Han Sang-beom ដែលជាអនុប្រធាន និងជា CEO របស់ក្រុមហ៊ុន LG Display បង្ហាញអំពីភាពជឿជាក់ទៅលើភាពរឹងមាំនៃអេក្រង់ដែលអាចបត់បាននេះ។ គាត់និយាយថា “អេក្រង់នេះអាចបត់ពន្លារបានដល់ទៅ 100,000 ដង។ បើទោះបីជាយើងមិនអាចនិយាយអំពីសមាសភាគជាច្រើនដែលប្រើប្រាស់ក៏ដោយ វាពិតជាមានលក្ខណៈខុសប្លែកពីអេក្រង់ OLED Panels ធម្មតា។”

គាត់បន្ថែមថា ក្រុមហ៊ុនក៏ពិភាក្សាជាមួយនឹងអតិថិជនរបស់ខ្លួនទៅលើអេក្រង់ OLED ជាជាងជាមួយនឹងក្រុមហ៊ុន LG Electronics ។ Han បានកត់សម្គាល់ថា អេក្រង់នេះ ក៏មានតម្រូវការទៅលើអេក្រង់ដែលអាចបត់បាននេះនៅក្នុងវិស័យឧស្សាហកម្មស្វ័យប្រវត្តិផងដែរ។ ឧទាហរណ៍ ក្រុមហ៊ុននេះ កំពុងតែធ្វើការអភិវឌ្ឍទៅលើអេក្រង់ Panel ដែលអាចធ្វើការពន្លារជារូបភាព Poster និងអាចព្យួរនៅលើពិដានបានថែមទៀត ដូចនេះ អ្នកធ្វើដំណើរអាចបត់យកតាមខ្លួនបានយ៉ាងងាយស្រួល៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន